ករណី លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវចោរចូលប្លន់យកគ្រឿងអលង្ការកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូនោះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដោយសារព័ត៌មានបឋមថា ប្លន់យកលុយ និងគ្រឿងអលង្ការ គិតជាទឹកប្រាក់អស់ជិត១០លានដុល្លារនោះ។
ទោះយ៉ាងណា ព័ត៌មានបឋម ដែលចុះផ្សាយព្រោងព្រាតនេះ ត្រូវបានស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបដិសេធ ដោយបញ្ជាក់នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ថា តាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ។
បើតាមលោកផែង វណ្ណៈ បានបញ្ជាក់នៅក្នុងការឡាយនៅយប់ថ្ងៃដដែលថា លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ប្រាប់លោកតាមទូរសព្ទនៅមុនពេលឡាយថា មិនមែន៩លានដុល្លារទេ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ចំនួនប៉ុន្មានទេ ដោយលោកសុំពេលស្អែកដើម្បីយកមកមើលវិក្កយបត្រថាតើខ្សែ,កស្វារ៉េ៣ខ្សែ ដែលចោរប្លន់យកទៅហ្នឹង វាមានតម្លៃប៉ុន្មាន។
លោក ផែង វណ្ណៈ បានបន្តទៀតថា ចោរនោះធ្វើសកម្មភាព អត់បានយកកាបូបលុយ ឬយកលុយសូម្បីតែ១ដុល្លារ។ ដោយឡែកគ្រឿងអលង្ការ ដែលពាក់ នៅលើខ្លួនលោកជំទាវ អ៊ាន សៀវម៉ី ចោរអត់បានដោះនោះទេ។ នេះបើតាមអធិការបញ្ជាក់ប្រាប់លោក។
លោកផែង វណ្ណៈ ថា ចោរនេះស្លូត ចោរនេះសុភាពរាបសារ។ លោកថា ធម្មតា បើតាមលោកដឹង ធ្លាប់ធ្វើប៉ូលិសព្រហ្មទណ្ឌដែរ ពេលលោកចាប់ចោរបាន ចោរវាប្លន់ រឿងកាបូបលុយអីហ្នឹង ចោរភ្ជង់ ដំបូងគេ ទារដោះចិញ្ចៀន, ដោះនាឡិកា ដោះខ្សែក និងយកកាបូបលុយ ហើយរត់ចេញ។ តែនេះចោរស្លូត មកដល់ភ្ជង់ម្ចាស់ផ្ទះ សុំទៅយកខ្សែកស្វារ៉េ៣ខ្សែ ហើយគេចខ្លួនបាត់។
ជាមួយគ្នានេះ លោក ក៏បានចូលរួមសោកស្ដាយជាមួយលោកជំទាវ អ៊ាន សៀវម៉ី ដែរ ដែលរងគ្រោះបែបនេះ ហើយលោកសង្ឃឹមថា សមត្ថកិច្ច នឹងស្រាវជ្រាវរកការពិតឃើញថា តើចោរនេះ វាមកពីណា? នៅឯណា? ហេតុអ្វីប្លន់តែខ្សែកស្វារ៉េ៣ខ្សែ មិនប្លន់ចិញ្ចៀនរបស់លោកជំទាវ ដែលមានតម្លៃជាងខ្សែក៣ខ្សែនោះទៀតទៅ? កាបូបលុយអីក៏មិនយក ចោរអីក៏ចិត្តល្អម្ល៉េះ?
លោកផែង វណ្ណៈ លើកជាចម្ងល់ថា «ខ្ញុំ ខ្ញុំឆ្ងល់តែមួយទេ ចោរនេះ វាមកដល់ វាចង់បានតែខ្សែ,កពេជ្រស្វារ៉េហ្នឹង ហើយនៅលើខ្លួនលោកស្រីហ្នឹងអត់យកទាំងអស់…ខ្ញុំដល់ពេលឃើញចោរស្លូតចឹង អាណិតចោរវិញតើ»។
លោកបន្តថា «ចោរនេះ ដឹងច្បាស់នៅក្នុងផ្ទះមានមនុស្សធំប៉ុន្មាននាក់ យកខ្នោះមក៥ហ្នឹង សម្រាប់មនុស្ស៥នាក់ហ្នឹងម៉ង មានន័យថា គាត់ស៊ើបច្បាស់ចោរ»។ ជាមួយគ្នានេះ លោកធ្វើការសំណូមពរជាច្រុងក្រោយ ជូនបងប្អូន មិនថា អ្នលក់ឡេ មិនថាតែអ្នកលក់អនឡាញ អ្នកមាន អ្នកតូច អ្នកធំណាទេ សូមមេត្តាប្រយ័ត្នចំពោះសន្តិសុខសុវត្ថិភាព កុំបង្ហោះអួតពេក បង្ហោះអួតលុយ បង្ហោះអួតគ្រឿងពេជ្រអី ឈប់បានឈប់ទៅ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្មាំ២០២១ ក្រុម,ចោរប្រដាប់អា,វុធមានគ្នា៤នាក់ បានបន្លំខ្លួនជាសមត្ថ,កិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ចូលទៅផ្ទះវិឡារលេខV01 ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ, ជនរងគ្រោះ និងក្រុមគ្រួសារ មានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ។ ពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីកា។
ក្រោយធ្វើសកម្មភាពហើយនោះ ក្រុមចោរ បានបើកឡានគេចខ្លួនបាត់តែម្ដង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន ៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖