គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នៅក្នុងការឡាយលក់ផលិតផលរបស់ខ្លួន លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី តែងតែបង្ហាញគ្រឿងពេជ្រដ៏ច្រើន ឲ្យអ្នកគាំទ្រ ដែលកំពុងទស្សនាការឡាយផ្ទាល់នោះ បានឃើញ និងស៊ែរយកលាភយកជ័យផងដែរ។
ដោយឡែកនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ស្រាប់តែមហាជនមានការភ្ញាក់ផ្អើល និងសម្ដែងការអាណិត ក្រោយពីទទួលដំណឹងថា ក្រុមចោរប្រដាប់អាវុធ បានចូលប្លន់ផ្ទះលោកជំទាវឧកញ៉ាវ័យក្មេងរូបនេះនោះ។ ទោះយ៉ាងណាករណីនេះ មិនដឹងថា កើតឡើង ដោយសារតែការបង្ហាញគ្រឿងអលង្ការនេះ ឬយ៉ាងណានោះទេ។
ជុំវិញករណីនេះ ដែរ ព័ត៌មានបឋមនោះ ថា បាត់បង់គ្រឿងអលង្ការគិតជាទឹកប្រាក់រហូតដល់ទៅ៩លានដុល្លារឯណោះ។ តែដល់ពេលស្រាវជ្រាវ និងសួរនាំទៅ ឃើញថា ការបាត់បង់មិនច្រើនដល់ថ្នាក់នេះនោះទេ។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ , ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានបញ្ជាក់ថា ៖ «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រើនលើសលប់នេះ និងសូមបញ្ជាក់ជូនសារធារណជនទាំងអស់ឱ្យបានជ្រាបថា នៅពេល ដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លើករណីនេះ ជាក់ស្តែងតាមចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ»។
ក្រឡេកមកមើលវីដេអូមួយក្នុងចំណោមវីដេអូឡាយជាច្រើន នារយៈចុងក្រោយនេះ គេឃើញ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហាញគ្រឿងពេជ្រដ៏ច្រើនរបស់ខ្លួន ពាក់ឲ្យអ្នកគាំទ្រមើល (សតចូលក្នុងអាវ) ហើយប្រាប់ថា «ធ្វើចឹងម៉ងទៅ ពាក់លែងអស់ហើយ»។
ក្រោយមកលោកជំទាវ ក៏បានសំណូមពរឲ្យអ្នកគាំទ្ររបស់ខ្លួនជួយស៊ែរ ការឡាយនេះ និងបានធ្វើការជូនពរថា ហេងទាំងអស់គ្នា សូមឲ្យបងប្អូន ដែលមានការស៊ែរ ឲ្យមានសំណាង មានលាភមានជ័យ មានពេជ្រពាក់ស្រោចខ្លួន ពាក់មិនអស់ដូចខ្លួនអញ្ចឹង។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្មាំ២០២១ ក្រុម,ចោរប្រដាប់អា,វុធមានគ្នា៤នាក់ បានបន្លំខ្លួនជាសមត្ថ,កិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ចូលទៅផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ, ជនរងគ្រោះ និងក្រុមគ្រួសារ មានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ។ ពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីកា។
ក្រោយធ្វើសកម្មភាពហើយនោះ ក្រុមចោរ បានបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖