ប្រែប្រួល! ករណី​ប្លន់​អ្នក​លក់ឡេ, ដំបូង​ថា អស់​៩​លាន​ដុល្លារ ដល់​បាត់​ភ័យ ចែម៉ីថា បាត់បង់​តែ…(មានវីដេអូ)

ករណីក្រុម,ចោរ​ប្រដាប់អា,វុធ​៤​នាក់ ​​បន្លំ​ខ្លួន​ជា​សមត្ថ,កិច្ច ចូលប្លន់​​ផ្ទះ​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី នោះ មិនមានការបង់បង់លុយ និងគ្រឿងអលង្ការសរុបជាទឹករហូតដល់ជិត១០លានដុល្លារ ដូចការបញ្ជាក់ដំបូងឡើយ។


ករណីប្លន់នេះ​ បានកើតឡើង កាលពីវេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ ដោយ​ក្រុម,ចោរ​ប្រដាប់អា,វុធ​នោះ បាន​បន្លំ​ខ្លួន​ជា​សមត្ថ,កិច្ច ហើយ​ភូត​កុហកថា ជា​ការចុះអនុវត្ត​សាលដីកា​ក្លែងក្លាយ​ ​​ចូលទៅ​ផ្ទះ​វីឡា​លេខ​V01 ស្ថិតក្នុង​ភូមិ​គោគ​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ជនរង,គ្រោះ និង​ក្រុមគ្រួសារ​មាន​មនុស្ស​១០​នាក់ ក្នុងនោះ​មាន ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់ (​ប្រុស​១​ស្រី​២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់ខ្លួន​ទៅ​ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បន្តថា ពេល​កំពុង​រៀប​ចេញពីផ្ទះ ក៏​ស្រាប់​តែមាន​ជនស,ង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ អង្គុយ​ក្នុង​ឡាន​១​នាក់ (​ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស​) (​ក្នុងចំណោម​៤​នាក់​មាន​ម្នាក់​ពាក់​សក្តិ​៤) ចុះមក​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ប្រាប់​ជន,រងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​មក​អនុវត្ត​ដីការ​។​

​សមត្ថកិច្ច បាន​បន្ថែមថា ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ​វែង​មួយ​ដើម​(​អ៊ឹម​សី​) និង​ខ្លី​៣​ដើម បាន​បញ្ចូល​គ្រាប់​ភ្ជង់​ជនរងគ្រោះ​ដាក់​ខ្នោះដៃ និង​ឆក់​ជនរងគ្រោះ ហើយ​ឲ្យ​ជនរងគ្រោះ​ឈ្មោះ អ៊ា​ន ស៊ីវ​ម៉ី នាំ​ឡើង​ទៅជា​ន់ទី​១ បន្ទប់​ដាក់​គ្រឿងអលង្ការ ហើយ​ឲ្យ​បើក​ទូដែក​យក​គ្រឿងអលង្ការ​ទាំងអស់​ដាក់​ចូល​សាក់​កាដូ​ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​យកមក​ជាមួយ​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា សរុប​ទ្រព្យសម្បត្តិ ដែល​ជនសង្ស័យ​យកទៅ​មានតម្លៃ​ប្រហែល​៩​លាន​ដុល្លារ (​ប្រាំបួន​លាន​ដុល្លារ​)​។ ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ទាំងអស់ បាន​ស្រែកហៅ​នាម​សម្ងាត់​របស់​បក្ខ​ពួកខ្លួន​ថា A1 .A2 ម៉ូ ម៉ូ និង​បាន​យក​ក្បាល​កាមេរ៉ា នាំគ្នា​ឡើងលើ​រថយន្ត​ដែលមាន​បក្ខពួក​រង់ចាំ​ខាងក្នុង ហើយ​បើក​គេចខ្លួនបាត់​តែម្តង​។ ករណីនេះ ក្រុមចោរ​បន្សល់ទុក​នូវ វត្ថុតាង​រួមមាន ៖ ខ្នោះដៃ​ចំនួន​៤ និង​ដីកា​ចំនួន​១​សន្លឹក​ប៉ុណ្ណោះ​។​

ក្រោយពេល​កើត,ហេតុ កម្លាំង​សម,ត្ថកិច្ច​ចម្រុះ រួមមាន​កម្លាំង​នគ,របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំ,ង​នគរ,បាល​ជំនាញ​ពាក់ព័ន្ធ​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​ន,គរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការសហការ​ពី​កម្លាំង​កង,រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងបើក​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​ក្តៅគគុក ដើម្បី​តាម​ចាប់​ជន,សង្ស័យ​។

ទោះយ៉ាងណា បើតាម លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ឡើងវិញ ចំពោះរណីនេះថា ពុំមានការបាត់បង់យកលុយ​ និងគ្រឿងអលង្កការ​សរុប​ចំនួន​ ១០លានដុល្លារ​នោះទេ។

លោក ថា ពេលនេះ សមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ​ និងស្រាវជ្រាវឲ្យបានច្បាសលាស់លើករណីនេះ​។ តែជាជំហានដំបូង តាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានបាត់បង់ថវិកាឡើយ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ បើតាមលោកផែង វណ្ណៈ បានបញ្ជាក់នៅក្នុងការឡាយរបស់ខ្លួននៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ដូចគ្នាដែរថា ពុំមានការបាត់បង់លុយនោះទេ បាត់បង់តែខ្សែ.កស្វារ៉េ៣ខ្សែប៉ុណ្ណោះ។ លោកបន្តទៀតថា បើតាមលោកជំទាវប្រាប់សមត្ថកិច្ចនោះ, ដោយសារតែដំបូងឡើយភ័យពេក ស្មានតែបង់បង់អស់ច្រើន ដល់ពេលបាត់ភ័យសម្រួលអារម្មណ៍ទៅ ទើបឃើញបាត់តែខ្សែកស្វារ៉េ៣ខ្សែប៉ុណ្ណោះ។ តែមិនទាន់ដឹងគិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment