ថាមែនៗ!ករណីប្លន់អ្នកលក់ឡេអស់ជិត១០លានដុល្លារ,លោកផែង វណ្ណៈ មិនទាន់ជឿនៅឡើយដោយសារតែ…..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមានការភ្ញាក់ផ្អើល និងចាប់ជារម្មណ៍ជាខ្លាំង ក្រោយទទួលបានព័ត៌មានថា ក្រុម,ចោរ​ប្រដាប់អា,វុធ​៤​នាក់ បាន​បន្លំ​ខ្លួន​ជា​សមត្ថ,កិច្ច ហើយ​ភូត​កុហកថា ជា​ការចុះអនុវត្ត​សាលដីកា​ក្លែងក្លាយ ចូលទៅ​កាន់​ផ្ទះ​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ប្លន់​យកលុយ និង​គ្រឿងអលង្ការ​សរុប​ជា​ទឹកប្រាក់​ជាង​៩ លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីប្ល,ន់ដ៏កក្រើកនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​V01 ស្ថិតក្នុង​ភូមិ​គោគ​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ជនរង,គ្រោះ និង​ក្រុមគ្រួសារ​មាន​មនុស្ស​១០​នាក់ ក្នុងនោះ​មាន ប្រុស​៤ ស្រី​៣ និង​ក្មេង​៣​នាក់ (​ប្រុស​១​ស្រី​២) កំពុង​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​របស់ខ្លួន​ទៅ​ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បន្តថា ពេល​កំពុង​រៀប​ចេញពីផ្ទះ ក៏​ស្រាប់​តែមាន​ជនស,ង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ អង្គុយ​ក្នុង​ឡាន​១​នាក់ (​ឡាន​ម៉ាក GS អត់​ស្លាក​លេខ​ពណ៌​ស​) (​ក្នុងចំណោម​៤​នាក់​មាន​ម្នាក់​ពាក់​សក្តិ​៤) ចុះមក​ឃាត់​ជនរងគ្រោះ​មិន​ឲ្យ​ចេញដំណើរ ហើយ​ប្រាប់​ជន,រងគ្រោះ​ថា ពួកគេ​មកពី​ក្រសួង​មក​អនុវត្ត​ដីការ​។​

​សមត្ថកិច្ច បាន​បន្ថែមថា ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ​វែង​មួយ​ដើម​(​អ៊ឹម​សី​) និង​ខ្លី​៣​ដើម បាន​បញ្ចូល​គ្រាប់​ភ្ជង់​ជនរងគ្រោះ​ដាក់​ខ្នោះដៃ និង​ឆក់​ជនរងគ្រោះ ហើយ​ឲ្យ​ជនរងគ្រោះ​ឈ្មោះ អ៊ា​ន ស៊ីវ​ម៉ី នាំ​ឡើង​ទៅជា​ន់ទី​១ បន្ទប់​ដាក់​គ្រឿងអលង្កា ហើយ​ឲ្យ​បើក​ទូដែក​យក​គ្រឿងអលង្ការ​ទាំងអស់​ដាក់​ចូល​សាក់​កាដូ​ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​យកមក​ជាមួយ​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា សរុប​ទ្រព្យសម្បត្តិ ដែល​ជនសង្ស័យ​យកទៅ​មានតម្លៃ​ប្រហែល​៩​លាន​ដុល្លារ (​ប្រាំបួន​លាន​ដុល្លារ​)​។ ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ទាំងអស់ បាន​ស្រែកហៅ​នាម​សម្ងាត់​របស់​បក្ខ​ពួកខ្លួន​ថា A1 .A2 ម៉ូ ម៉ូ និង​បាន​យក​ក្បាល​កាមេរ៉ា នាំគ្នា​ឡើងលើ​រថយន្ត​ដែលមាន​បក្ខពួក​រង់ចាំ​ខាងក្នុង ហើយ​បើក​គេចខ្លួនបាត់​តែម្តង​។ ករណីនេះ ក្រុមចោរ​បន្សល់ទុក​នូវ វត្ថុតាង​រួមមាន ៖ ខ្នោះដៃ​ចំនួន​៤ និង​ដីកា​ចំនួន​១​សន្លឹក​ប៉ុណ្ណោះ​។​

ក្រោយពេល​កើត,ហេតុ កម្លាំង​សម,ត្ថកិច្ច​ចម្រុះ រួមមាន​កម្លាំង​នគ,របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំ,ង​នគរ,បាល​ជំនាញ​ពាក់ព័ន្ធ​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​ន,គរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការសហការ​ពី​កម្លាំង​កង,រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងបើក​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​ក្តៅគគុក ដើម្បី​តាម​ចាប់​ជន,សង្ស័យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានករណីដូចខាងលើនេះ លោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួយរូបនោះ បានបង្ហោះសារថា «ដរាបណា​សមត្ថកិច្ច​មិនទាន់​ស្រាវជ្រាវ​ចប់​ ខ្ញុំ​អត់​ទាន់​ជឿព័ត៌មានរឿងប្លន់​អ្នកលក់​ឡេទេ​ ព្រោះ​ថ្ងៃ​មុននាងលក់ឡេម្នាក់ប្រកាសថាចោរលួចទូរដែកអស់ ៣០​ ម៉ឺន​ដុល្លារ​ដែរ​ ។ លុះពេល​សមត្ថកិច្ច​ស្រាវជ្រាវ​ទេីបដឹងច្បាស់ថា​ជាការសំដែង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នោះ អ្នកនាងLove Riyaបានឡាយវីដេអូ ប្រកាសពីរឿងចោរចូលផ្ទះលួចយកទូដែកតូច ដោយក្នុងទូកនោះមានលុយរហូតដល់ទៅ៣០ម៉ឺនដុល្លារឯណោះ។ ពេលនោះ អ្នកនាង ថែមទាំងទទូចទៅចោរថា មេត្តា​ជួយយក​​មក​ឱ្យ​នាង​វិញ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅចុងវីដេអូនេះការឡាយនេះ អ្នកនាង បែរជានិយាយថា នៅក្នុងទូនោះ ពុំមានលុយអ្វីនោះឡើយ ជាហេតុធ្វើឲ្យមហាជនរិះគន់នាងជាខ្លាំងថា កាឡៃព័ត៌មាន ចង់ល្បីជាដើមនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរងការរិះគន់នាពេលនោះ អ្នក​នាង Love Riya បានឡាយបកស្រាយថា នៅ​ក្នុង​វី​ដេ​អូ​ដែល​អ្នក​នាង​ប្រកាស​ថា​ បាត់​លុយ​នោះ មិនមែន​ក្នុង​បំណង​ចង់​បំផុស​ធ្វើ​ឱ្យ​សង្គម​មានការ​ចលាចល​ដូច​ការ​រិះគន់​នោះ​ទេ តែ​គឺ​អ្នក​នាង​ចង់​និយាយ​បំភ័យ​ក្រុម​ចោរ និង​ចង់អោយ​ចោរ​ដែល​យក​បាន​ទូដែក​អាតូច​របស់​អ្នក​នាង​ទៅ ដែល​នៅ​ក្នុង​ទូដែក​នោះ​អត់​មាន​លុយ​សោះ ចូល​មក​តវ៉ា និង​ចេញ​មុខ​បង្ហាញ​អត្តសញ្ញាណ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាង​ថា មហាជន​ភាគច្រើន​មើល​តែ​ដើម​វី​ដេ​អូ​ដែល​អ្នក​នាង​និយាយ​ថា បាត់​លុយ​30​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ តែ​នៅ​ផ្នែក​ខាង​ចុង​ក្រោយ​នៃ​ឃ្លី​ប​វី​ដេ​អូ​ដែល​អ្នក​នាង​និយាយ​ថា នៅ​ក្នុង​ទូដែក​នោះ​អត់​មាន​លុយ​ទេ និង​ថា​អត់​បាត់​អ្វី​ទេ ។ ក្រោយ​ពេល​មក​ដល់​ផ្ទះ គឺ​អត់​មាន​អ្នក​ណា​លើក​មក​និយាយ​សសោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment