ភ្នំពេញ៖ ដៃគូសិល្បៈដ៏សាកសមរវាងលោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ចាប់តាំងពីពេលប្រកួតFreshieជាប់ចំណាត់ថ្នាក់លេខ១ កាលពី២០០៧មក អ្នកទាំងពីរតែងតែចាប់ដៃគូគ្នាធ្វើការបានយ៉ាងល្អគួរឲ្យសរសើរ។ ជាពិសេស បច្ចុប្បន្នតារាប្រុសស្រីទាំងពីរូបនេះ ក៏ជាពិធីករពិធីការិនីឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរ។
ជាមួយគ្នានេះ គិតមកដល់បច្ចុប្បន្នពិធីករនិងពិធីការិនីទាំងពីររូបនេះ បានចាប់ដៃគូសិល្បៈនឹងគ្នាអស់១៤មកហើយ។ ក្នុងនោះស្រាប់តែមុននេះបន្តិច លោក ជា វណ្ណារិទ្ធ ស្រាប់តែចេញមកបង្ហោះរូបគូជាមួយ ហ៊ិន ចាន់នីរ័ត្ន ហើយថែមទាំងទម្លាយចរិករបស់នាងបែបនេះថា៖
ដៃគូរខ្ញុំម្នាក់នេះ ស្គាល់គាត់ជាង14 ឆ្នាំហេីយ នីរត្ន័ជាមនុស្ស ដែលអំណត់ ព្យាយាម តស៊ូ ទោះពេលខ្លះរអ៊ូច្រេីនបន្តិច តែមិនដែលមេីលស្រាលចំពោះ មិត្តភាព ស្នេហា ឬការងារនោះទេ តែងតែផ្តល់តម្លៃដល់មនុស្សជុំវិញខ្លួនជានិច្ច ជូនពរប្អូនស្រីជោគជ័យកាន់តែខ្លាំង និង រាល់បំណងប្រាថ្នាសូមអោយបានសម្រេច
យ៉ាងណាមិញ មកទល់ពេលបច្ចុប្បន្ន ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន នៅតែជាដៃគូដ៏សាកសម ដដែលព្រមទាំងទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនទៀតផង៕
ប្រភពពីkhmerload
សូមទស្សនារូបភាពខាងក្រោម៖