កុំ​ចង់​ខ្លាំង!ឲ្យ​តែ​មាន​ក្ដី​សុខការ​ហើយ​៣​ថ្ងៃក៏​Love Riyaសុខចិត្ត​លែង​ចោល​ដែរហើយ​សួរ​ចំៗ​ថា.….(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អ្នកលក់​ឡេ​ដ៏​ល្បី អ្នកនាង Love Riya បាន​រៀបការ​ជាមួយ​បុរស​សង្ហា​ខ្មែរឥស្លាម លោក ​ហេន ឌ្រី កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ និង បាន​ផ្ដិតមេដៃ​លែងលះ​គ្នា កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោយពី​រស់នៅ​មិន​ចុះសម្រុង​គ្នា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា​នោះ ​ពួកគេ​បាន​បន្សល់ទុក​កូន​ស្រី​ម្នាក់​ជា​ដំណក់ឈាម​រួមគ្នា ឈ្មោះ សារី រ៉ូ​ហ្សា​ណា ហៅ​ទែន​ទែន កើត​ដោយ​វះកាត់ នៅ​វេលា​ម៉ោង​១១​និង​១១​នាទី​យប់ ថ្ងៃ​សៅរ៍​ទី​១២ ខែតុលា ឆ្នាំ​២០១៩ គិត​មកដល់ពេលនេះ​មាន​អាយុ​២​ឆ្នាំ​ហើយ​។ បច្ចុប្បន្ន ទែន​ទែន កំពុងតែ​រស់នៅ​យ៉ាង​មាន​ភាព​កក់ក្ដៅ​ជាមួយ​អ្នកនាង​Love Riya​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​លែងលះ​ជាមួយ​លោក​ហេន ឌ្រី, អ្នកនាង​Love Riya​ចាប់ផ្ដើម​សាង​ទំនាក់ទំនង​ជាមួយ​លោក ដែន សូ​នី បាន​រយៈពេល​ជាង​១​ឆ្នាំ ចំណង​ស្នេហ៍​នេះ ត្រូវបាន​បញ្ចប់ បើ​ទោះ កន្លងមក ពួកគេ ធ្លាប់​ថត​Pre-Wedding​ស្ទើរតែ​នឹង​ចូល​រោងការ​ជាមួយ​គ្នា​ក៏ដោយ​ចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ផ្ដាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ដែន សូ​នី អ្នកនាង Love Riya ក៏បាន​រក​ឃើញ​អ្នក​ស្អំ​បេះដូង​ថ្មី​ឈ្មោះ ហេង គីម​ហៀ​ង ហៅ​ជា ដោយ​ស្គាល់គ្នា​បាន​មួយរយៈ ពួកគេ​យល់ចិត្ត​ថ្លើម​គ្នា​ខ្លាំងណាស់ ក៏បាន​សម្រេច​ចិត្ត ​ដឹកដៃគ្នា​ចូល​រោងការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅ​មុនពេល​រៀបការ​នោះ មាន​គេ​រិះគន់​រឿង​Love Riya​ប្ដី​ច្រើន ហើយ​នាង​ក៏​ឆ្លើយតប​ទៅវិញ​ថា ខ្លួន​ចង់​ប្ដី​ប៉ុន្មាន​ជា​រឿង​របស់ខ្លួន ហើយ​អត់​មាន​សុំ​បាយ សុំ​អង្ករ​អ្នកណា​ហូប​ទេ ហើយ​បើ​បងប្អូន​ណា​ប្ដី​ធ្វើបាប​ហើយ​នៅតែ​យកទៅ យកទៅ អ្នកឯង​១០​ឆ្នាំ មាន​ប៉ុន្មាន​ដង នៅ​ដេក​ឱប​ទុក្ខ​ទៅមួយ​ជីវិត​ហ្នឹង​ទៅ អត់​ហ៊ាន​លែង​ប្ដី​ខ្លាច​គេ​ថា​មេម៉ាយ​មែន​? ខ្លាច​គេ​ថា​ប្ដូរ​ប្រុស​មែន​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya​បន្តថា សម័យនេះ សម័យ​អី​ហើយ ហើយ​១០​ឆ្នាំមាន​ប៉ុន្មាន​ដង​, ខ្លួន​ឱប​អ្នកឯង​មាន​ក្ដី​សុខ​តែ​៣​ថ្ងៃ ក៏​ខ្លួន​យក​ដែរ ការ​ហើយ​៣​ថ្ងៃ​លែង​គ្នា​ក៏​សុខចិត្ត​ដែរ ហេតុ​អី​សុខចិត្ត​អង្គុយ​ដេក​យំ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់ ដោយសារតែ​ប្ដី ដែល​មាន​ចរិត​អន់ ហេតុអ្វី​ត្រូវ​ធ្វើ​ចឹ​ង​? ហេតុអ្វី​ស្រីៗ​គ្នា​យើង​គ្មាន​ភាព​ក្លាហាន ក្នុង​ការ​ជ្រើសរើស​អ្វី ដែល​ជា​ក្ដី​សុខ​ខ្លួនឯង​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya​បន្ត ដោយ​លើក​ជា​សំណួរ​ទៀតថា ហេតុអ្វី ក្លាយជា​មនុស្ស ដែល​ខ្លាច​គេ​និយាយ​ថា ខ្លួនឯង​ដូរ​ប្ដី ហេតុ​អី​សុខចិត្ត​ឱប​មនុស្ស​ប្រុស ដែល​គ្មាន​ទទួលខុសត្រូវ​? ហេតុអ្វី​ត្រូវ​ឱប​មនុស្ស​ស្រី ដែល​មាន​ស្រី​? ហេតុអ្វី ត្រូវ​ឱប មនុស្ស​ប្រុស ដែល​ក្បត់​យើង​?​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​និយាយ​របស់​Love Riya​ពិតជា​ចាក់​ដោត​ខ្លាំង​ណាស់ រហូត​ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ដោយ​ពួកគេ​លើក​ឡើងថា ពិតជា​ត្រឹមត្រូវ និង​មានន័យ​ខ្លាំង​ណាស់​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment