គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ Ah Gi Leader មានឈ្មោះពិត តេង ស៊ីណាត បានភ្ជាប់ពាក្យជាមួយបុរសរូបសង្ហាម្នាក់ ឈ្មោះ អៀង អេងឡាយ ក្រោមការចូលរួមពីសាច់ញាតិ ចាស់ទុំទាំងសងខាង។
អ្វី ដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ក្នុងពិធីភ្ជាប់ពាក្យនេះ គ្រាន់តែថ្លៃបណ្ដាការ ដែលអាជី ទទួលបានរហូតដល់ទៅ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃជាង១០ម៉ឺនដុល្លារផងនោះ។
លើសពីនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អាជី បានបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក
McLaren ពណ៌ប៉ៃតងយ៉ាងស្រស់ស្អាត ដែលជាកាដូរ ដែលម៉ាៗ ជូននាងទៀតផង។ រថយន្តនេះ ជាក្ដីស្រមៃរបស់អាជី ជាយូរមកហើយ ហើយទើបបំផុតនាងក៏សម្រេចបំណងនៅថ្ងៃនោះតែម្ដង។
ក្រោយពីបង្ហាញរថយន្តនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អាជី បានធ្វើឲ្យអ្នកគាំទ្រខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបង្ហោះរូបថតប្រដាប់ពិនិត្យទឹកនោមមើលកូន ហើយបញ្ជាក់ច្បាស់ៗថា «ចែជីមានbabyហើយ»។
ទន្ទឹមនឹងភាពភ្ញាក់ផ្អើលនេះ អ្នកគាំទ្រ អាជី បានជូនពរព្រោងព្រាត ក្នុងនោះសូម្បីតែលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ដែលត្រូវជាកូនស្រីបង្កើតលោកជំទាវ ហ៊ុន ស៊ីណាត ក៏ចូលមកខំមិនជូនពរដែរថា «អបអរសាទរអូន»។
តាមរយៈការជូនពររបស់អ្នកគាំទ្រ អាជី បានឆ្លើយតបថា «អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ពាក្យជូនពរ»។ ចំណែកការជូនពររបស់លោក ជំទាវ ឧកញ៉ា នឹម វណ្ណៈ អាជី បានបញ្ជាក់ថា «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបាន លោកជំទាវបងចូលមកខមមិន នាងខ្ញុំសូមគោរពអរគុណជំទាវបង ដោយក្ដីគោរពស្រឡាញ់ពីប្អូន, អរគុណណាស់បងសម្លាញ់»៕