ការ​ពិត​ចឹង​សោះ ​!លោក​ ទេព រិនដារ៉ូ បញ្ជាក់ពីមូលហេតុមិនព្រមយកប្រពន្ធ ព្រោះ​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតែមានមហាជនខ្មែរជាច្រើន មានចម្ងល់ឆ្ងល់ចំពោះជីវិតឯកជនរបស់តារាភាពយន្តជើងចាស់លោក ទេព រិនដារ៉ូ ព្រោះថាលោករស់នៅជាបុរសពោះម៉ាយអស់រយៈពេល៣០ឆ្នាំហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាភាពយន្តជើងចាស់ ទេព រិនដារ៉ូ បានថ្លៃងប្រាប់សារព័ត៌មាន តារាញូស៍ ថា រយៈពេល៣០ឆ្នាំកន្លងមកនេះ ជាពេលវេលាដែលលំបាកសម្រាប់រូបលោក ព្រោះនៅក្នុងគ្រួសារ លោកត្រូវដើរតួជាឪពុកផង ជាម្ដាយផង និងជាបងផង ហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាសមាជិកក្នុងគ្រួសារ។ ដូច្នេះលោកមិនអាចធ្វើអ្វីសម្រាប់ខ្លួនឯងបាននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត មកដល់ពេលនេះ លោកទម្លាប់រស់នៅនឹងជិវិតពោះម៉ាយបានល្អហើយ លោកមិនចង់កែប្រែទម្លាប់របស់លោកនោះទេ ម្យ៉ាងលោកមានវ័យចាស់ណាស់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទេព រិនដារ៉ូ បញ្ជាក់ថា៖ “ឥឡូវនេះ វាជាទម្លាបដែលខ្ញុំរស់នៅម្នាកឯងបានស្រួសហើយ។ អ៊ីចឹងខ្ញុំមិនចង់កែប្រែទម្លាប់ខ្ញុំតទៅទៀតទេ ព្រោះចាស់ហើយ”។

ទោះបីជាយ៉ាងណា លោក ទេព រិដារ៉ូ បានអះអាងទៀតថា រូបលោកមិនធានា ឬសន្យានឹងខ្លួនឯងទេថា មិនយកប្រពន្ធនោះទេ រង់ចាំមើលពេលវាលាទៅមុខបន្តទៀត ព្រោះពេលខ្លះមិនអាចដូចការរំពឹង និង ការសន្យានោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទេព រិនដារ៉ូ បានបញ្ជាក់ទៀតថា៖ “មិនហ៊ានធានា ឬសន្យាខ្លួនឯងថា មិនយកប្រពន្ធនោះទេ ចាំមើលពេលវេលាតទៅទៀត។ ពេលខ្លះមិនអាចដូចការសន្យាខ្លួនឯងនោះទេ។ ព្រោះតាំងពីដើមរហូតមកដល់ពេលនេះ ខ្ញុំដើរមួយជំហាន ខ្ញុំគិតមួយជំហាន មិនសូវគិតពីថ្ងៃអនាគតប៉ុន្មានទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ១៩៨៧ លោក ទេព រិនដារ៉ូ បានរៀបការជាមួយនារីម្នាក់ ដែលរៀបចំដោយឪពុកម្ដាយ។ តែដោយសារតែគ្មានមនោសញ្ចេតនាអ្នកទាំង ២ក៏បានលះលែងគ្នាក្នុងឆ្នាំ ១៩៨៨ ដោយបានកូនស្រីម្នាក់ជាចំណងអាពាហ៍ពិពាហ៍ជាងមួយឆ្នាំ ។ ក្រោយមកអតីតភរិយាក៏បានចេញទៅនៅបរទេស។ តាំងពីពេលនោះមកធ្វើឲ្យលោកក្លាយជាបុរសពោះម៉ាយរហូតមកដល់ពេលនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment