មិននឹកស្មាន! កូនកំលោះ​កូនក្រមុំ លេង​មួយ​ក្បាច់​នេះ​, ធនាគារ ABA​ចងដៃ​មែនទែន​, ជាង​ថត ទប់ចិត្ត​មិន​ជាប់ ក៏​និយាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ, កូនកំលោះ​កូនក្រមុំ​មួយ​គូ​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hea HongHunter និង Tang Ly រួម​នាង​ជាង​ថត បាន​រៀបចំ​គំនិត​មួយ ដើម្បី​ថត​លក្ខណៈ​សប្បាយ​ៗ និង​ឲ្យ​ប្លែក​ប៉ុណ្ណោះ ស្រាប់តែ​ត្រូវ​ធនាគារ​ABA​ឃើញ ហើយ​សម្រេច​ចូល​ដៃ​ពួកគេ​មែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Hea HongHunter » បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ដោយមាន​កាន់ ABA PAY QR ហើយ​បញ្ជាក់​ថា «​អញ​ខ​ល​មិន​​លើក​​ ផ្ញើ​សារ​មិន​អាន មិន​ដឹង​ប្រាប់​ការ​តាម​ណា​ទេ​ហា៎​។ អត់​មក​ក៏បាន តែ​កុំ​ភ្លេច​ចងដៃ​តាម ABA!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ដូច្នោះ ស្រាប់តែ​ធនាគារ​ABA បាន​ស៊េ​រ​ផុស​នេះ ហើយ​បញ្ជាក់ថា «​ធនាគារ ABA សូម​ចូលរួម​ចងដៃ ស្វាមី ភរិយា ថ្មី​! សូម​អបអរសាទរ ដល់​គូ​ស្វាមី ភរិយា ដ៏​ស្រស់​ផូរផង់ Hea HongHunter និង Tang Ly ក្នុងឱកាស អា​ពា​ហ៍ ពិពាហ៍ ប្រកបដោយ សិរី​សួស្ដី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្តថា «​យើងខ្ញុំ ពិត​ជាមាន​សេចក្ដី រំភើប​រីករាយ ដែល​អ្នក​ទាំងពីរ បាន​ប្រើប្រាស់ កូដ ABA PAY QR នៅក្នុង​ពិធី ដ៏​មាន​សារៈសំខាន់​បំផុត ប្រចាំជីវិត ហើយ​សង្ឃឹម​ជឿជាក់ថា អ្នក​ទាំងពីរ នឹង​បន្ត​រីករាយ ជាមួយ​សេវា​យើងខ្ញុំ ក្នុង​រយៈពេល​យូរអង្វែង ត​ទៅមុខទៀត​។ ជា​សេចក្ដីសោមនស្ស​របស់​យើងខ្ញុំ ក្នុងការ​បម្រើសេវា ដល់​គូជីវិត នៃ​គ្រួសារ​ថ្មី របស់​អ្នក​ទាំងពីរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធាន​គារ បានបញ្ជាក់​ទៀតថា «​ដើម្បី​ចូលរួម​អបអរសាទរ ដល់​អ្នក​ទាំងពីរ ក្នុងឱកាស​ដ៏​មាន​អត្ថន័យ​នេះ យើងខ្ញុំ​សូម​ចូលរួម ចងដៃ​ក្នុង ទឹកប្រាក់ $100 និង 400,000 រៀល តាមរយៈ​គណនី ABA របស់​អ្នក​ទាំងពីរ តាម​ប្រភេទ​រូបិយប័ណ្ណ​នីមួយ​។ សូម​ពិនិត្យ​ទឹកប្រាក់ ABA Mobile! សូម​គ្រួសារ​ថ្មី របស់​អ្នក​ទាំងពីរ សមប្រកប​ដោយ​សេចក្ដីស្រឡាញ់ និង​សុភមង្គល​ជា​និរន្តរ៍​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ទទួល​ដំណឹង​នេះ, ជាង​ថត ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Lam Sok Meng» បានបង្ហោះ​ស្ក្រីនសត​របស់​ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ហើយ​បញ្ជាក់​ថា «​ពួក​ខ្ញុំ​រៀប Concept នេះ​ថត​ដើម្បី​សប្បាយ និង​ដើម្បី​ឲ្យ​ប្លែក​ទេ តែ​ថត​លេងៗ មិន​នឹក​ស្មាន​ថា ABA Bank ចងដៃ​មែនទែន អរគុណ ABA ដែល​ចងដៃ​កូន​លោះ​កូនក្រមុំ 100$ + 400000​រៀល Hea HongHunter & Tang Ly បញ្ចាក់ កូនកំលោះ​កូនក្រមុំ មិនមែន​ជា​បុគ្គលិក​ធនាគារ ​ABA​ទេ ហើយ​ជាង​ថត​ក៏​មិនមែន​ជា​គ្រូ​ជោគជ័យ​ដែរ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment