លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ នារីម្នាក់ ដែលអះអាងថា ជាប្អូនស្រីរបស់កញ្ញា ហ៊ិន ចាន់និរ័ត្ន បានចេញកកូរកកាយបញ្ហាគ្រួសារខ្ទេចគ្មានសល់ ដោយដាស់តឿនតារាស្រីរូបនេះទៅមើលម្ដាយបង្កើតផង ខណៈមានវ័យកាន់តែចាស់នោះ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zeii Pov ថា ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាពមកម្ល៉េះ ពោលកាលពីនាងមានអាយុ៣ឆ្នាំដោយសារតែបញ្ហាជីវភាពលំបាក ទើបឪពុកម្ដាយសម្រេចចិត្តធ្វើបែបនេះ។ តាំងពីពេលនោះ នាងមិន ដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ។
ប្រភពដដែលបញ្ជាក់ថា អ្វីដែលនាងបានបង្ហោះទៅគឺគ្មានចេតនាចង់ល្បី ឬចង់បានចំណាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់ឱ្យបងស្រីទទួលស្គាល់ការពិត និងគ្រួសារ ព្រោះម្ដាយមានវ័យចំណាស់។ ទោះបីជាយ៉ាងណា បច្ចុប្បន្ននេះ ជីវភាពគ្រួសារ លែងលំបាកទៀតហើយ គឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្ន ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើត ព្រោះពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់។
យោងតាមសំណេររបស់គណនី Zeii Pov បញ្ជាក់ថា «មិនមែនបំពុលចង់ល្បីទេ តែសូមបងបើកភ្នែកមើលម្ដាយយើងផង ហើយគិតមើលម្ដងទៀតថា ម្ដាយយើងគាត់ចំណាស់ប៉ុន្មានហើយ…តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត»។
ដោយមិនអស់ចិត្តជុំវិញរឿងនេះ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមទីកតុកវិញម្ដង ដោយប្រកាសថា «សូមបញ្ចប់ត្រឹមនេះសង្ឃឹមថា បងនឹងមិនស្ដាយក្រោយពេលបាត់បង់គាត់»។
តាមរយៈនេះ មានការបញ្ចេញយោបល់ជាច្រើន ក្នុងនោះមានការលើកឡើងថា «ប្អូនទុកឲ្យគាត់មើលថែម្ដាយចិញ្ចឹមទៅ ព្រោះគាត់ស្រឡាញ់ខំមើលថែតាំងពីតូចរហូតបានល្អបែបនេះ ទាមទារធ្វើអី អាណិតទឹកចិត្តម្ដាយចិញ្ចឹមផង»។ ជាការឆ្លើយតប Zeii Pov បានបញ្ជាក់ថា «មិនទាមទារអ្វីទាំងអស់បង គ្រាន់តែចង់អោយគាត់ដឹងថា ម្តាយបង្កើតប៉ុណ្ណោះ ព្រោះគាត់ចាស់ៗអស់ហើយ»។
ចំពោះការលើកឡើងថា «អាណិតបងរ័ត្នណាស់ មិនគួរជួបរឿងបែបនេះ បើបងស្រលាញ់បងរ័ត្នពិតមិនមែនមានចេតនាបង្ហោះតាំងពីFBមកដល់TikTokទេ គួរទៅរកគាត់ដល់ផ្ទះទៅ»។ ជាការឆ្លើយតប Zeii Pov បញ្ជាក់ថា «សូម្បីតែផ្ទះគេដូរ គេមិនដែលអោយម្តាយខ្ញុំទៅលេងកូនផងបងសាកគិតមើល»។
ចំពោះការលើកឡើងថា «ខ្ញុំអធ្យាស្រ័យផង តើតាំងពីតូចរហូតមក ដែលទាក់ទងគាត់ទៅលេងគាត់ទេ ពេលអោយគេចិញ្ចឹមគាត់នឹង ដែលសួរសុខទុក្ខកូនទេ ដែលបំពេញតួនាទីជាម្ដាយទេ? បើថាជីវភាពខ្វះខាត បានអោយទៅគេ។ ឆ្លើយតបនឹងសំណួរចាក់ដោតនេះ Zeii Pov បានបញ្ជាក់ថា «ពីតូចបានជួបច្រើនដងដែរបង តែតាំងពីគាត់ចូលសិល្បៈមក ម្តាយចិញ្ចឹមគាត់ក៏ផ្ដាច់ទំនាក់ទំនងតាំងពីពេលនោះមក»។
ចំពោះការលើកឡើងថា «ចិញ្ចឹមឲ្យលុយទៅគេ ថាបងរ័ត្នល្អវិញហើយ»។ ឆ្លើយតបនឹងការលើកឡើងនេះ Zeii Pov បញ្ជាក់ថា «តាំងពីអោយគេទៅគ្រួសារខ្ញុំមិនបានសូម្បី100លុយខ្មែរពីគាត់ មុនខមិនមើលខមិន ដែលខ្ញុំមួយបងបងមុនផង»។
ចំពោះការលើកឡើងថា «បើខ្ញុំជាបងរ័ត្ន ខ្ញុំនឹងទៅរកម្តាយសំពះដល់បាតជើងគាត់ ហើយនិងអរគុណគុណគាត់ណាស់ ដែលបង្កើតមកមានរូបរាងស្អាតបែបនេះ»។ ជាការឆ្លើយតបZeii Pov បញ្ជាក់ថា «ចាបងគាត់មិនបានបោះបង់គាត់ទេ តែដោយជំនាន់នោះគ្រួសារខ្ញុំក្រណាស់បង ហើយដោយសារតែម្តាយចិញ្ចឹមជាបងប្អូនជីដូនមួយបានគាត់អោយបង»។
ចំពោះការលើកឡើងថា «រាល់ខមមិនតបរបស់បងស្រី បងប្រើពាក្យថា គេបង្ខំបងរ័ត្នមិនអោយទទួលស្គាល់ (គេ=ឪពុកម្ដាយចិញ្ចឹមមែន?) បើចឹងមែនមិនទៅដោះស្រាយជាមួយពួកគាត់»។ ជាការឆ្លើយតបZeii Pov បញ្ជាក់ថា «បើស្រួលដូចបងសរសេរមែន មិនមែនខ្ញុំផុសទេ តើបងដឹងទេថា ពេលគាត់មកលេងស្រុក គាត់មកលេងម្តាយខ្ញុំទេ ហើយដែលប្រាប់ម្តាយខ្ញុំអោយដឹងអត់»។
ចំពោះការលើកឡើងថា «បើយើងជាប្អូនល្អមែនមិនត្រូវផុសបងបែបនិងទេ»។ ជាការឆ្លើយតបZeii Pov បញ្ជាក់ថា «:មុននឹងខ្ញុំផុស ខ្ញុំប្រើគ្រប់វិធីអស់ហើយឆាតផង ខលផង រាប់ឆ្នាំហើយ ដែលព្យាយាមរហូតទល់ពេលនេះ គេផ្តាច់ទំនាក់ទំនងព្រោះមកខេត្តម្តងៗគេមិនអោយមកជួបម្តាយខ្ញុំទេ»។
ចំពោះការលើកឡើងថា «ចិត្តដាច់ម្ល៉េះទោះគាត់មិនបានចិញ្ចឹមបីបាច់ថែរក្សាក៏គាត់ជាអ្នកផ្តល់កំណើតអោយយើងស្គាល់ពិភពលោកបើគ្មានគាត់អ្នកផ្តល់កំណើតអោយទេជីវិតក៏មិនជោគជ័យ»។ ជាការឆ្លើយតបZeii Pov បញ្ជាក់ថា «អ្នកមិនដឹងរឿងគ្រួសារពួកខ្ញុំគាត់បានខមិនវាយប្រហារម្តាយខ្ញុំខ្លាំងណាស់ទាំងមិនដឹងរឿងថាគ្រួសារខ្ញុំពីមុនកម្សត់វេទនាប៉ុនណាទេបង»។
ចំពោះការលើកឡើងថា «អូន មិនបានយកបេះដូងអូនទៅស្រលាញ់អារ័ត្នទេអូន។ ជាការឆ្លើយតប Zeii Pov បញ្ជាក់ថា «គេបំបែកពួកខ្ញុំ10 20 ឆ្នាំមកហើយ មុននឹងផុសខ្ញុំទាក់ទងគ្រប់វិធីអស់ហើយទាំងខល ឆាត សូម្បីផ្ទះគាត់ដូរក៏ពួកខ្ញុំមិនដឹងថានៅម្តុំណាផង។
ចំពោះការលើកឡើងថា «ទុកពេលអោយគាត់បន្តិច រឿងបែបនេះខ្ញុំថា មានតែក្នុងកុន តែវាមានពិតមែន និយាយតាមត្រង់ណាសូម្បីតែខ្ញុំក៏ពិបាកនឹងទទួលយកភ្លាមៗដែរ តែខ្ញុំគិតថាគាត់នឹងគិតយល់នៅពេល១»។ ជាការឆ្លើយតប Zeii Pov បញ្ជាក់ថា «មិនមែនគាត់ទើបតែដឹងពេលនេះទេបងគាត់ដឹងយូរហើយតែគាត់ធ្វើមិនដឹងរាប់ឆ្នាំហើយ»។
ទោះមានការលើកឡើងជាច្រើនបែបណាក៏ដោយ ក៏រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ គេមិនទាន់ឃើញ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ធ្វើការឆ្លើយតបបែបណាឡើយ ដោយគ្រាន់តែបង្ហោះរូបថតរបស់ខ្លួន១សន្លឹកកាលពីថ្ងៃទី១៦ ខែធ្នូ ហើយសរសេរថា «អរគុណសម្រាប់ក្តីស្រលាញ់អ្នកទាំងអស់គ្នា ដែលបានផ្តល់ឲ្យនាងខ្ញុំ»៕