កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានបង្ហោះសារ និងឡាយវីដេអូ បើកបើកដូងទទួលយកអ្នកថ្មី ដោយសូម្បីតែអ្នករត់ម៉ូតូឌុបក៏យកដែរនោះ។
នៅក្នុងការឡាយនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នោះ អ្នកស្រី បានបញ្ជាក់ថា រាល់ថ្ងៃខ្លួនមានគ្រប់យ៉ាងអស់ហើយ អាជីវកម្មក៏ខ្លួនមាន លុយក៏ខ្លួនមាន សុភមង្គល បើនិយាយពីកូនវិញ សេរីភាពវិញ ខ្លួនមានទាំងអស់ តែខ្វះម្យ៉ាង ខ្វះស្នេហាពិត។
អ្នកស្រី បានបន្ត ដោយរំលឹករឿងអតីតកាលរបស់ខ្លួនថា ខ្លួនរស់នៅក្នុងការកុហក បោកប្រាស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោកប្រាស់។
នៅពេលមានអ្នកខំមិនថា «សុំបេះដូងមួយចំណែកមកចែ» ស្រាប់តែអ្នកស្រីតបថា និយាយទៅ អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោកខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។
ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។
ដោយឡែក នៅក្នុងការឡាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅពេលមានគេខំមិន ចង់ឃើញអ្នកស្រីការម្ដងទៀតនោះ, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ក៏បានបញ្ជាក់ដែរថា និយាយទៅការម្ដងហ្នឹងក៏អត់ប្រាប់ដែរ បងប្អូនទាំងអស់គ្នា បើសិនខ្លួនការម្ដងហ្នឹង គឺការស្ងាត់ៗ ដោយខ្លួនអត់ឲ្យអនាគតប្ដីរបស់ខ្លួនចេញនៅក្នុងប្រព័ន្ធអនឡាញទេ ដោយសារតែឈ្លោះគ្នាព្រោះតែរឿងហ្នឹង។
អ្នកស្រីបន្តថា មួយវិញទៀត បុរស ដែលខ្លួនស្រឡាញ់ ឬរៀបការជាមួយខ្លួននោះ ចាំបាច់ត្រូវតែគាត់អត់ចេះលេងហ្វេសប៊ុក អត់ចេះលេងទីកតុក ដោយមិនរវល់នឹងប្រព័ន្ធអស់ហ្នឹងតែម្ដង។ អញ្ចឹង បានខ្លួនទទួលយក ព្រោះមនុស្សស្រីមួយចំនួនឥឡូវពិបាក មនុស្សប្រុសមួយចំនួនក៏ពិបាកដែរ។
ក្រោយឡាយវីដេអូនិយាយពីរឿងនេះហើយ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះ ត្រង់ថា នៅល្ងាចថ្ងៃដដែលនេះ អ្នកស្រី បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយប្រើសម្ដីយ៉ាងចាក់ដោតថា «រីករាយនឹងអ្វីដែលយើងមាន រស់នៅម្នាក់ឯងប្រសើជាងរស់នៅជាមួយសំបកមនុស្ស, ជីវិតមានន័យអាស្រ័យលើយើងចេះច្នៃ»។
ក្រោយពីអ្នកស្រីទ្រី ដាណា បានបង្ហោះសារយ៉ាងចាក់ដោត និងឡាយវីដេអូ រៀបរាប់ដូចខាងលើនោះ ងាកមកពូម៉ៅវិញ មិនបានធ្វើការឆ្លើយតបចំចំណុចបែបណាឡើយ។ ប៉ុន្តែបានបង្ហោះCaptionមួយនៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ហើយសរសេរថា «រៀនយល់ចំណុចទាំងនេះគឺត្រៀមចិត្តសម្រាប់រឿងកើតឡើងពេលទៅមុខទៀត។ អ្វីៗមិនទៀងទាត់ទេ»។
ចំណែកនៅលើគណនីទីកតុករបស់ខ្លួន ពូម៉ៅ បានយកសំឡេងបទចម្រៀងមួយបទមានចំណងជើងថា «បិទភ្នែកបំភ្លេចស្នេហ៍»របស់លោកព្រាប សុវត្ថិ មកបញ្ចូលក្នុងវីដេអូ ដ៏កម្សត់របស់ខ្លួន ឈរសម្លឹងមើលទឹកទន្លេ។ តែមិនបានដាក់Captionអ្វីទាំងអស់ គ្រាន់តែបង្ហាញទឹកមុខយ៉ាងកម្សត់ប៉ុណ្ណោះ។
តាមរយៈនេះ អ្នកគាំទ្រ បានបង្ហាញក្ដីអាណិត និងលើកជាយោបល់ថា «ប្រើកេរ្តិ៍ឈ្មោះបងកសាងជីវិតឲ្យលើស បងទ្រី ដាណា, បើស្រឡាញ់ប្រពន្ធមែន បងទៅផ្ទះ ចែដាណា ទៅ ហើយឱបគាត់ឲ្យណែនប្រាប់ថា បងនឹកអូន និងកូនណាស់, កម្សត់ណាស់បង ឈប់គិតទៅបងត្រូវស៊ូទៅមុខ,
ខ្ញុំឃើញអញ្ចឹង ខ្ញុំអាណិតពូណាស់, ខ្ញុំមើលចែដាណា គាត់រឹងមាំហើយ ចឹងគាត់ឈប់ពីបងហើយ ចឹងចាប់ផ្ដើមជីវិតថ្មី, តស៊ូឡើងលោកពូ, រឹងមាំបង, កម្សត់ណាស់បងប្រុស អ្នកមានវិបត្តិដូចបងស្ដាប់ហើយស្រក់ទឹកភ្នែក, ចប់ហើយពូម៉ៅអើយ ដូចគ្មានសង្ឃឹមទេ,
រាល់បញ្ហា តែងតែមានដំណោះស្រាយបង ខ្ញុំជឿជាក់បង តសូឡើងបង។ ឆ្លើយតបទៅនឹងខំមិនថា «ចប់ហើយពូម៉ៅអើយ ដូចគ្មានសង្ឃឹមទេ» ពូម៉ៅ បានបញ្ជាក់ថា មិនអីទេអ្វីៗមិនទៀតទាត់ចឹងហើយ»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖