ក្រៅពីកំពុងជោគជ័យលើមុខជំនួញ ហើយគ្រួសាររស់នៅយ៉ាងមានសុភមង្គលហើយនោះ ជារឿយៗ អ្នកឧកញ៉ា គិត ម៉េង តែងតែចែករំលែកចំណេះដឹងផ្សេងៗដើម្បីជាផ្នត់គំនិតសម្រាប់អ្នកគាំទ្ររបស់ខ្លួន ក្នុងការមានទំនុកចិត្តលើខ្លួនឯង ឲ្យតម្លៃខ្លួនឯងជាដើមនោះ។
ជាក់ស្ដែង កាលពិពេលថ្មីៗកន្លងទៅនេះ អ្នកឱកញ៉ា គិត ម៉េង បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយរៀបរាប់ថា «ថ្មីៗនេះ ខ្ញុំបានអានរឿងមួយអំពី “របៀបដែល ដៃរបស់យើងបង្ហាញនូវរឿងក្នុងជីវិតរបស់យើង”។ស្ត្រីម្នាក់ធ្វើការនៅហាងកែសម្ផស្ស។ ថ្ងៃមួយ មានអតិថិជនម្នាក់មកធ្វើក្រចកដៃ។ ខណៈពេលដែលស្ត្រីនោះ រៀបនឹងរើសពណ៌ថ្នាំក្រចក អតិថិជននោះ បានប្រាប់ថា គាត់គ្រាន់តែចង់ឱ្យក្រចកជ្រះស្អាតតែប៉ុណ្ណោះ។
គំនិតតែមួយគត់របស់ស្ត្រីធ្វើក្រចកនោះគឺ “ហេតុអ្វីបានជាអតិថិជនចង់ឱ្យក្រចកមានភាព ជ្រះស្អាតតែប៉ុណ្ណោះ?” គាត់បានសួរអតិថិជននោះ ហើយអតិថិជននោះឆ្លើយថា ៖ «ដៃរបស់ខ្ញុំមានសភាពអាក្រក់ ខ្ញុំមិនចង់ឱ្យអ្នកដទៃចាប់អារម្មណ៍ពីសភាពនេះទេ។ វាពោរពេញទៅដោយស្នាមអុចខ្មៅ ជ្រីវជ្រួញ ហើយមានសភាពចាស់ខ្លាំង មើលទៅពិតជាមិនល្អនោះទេ។ ”
ស្ត្រីដែលធ្វើការនោះ បានឆ្លើយតបដោយមានការយកចិត្តទុកដាក់ខ្ពស់ថា ៖ “ដៃរបស់អ្នកប្រាប់ពីរឿងជីវិតរបស់អ្នក។ ដៃនេះប្រាប់ពីសេចក្តីស្រទ្បាញ់ ការយកចិត្តទុកដាក់ និងការផ្សងព្រេងដែលអ្នកបានតស៊ូ និងឆ្លងកាត់ជាច្រើនឆ្នាំ។ ដៃទាំងនេះបានប៉ះ និងកាន់របស់ដែលមនុស្សភាគច្រើនប្រាថ្នាចង់បាននៅថ្ងៃមួយ។ ដៃនេះតំណាងឱ្យដំណើរដ៏អស្ចារ្យរបស់អ្នក»។
អតិថិជនបានអរគុណនូវពាក្យសម្តីនោះ ដោយក្តីរីករាយ ហើយយល់ព្រមនឹងពណ៌ដែលលាបសម្រាប់ក្រចករបស់គាត់។
ពេលខ្លះ អ្វីដែលខ្លួនយើងមើលឃើញថា មិនប្រពៃលើខ្លួនឯង អ្នកដទៃមើលឃើញចំណុចនោះជាភាពស្រស់ស្អាត។ ដូចនេះ សូមមានមោទនភាព និងពេញចិត្តនឹងដំណើរជីវិតរបស់អ្នក និងខ្លួនអ្នកផ្ទាល់។ សូមធ្វើជាមិត្តរបស់ខ្លួនឯង ជាម្ចាស់រឿង និងជាតួឯករបស់ខ្លួនឯង។***»។
អ្នកអានអត្ថបទនេះហើយ បានបង្ហាញអារម្មណ៍ថា «អត្ថបទក្នុងសាច់រឿងពោរពេញទៅសេចក្ដីស្រឡាញ់. សេចក្ដីអំណរ និងភាពកក់ក្ដៅពិសេសគឺការលើកទឹកចិត្ត, នៅក្នុងការមើលឃើញបានបង្ហាញនូវអារម្មណ៍ពិតប្រាកដក្នុងពេលវេលាដ៏យូរលង់មួយ។,
ពេលចូលអានដំបូងស្មានតែ អតិថិជននោះ គាត់ ចង់ប្រាប់ជាងធ្វើក្រចកថា ដៃ ដែលស្អាត គឺដៃ ដែលរក្សាបាននូវសភាពដើម គ្រាន់តែរក្សាវាអោយមានអនាម័យ (គាត់ក្រចកអោយរាងស្អាត និង ដុះជំរុះត្រចៀកក្រាញ់ សាច់ក្រាស់ៗ នៅគែមៗ និង ខាត់ក្រចកនោះអោយមានសភាពស្តើងថ្លាៗ)… ដល់អានដល់ចប់ ទៅជាជាង ជាអ្នកបង្ហាញគតិបណ្ឌិតទៅវិញ។ បាក់ចង្កេះ»៕