គេនៅចាំបានថា Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងថ្ងៃមង្គលការនោះ មានការចាប់អារម្មណ៍ទៅលើ អ្នកអត្ថាធិប្បាយបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បីរូបនេះ ត្រង់ថា សូម្បីតែស្បែកជើង ក៏លោកពាក់ម៉ាក Jorden ដែរ ដោយមើលទៅសក្ដិសមទៅនឹងអ្វី ដែលលោកហៅខ្លួនឯងថា ជាអភិជននោះខ្លាំងណាស់។
លើសពីនេះទៅទៀត គ្រាន់តែថ្លៃបណ្ដាការ ដែលភរិយាលោកទទួលបានរហូតដល់ទៅ១១ម៉ឺនដុល្លារឯណោះ ពិតជាថ្លៃខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាព្រឺរោមតែម្ដង។ នេះមិនទាន់រាប់បញ្ចូលចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់ផង។
នៅក្នុងការឡាយ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលមានការសួរនាំពីតម្លៃចិញ្ចៀនពេជ្រនោះ អ្នកនាង ផល្លា ភរិយា Admin ជីកចក់ បានបញ្ជាក់ច្បាស់ៗថា ចិញ្ចៀនពេជ្ររបស់ខ្លួនមានទំហំ១២លី តម្លៃ៨ម៉ឺន ៨ពាន់ដុល្លារ។
ចំពោះចិញ្ចៀនពេជ្រស្វាមីរបស់ខ្លួនវិញ ធ្វើអស់តែតម្លៃជាង១ម៉ឺនដុល្លារទេ។ តាមការអះអាងខាងលើនេះ បើយើង សរុបថ្លៃបណ្ដាការ និងចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់នោះ ឃើញថា លើសពី២០ម៉ឺនដុល្លារបាត់ទៅហើយ។ នេះពិតជាសក្ដិសមជាអភិជនមែន។ តែអ្វីកាន់តែធ្វើឲ្យគេគិតថា សក្ដិសមទៀតនោះ ក្រោយពីដឹងពីចំណាយរបស់លោកមុនពេលរៀបការ ក្នុង១ខែៗអស់ច្រើនញាក់សាច់នោះ។
នៅក្នុងការឡាយ កាលពីពេលថ្មីៗកន្លងទៅនេះ Admin ជីចក់ បានបញ្ជាក់ថា និយាយឲ្យស្មោះត្រង់ទៅពីមុនចាយ១ខែ៧ពាន់ដុល្លារ ហើយពេលមានប្រពន្ធ១ខែសល់តែ១៥០០ដុល្លារ ហើយឥឡូវប្រពន្ធកាត់បន្ថយសល់៤លានរៀល។
Admin ជីងចក់ បន្ថែមទៀតថា ពីមុនចាយចន្លោះពី៥ទៅ៧ពាន់ដុល្លារក្នុង១ខែ ដោយសារតែ ទី១ អាចថា នៅខ្លួន១អត់គិត យើងចាយ យើងគិតថារកបានទៀត។ នៅពេលភរិយាលោកសួរថា ប្រាក់ខែប្រពន្ធឲ្យប៉ុណ្ណឹងចាយគ្រប់អត់នោះ, Admin ជីចក់ បានបញ្ជាក់ទៀតថា វាគ្រប់ៗហើយ គ្រាន់តែមិនបានពេញដៃពេញជើងដូចមុន។ ពេលសួរថា មានសម្ពាធអត់នោះ? លោកឆ្លើយថា មានតិចតួច គ្រាន់តែថាពេលខ្លះយើងចង់ទិញអីសុំទៅ ព្រោះមានគ្រួសារ និងភាពនៅលីវផ្សេងគ្នា។
ចំពោះចំណាយរបស់Admin ជីចក់ មុនពេលរៀបការ ឃើញថា ពិតជាច្រើនខ្លាំងណាស់ ដោយអាចទិញរថយន្តមួយទឹកស៊េរីទាប បាន១គ្រឿងឯណោះ។ ដើម្បីកាន់តែជ្រាបច្បាស់ជុំវិញការបញ្ជាក់របស់Admin ជីងចក់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖