ទប់ចិត្តមិនជាប់! អ្នក​ស្រី​ទ្រី ដាណា ​រវល់​ពេក, ថ្ងៃ​ខួប​កំណើត កូន​ប្រុស​កណ្ដាល ពោល​ពាក្យ​ទាំង​អួល​ដើម.ក ,​ម្នាក់ៗ​ឮ​ហើយ​​យំតាម​ រួចដាក់ម្នាក់មួយម៉ាត់ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បច្ចុប្បន្ន​មាន​ភាព​មមាញឹក​ខ្លាំង​ណាស់​នឹង​មុខ​ជំនួញ​ជាច្រើន​របស់​ខ្លួន​នោះ ស្ទើរតែ​គ្មាន​ពេល​សម្រាប់​ជួបជុំ​គ្រួសារ ដោយ​សូម្បីតែ​ពេល​ពិសា​​បាយ​ក៏​អ្នកស្រី ឡាយ​លក់​ផលិតផល​ដែរ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តួយ៉ាង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​កម្រ​ឃើញ​អ្នកស្រី​ថតរូប​ជុំ​គ្រួសារ​ខ្លាំងណាស់ ដោយ​ឃើញ​ភាគ​ច្រើនតែ​ជាមួយ​កូនប្រុស​ទី​៣​ញឹកញាប់​ជាងគេ ក្រៅពីនេះ យូរៗ​ឃើញ​ម្ដង​ប៉ុណ្ណោះ ហើយ​អ្នកស្រី​ខ្លួនឯង​ក៏​ទទួលស្គាល់​ចំណុច​នេះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ មុន​ថ្ងៃ​ខួបកំណើត​កូនប្រុស​កណ្ដាល​របស់ខ្លួន​នោះ អ្នកស្រី បាន​បង្ហោះ​រូប​កូនប្រុស​រូបនេះ ហើយ​បាន​ប្រាប់​ឲ្យ​អ្នកគាំទ្រ​ដឹងថា «​ថ្ងៃស្អែក​ជា​ថ្ងៃ​ខួបកំណើត​កូនប្រុស​កណ្តាល​របស់​ម៉ាក់ ម៉ាក់​ជូនពរ​កូន ឱ្យមាន​សុខភាព​ល្អ ឆ្លាត​វៃ ឈ្នះ​អស់​ជំងឺ​ទាំងពួង និង​ឈ្នះ​អស់​មារ​សត្រូវ មាន​អនាគត​ល្អ ជួបនឹង​មនុស្ស​ល្អៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លុះ​នៅ​ថ្ងៃ​ខួបកំណើត​កូន​របស់​កណ្ដាល​របស់​ខ្លួន​នា​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ឈាន​ម​កល់​នោះ​, អ្នកស្រី បាន​បង្ហោះ​វីដេអូ​មួយ ដោយ​ដាក់​Caption​ថា «​សំណូមពរ​ពី​កូនប្រុស​ក្នុង​ថ្ងៃ​ខួបកំណើត​របស់គាត់​(​និយាយ​ឡើង​យំ​)»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​កូនប្រុស​កណ្ដាល​របស់​អ្នកស្រី​រូបនេះ បានបង្ហាញ​ពី​បំណងប្រាថ្នា​របស់ខ្លួន ដោយ​ចង់​ឲ្យ​អ្នកស្រី សប្បាយ មាន​ពេលទំនេរ​ខ្លះ​ និង​រកស៊ី​ដំណើរ​ការល្អ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​អ្នកស្រី​សួរថា តើ​ចង់​ឲ្យ​ម៉ា​ក់មាន​ពេលវេលា​ទំនេរ​សម្រាប់ធ្វើ​អី​? កូនប្រុស​កណ្ដាល​រូបនេះ ក៏​ឆ្លើយថា មិន​ចង់​ឲ្យ​ម្ដាយ​របស់ខ្លួន​ធុញថប់ ដោយ​រូបគេ​លើក​ហេតុផល​ថា នៅពេលដែល​យើង​ធ្វើ​ការងារ​ច្រើនពេក​មិន​សរសៃ​ប្រាសាទ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ចំណុច​នេះ ស្រាប់តែ​ទឹកភ្នែក​កូនប្រុស​កណ្ដាលរ​បស់​អ្នកស្រី​ក៏​ធ្លាក់​ចុះមក ដោយសារតែ​ការរំភើប​ពេក រហូត​ធ្វើ​ឲ្យ​អ្នកស្រី​សឹងតែ​យំ​តាម​ទៅហើយ​។ នៅពេលនោះ អ្នកស្រី បាន​សួរ​ទៀតថា តើ​កូន​ចង់​ឲ្យ​ម៉ាក់​មាន​ពេលវេលា​ហ្នឹង​សម្រាប់​កូន​ឬ​? កូនប្រុស​អ្នកស្រី​ក៏​ឆ្លើយថា បាទ ហើយ​ពួកគេ ក៏​ឱប​គ្នា​តែម្ដង​។ តាមរយៈ​វីដេអូ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​អ្នកស្រី ទ្រី ដា​ណា មិនតិច​នាក់​ទេ បានបង្ហាញ​អារម្មណ៍​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ដែរនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ពួកគេ បានបង្ហាញ​អារម្មណ៍​ស្រដៀងៗ​គ្នា​ដូច្នេះ​ថា «​ខ្ញុំ​.​ចង់​យំ​តាម​គាត់​ហើយ​, happy birthday អ៊ីអ៊ី​យំ​តាម​ដែរ​ហើយ​, អួយ​អួល​ដើម​.ក​ ខ្ញុំ​យំ​តាម​ហើយ​, ហូរ​ទឹកភ្នែក​តាម​ក្មួយ​ហើយ​​​, ខ្ញុំ​យំ​តាម​ហើយ​, ហូរ​ទឹកភ្នែក​តាម​ក្មួយ​​ហើយ​, ចេះ​ណាស់​ខ្ញុំ​យំ​តាម​ហើយ​កូន​ល្អ​ចេះ​គិត​ម៉ាក់​ខ្លាច​ម៉ាក់​ហត់នឿយ​ឆ្លាត​ណាស់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស ប្អូន លាក់ អារម្មណ៍​ពិត​ក្នុង​ចិត្ត​ មានអារម្មណ៍នឹកម្តាយ ចង់​នៅ​ក្បែរ​ម្តាយ ឲ្យ​បាន​ច្រើន ចេះ បារម្ភ​ពី​ការនឿយហត់ របស់​ម្តាយ កូនប្រុស​ឆ្លាត ណាស់ ក្នុង​ចិត្ត តឹងទ្រូង ចង់​យំ ប៉ុន្តែ​បន្លប់ ​ជា​សើច លួង​ចិត្ត​ម្តាយ​ ឆ្លាត​ណាស់ ជូនពរ​ក្មួយប្រុស ថ្ងៃ​ខួបកំណើត បាន​ប្រកបដោយ​សេចក្តីសុខសាន្ត រៀនសូត្រ​វៃ​ឆ្លាត​សុខភាព​ល្អ នឹង​ក្រុម​គ្រួសារ​»៕ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment