តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពេលដែលតារាចម្រៀងចំណូលថ្មីប្រចាំផលិតកម្មដ៏ល្បីរាម កញ្ញាតី ឬដែលមហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រច្រើននិយមស្គាល់តាមរយ:បទ វាយម៉ាលុយ បានប្រកាសចេញMV បទថ្មី ភ្លាមៗនោះ កញ្ញា មាស សុខសោភា បានបង្ហោះមួយឃ្លាដ៏មានន័យរហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ ជុំវិញមិត្តភាពរវាងអ្នកទាំងពីរផ្ទាល់តែម្តង។
ជាក់ស្តែងនៅក្នុងសារបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ កញ្ញាមាស សុខសោភា បានសរសេរយ៉ាងដូច្នេះថា៖
ប្អូនស្រីម្នាក់នេះធំហើយ បានឃើញប្អូនស្រី រីកចម្រើនបងពិតជាសប្បាយចិត្ត បានឃើញប្អូនអាចដើរទៅមុខដោយខ្លួនឯងបានបងពិតជាមោទនភាព។ ជូនពរប្អូនស្រី តី កាន់តែជោគជ័យជាមួយវិស័យចម្រៀង 🙏
សូមរំលឹកផងដែលថា មុនក្លាយទៅជាតារាចម្រៀងដ៏ល្បីឈ្មោះដូចសព្វថ្ងៃនេះ មុនដំបូងកញ្ញាតី ធ្លាប់មានប្រវត្តិជាអ្នករាំឲ្យកញ្ញាមាស សុខសោភា និងត្រូវបានមហាជន ក៏ដូចជាហ្វេនៗបានស្គាល់ខ្លាំង នៅពេលដែលបទវ៉ៃម៉ាលុយ ចេញជាផ្លូវការ កាលពីពេលកន្លងទៅ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖