ក្រោយរៀបការតាមប្រពៃណីជាមួយលោកប៉ូលិសរូបសង្ហា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នោះ អ្នកនាងLove Riya ក៏បាននាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត ដើម្បីក្រេបច័ន្ទទឹកឃ្មុំ ជាមួយនឹងការរៀបបន្ទប់យ៉ាងស្រស់ស្អាតនោះ។
នៅក្នុងការឡាយ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នោះ អ្នកនាងLove Riya បានបញ្ជាក់ថា មកHoney Moonប្ដីរបស់ខ្លួនអន់ចិត្ត បន្ទប់១ដេក៤នាក់ បន្ទប់ទឹកក៏អាទែនចូលតាម អញ្ចឹងអត់មានHoney Moon អីបាននោះទេ ហើយបន្ទប់រៀបចំយ៉ាងស្អាត អាទែនពួកម៉ាកមកកម្ទេចខ្ទេច។
នៅពេលគេខំមិនថា «កូនច្រើនម៉េសចែ» អ្នកនាងLove Riya បានបញ្ជាក់ថា មកHoney Moon ឥឡូវកូនមកពេញកន្លែងHoney Moon ប៉េងប៉ោង ជាន់កម្ទេចកម្ទីធ្លាយដល់បន្ទប់ទឹកក្រោយ។ ក្នុងនោះ អ្នកនាងនិយាយរឿងប្ដីរបស់ខ្លួនថា យប់នេះយើងដេកទល់ភ្លឺ, ប្ដីអន់ចិត្ត, មិនអន់ចិត្តម៉េច ទី១ក្បាលខ្លួនសុទ្ធតែអង្គែ ទី២អង្គុយឡាយអត់ទាន់ងូតទឹក ទី៣ មួយបន្ទប់ដេក៤នាក់ Honey Moonប្រឡោះណា។
ការឡាយរបស់Love Riya ខាងលើនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយនៅពេលនោះមានអ្នកទស្សនាផ្ទាល់ប្រមាណ២ម៉ឺននាក់ឯណោះ ហើយក្រោយឡាយចប់អ្នកមើលសរុបគិតត្រឹមព្រឹកថ្ងៃទី១៧ ខែធ្នូនេះ រហូតដល់ទៅជិត១លានដងឯណោះ។
នៅក្នុងយប់ផ្សំដំណេកនោះ មិនខុសអ្វីពីLove Riya បញ្ជាក់ក្នុងឡាយឡើយ ព្រោះនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អ្នកនាងបានបង្ហោះសារយ៉ាងអស់សំណើច និងហួសចិត្តថា «រាត្រីទឹកឃ្មុំក្លាយជាទឹកត្រី ដោយសាអាទែន»។ ដោយឃើញបែបនេះ អ្នកគាំទ្រអស់សំណើចនាំគ្នាចូលខំមិនព្រាត។
ក្នុងចំណោមមតិជាច្រើននោះ ពួកគេលើកឡើងថា «ក្នាញ់ទែនទែន ណាស់ ៗៗ, ចប់បាត់ហើយបងយ៉ាងអើយ, ចប់ហើយ, តែខាងប្រុសអស់អាវរលីងហើយ, បងស្រីរីយ៉ាសរសេរ គ្រួសារខ្ញុំសើចគាំងគ្រប់គ្នា អាស្រីទែនរំខានក្ដីសុខប៉ាម៉ាក់ណាស់, ចប់ហើយយបងយ៉ាទែនទែនអុកឡុកម៉ាក់ប៉ាក្រេបទឹកឃ្មុំ,
ចប់ហើយបងយ៉ាធ្វើម៉េចបានប្អូនអាទែនទៅ, អាទែនហែងមិនយល់ចិត្តម៉ាក់ៗសោះ ធ្វើចឹងបានទៀតអាទែន, អាទែទមេជ្រែកមែន, អស់អីនិយាយ, យកមួយទៀតទៅបង ឣាទែនលែងមកក្បែរហើយ»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖