កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ តារាសម្ដែង ឌី សូនីតា បានបង្ហោះរូបថត និងសារថ្លែងអំណរគុណ ស្វាមីរបស់ខ្លួនថា «Thanks you pa pa រាល់ឆ្នាំមិនដែល អវត្តមានអ្នកទេ តែឆ្នាំនេះបាត់ សូម្បីតែសំឡេងហា ដោយសារវត្តមានកូវីដ សូម្បីតែកូនក៏ស្រណោះម៉ាមីដែរ»។
នៅថ្ងៃដដែលនោះដែរ គេក៏ប្រទះឃើញអ្នកម្ដាយរបស់តារាសម្ដែងរូបនេះ ធ្វើការស្រោចទឹកឲ្យនាងផងដែរ។ ជាការអរគុណ នាង បានបង្ហោះរូបថត អមដោយសារបែបនេះថា «អ្នកម្តាយស្រោចទឹកអោយទាំងកូន ទាំងចៅនៅក្នុងថ្ងៃកំណើតកូន 15.07.2021, Thanks much my hero»។
អ្វី ដែលកាន់តែពិសេសទៀតនោះ នៅថ្ងៃខួបកំណើតរបស់ខ្លួន, ឌី សូនីតា ថែមទាំងទិញកាដូជូនម្ដាយរបស់ខ្លួនថែមទៀត ហើយជាការឆ្លើយតប ម្ដាយរបស់នាង បានរៀបរាប់ថា «ថ្ងៃ15ខែ07ឆ្នាំ2021ជាថ្ងៃខួបកូនស្រី ឌីសូនិត្តា ម្តាយមិនបានអោយអីកូន បែរជាកូនមកស៊ុបប្រាយទិញខ្សែកបន្តោងពេជ្រអោយម្តាយទៅវិញ
កូនសួរថាម៉ែសប្បាយចិត្តទេ ម៉ែម្នាក់នេះមិនសប្បាយទេ កូនសួរថាហេតុអីទៅម៉ែ កន្លងមកកូនរកបាន កូនទិញឡានទិញក្រវិលពេជ្រ ចិញ្ចៀនពេជ្រ ខ្សែដៃពេជ្រ អោយម៉ែពាក់ចូលរួមកម្មវិធីនានា ម្តាយសប្បាយអរព្រោះកូនស្រីរកលុយបានគ្រប់ច្រក
បច្ចុប្បន្នឥលូវកូនរកលុយពុំបាន បិទខ្ទប់ទាំងអស់ មុនថ្ងៃដល់ខួប អាបងលួចប្រាប់ម៉ែៗខួបនិតវាថាដូរឡានអោយម៉ែៗបានហាមថា កុំតែហ៊ានដូរ ទៅណា មកណាម៉ែ លែងជិះឡានហើយ ស្មានតែផុតហើយ លួចទិញខ្សែកបន្តោងពេជ្រអោយទៀត ម៉ែអគុណកូនហើយ ដែលបំពេញបំណងម្តាយ
តែកាលៈទេសៈ នេះមិនដឹងពាក់ទៅណាទេ បីកុំ បីការពារ មានតែទទួលយកហើយជូនពរកូនមានសុខភាពល្អ ជៀសផុតពីជំងឺកាចសហាវ មានសេចក្តីសុខទាំងផ្លូវកាយចិត្ត និងកូនប៉ងប្រាថ្នាអ្វី បានដូចបំណង អ្វីដែលកូនស្រីម៉ែប៉ងណា កូនបានធ្វើបុណ្យជាមួយព្រះរស់ផលបុណ្យនោះកូននឹង ទទួលបានពេលចៅស្មាយធំ ឡើងគេនឹងស្រឡាញ់កូនគោរពកូន ដូចកូនធ្វើមកម្តាយចឹង ធ្វើបុណ្យបានបុណ្យ»។
ក្រោយពីម្ដាយរៀបរាប់ដូចខាងលើនេះរួចមក ស្រាប់តែ ឌី សូនីតា ចែករំលែកសារខាងលើនេះ អមដោយCaptionថា «កុំឆ្ងល់ថាកាដុងចេះកំណាព្យកាបក្លោងពីណាមកបងប្អូនដែលមានអារម្មណ៍ អានទាំងញញឹមហើយលាយឡំជាមួយទឹកភ្នែកទេ??? អារម្មណ៍ដែលឈឺផង រំភើបផង សប្បាយផង តូចចិត្តផង អាណិតផង ពិបាករ៉ាយរ៉ាប់ណាស់»។
ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ឌី សូនីតា ក៏បានបង្ហោះវីដេអូ អមដោយសាររៀបរាប់ដូច្នេះថា «មនុស្សស្រីធម្មតាម្នាក់ តែសំខាន់បំផុតក្នុងជីវិតខ្ញុំ»វាជាទម្លាប់រាល់ឆ្នាំទៅហើយសម្រាប់អ្វីដែលកូនធ្វើសម្រាប់អ្នក
ទោះបីជាលុយវាពិបាករកពិតមែនក្នុងពេលនេះ ប៉ុន្តែអ្វីដែលកូនមើលមិនឃើញនៅថ្ងៃស្អែកថាកូននឹងមានពេលស៊ុបប្រាយអ្នកទៀត ឬក៏អត់វាមិនទៀងទេ។ ហើយអ្នកកុំភ័យថាកូនលំបាក ព្រោះវាមិនលំបាកស្មើមួយចំណិតអ្នក ដែលមើលថែកូន៣នាក់តែម្នាក់ឯងនោះទេ
១ឆ្នាំមានតែ២ដងទេសម្រាប់កាដូជូនអ្នក ទី១ថ្ងៃកំណើតម៉ាក់ ទី២គឺថ្ងៃខួបកូន អញ្ចឹងកូនម្តាយចេះណាស់ គឺកូនមានលុយទុកសន្សំរាល់ខែសម្រាប់អ្នក កូនឆ្លាតទេចាស? ម៉ាក់ជាអ្នកបង្រៀនកូនអោយញាត់កូនជ្រូកតាំងពីតូចមកវាជាទម្លាប់បាត់ទៅហើយhappy birthday to me. I love you mommy»៕