អ្នកនាងLove Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានភ្ញៀវអញ្ជើញចូលរួមយ៉ាងច្រើនកុះករលើសការរំពឹងទុកនោះ។
ក្រោយរៀបការ, នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង បានបង្ហោះសារ អរគុណភ្ញៀវ ដែលអញ្ជើញចូលរួមដូច្នេះថា «នាងខ្ញុំសូមថ្លែងអំណរ អរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងថ្ងៃមង្គលការរបស់យើងខ្ញុំទាំងពីរនាក់ ហើយក៏សូមអភ័យទោសដល់ភ្ញៀវកិត្តិយសដែរ ដែលពួកយើងខ្ញុំទទួលមិនបានដិត ដល់ ផងដែរ ដូច្នេះសង្ឃឹមថា បងប្អូនទាំងអស់មិនប្រកាន់ដល់យើងទាំងពីរនាក់អី»។
ក្រោយមក នៅព្រលប់ថ្ងៃដដែលនោះ អ្នកនាង ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយធ្វើការអរគុណដល់ដល់អ្នកម្ដាយទី២របស់ខ្លួនថា «អគុណប៉ាម៉ាក់ទីពីរ គឺបងស្រីយើងនឹងហើយ អគុណពុកម៉ែជាទីគោរពរបស់កូន»។
ក្រោយមកទៀត នៅព្រលប់ថ្ងៃដដែលនោះ អ្នកនាង បានបង្ហោះរូបថតជាមួយគ្រួសារដ៏កក់ក្ដៅរបស់ខ្លួន ហើយប្រាប់ថា «ប៉ាៗមាំមីកូនទែនៗក្បាលខូច ទៅកំពត»។ បន្ថែមលើនេះ អ្នកនាង បានបង្ហោះបន្ទប់ផ្សំដំណេក ដែលតុបតែងយ៉ាងស្រស់ស្អាតសម្រាប់ក្រេបទឹកឃ្មុំនោះ ហើយបញ្ជាក់ថា «យប់នេះនៅកំពត»។
តាមរយៈនេះ អ្នកគាំទ្រLove Riya បានលើកឡើង និងជូនពរស្រដៀងៗថា «ចែអើយគ្រាន់តែមើលក៏មានក្តីសុខដែរ, អាទែនៗជិតមានប្អូនហើយ ជូនពរបងស្រីមានក្ដីសុខរហូតទៅ, រ៉ូម៉េនទិចណាស់បង, អាទែនអែបកៀនទុកអោយមាំមីស្វិតហិហិ, បងអត់ហៅខ្ញុំអោយទប់ជើងគ្រែផងទេបង អូនខឹងឥលូវ, យប់នឹងធ្វើម៉េចយកកូនប្រុសមួយទៀតចែ, ត្រៀមៗ, ជូនពរអោយស្រលាញ់គ្នារហូតទៅ»។ ទោះយ៉ាងណាLove Riyaបញ្ជាក់ក្នុងឡាយថា បន្ទប់១ដេក៤នាក់គ្មានបានក្រេបទំឃ្មុំអីទេយប់នេះ៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖