គេនៅចាំបានថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ, ពេលឡាយវីដេអូ ផ្ដាំផ្ញើឲ្យអាជី បញ្ឈប់ការជេរបញ្ចោរ និងស្លៀកពាក់ឲ្យបានសមរម្យនោះ, លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានលើកសរសើរLove Riyaថា អត់ចេះជេរ។
លោកជំទាវ បានលើកសរសើរLove Riyaថា ល្អ អត់ចេះជេរ តាំងចេះមើលនាងហ្នឹងមក អត់ចេះជេរ គាត់និយាយរឿងប្ដីស្រីអ្វីជារឿងរបស់គាត់ទេ តែរឿងជេរបញ្ចោរអី អត់ដែលឃើញជេរនោះទេ។ ជាការកត់សម្គាល់ មិនខុសអ្វី ពីលោកជំទាវ បានលោកឡើងនោះឡើយ ដោយមួយរយៈចុងក្រោយនេះ គេកម្រឃើញLove Riya ជេរបញ្ចោរគ្នាឡាយតាមហ្វេសប៊ុក ខ្លាំងណាស់ ឃើញតែពួកគេលែបខាយស្នេហាគ្នាបង្ហាញជាសាធារណៈប៉ុណ្ណោះ។
ដោយឡែក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយចូលរោងការជាមួយលោក ហេង គីមហៀង មិនទាន់បាន១ថ្ងៃស្រួលបួលផងនោះ , អ្នកនាង Love Riya និងស្វាមី បានធ្វើការឡាយលក់ផលិតផល។ ពេលកំពុងឡាយលក់សុខៗនោះ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ចូលខំមិន។
លោកជំទាវ បានចូលខំមិនជូនពរគូស្វាមីភរិយាថ្មី ដូច្នេះថា «មីងសូមជូនពរដល់ក្មួយទាំង២ ក្នុងជីវិតអាពាហ៍ពិពាហ៍ឲ្យស្រឡាញ់គ្នាដល់ចាស់ព្រឹទ្ធ ចាស់ព្រេង»។ ជាការឆ្លើយតបចំពោះពាក្យពេចន៍ជូនពររបស់លោកជំទាវនោះ, Love Riyaបានបង្ហោះអារម្មណ៍សប្បាយរីករាយ និងធ្វើការជូនពរលោកជំទាវត្រឡប់ទៅវិញផងដែរ។
បន្ថែមលើនេះ Love Riya ក៏បានបញ្ជាក់ពីបំណងរបស់ខ្លួន ពីការទៅជួបលោកជំទាវហ៊ុន ស៊ីណាត ដើម្បីសុំពរជ័យ មុនពេលរៀបការផងដែរ តែលោកជំទាវរវល់។ ចំណែកអ្នកគាំទ្រ ដោយឃើញប្ដីរបស់Love Riyaមិនបានធ្វើការអរគុណលោកជំទាវនោះ ក៏ប្រាប់ឲ្យជូនពរផង ហើយ ភ្លាមនោះ គេឃើញលោកលើកដៃសំពេះ។ ចំណែកLove Riyaបញ្ជាក់ថា គាត់បានអរគុណហើយតើ គ្រាន់តែអត់ក្បោះក្បាយដូចខ្លួន៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖