ក្រោយបែកបាក់ជាមួយពូម៉ៅ អស់មួយរយៈកាលកន្លងទៅនោះ ទីបំផុត អ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានប្រកាសថា បើរកបានប្ដីថ្មី អ្នកស្រីនឹងរៀបការស្ងាត់ៗ ហើយអត់ឲ្យប្ដីលេងហ្វេសប៊ុក ទីកតុក នោះឡើយ។
នៅក្នុងការឡាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅពេលមានគេខំមិន ចង់ឃើញអ្នកស្រីការម្ដងទៀតនោះ, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ក៏បានបញ្ជាក់ថា និយាយទៅការម្ដងហ្នឹងក៏អត់ប្រាប់ដែរ បងប្អូនទាំងអស់គ្នា បើសិនខ្លួនការម្ដងហ្នឹង គឺការស្ងាត់ៗ ដោយខ្លួនអត់ឲ្យអនាគតប្ដីរបស់ខ្លួនចេញនៅក្នុងប្រព័ន្ធអនឡាញទេ ដោយសារតែឈ្លោះគ្នាព្រោះតែរឿងហ្នឹង។
មួយវិញទៀត បុរស ដែលខ្លួនស្រឡាញ់ ឬរៀបការជាមួយខ្លួននោះ ចាំបាច់ត្រូវតែគាត់អត់ចេះលេងហ្វេសប៊ុក អត់ចេះលេងទីកតុក ដោយមិនរវល់ហ្នឹងប្រព័ន្ធអស់ហ្នឹងតែម្ដង។ អញ្ចឹង បានខ្លួនទទួលយក ព្រោះមនុស្សស្រីមួយចំនួនឥឡូវពិបាក មនុស្សប្រុសមួយចំនួនក៏ពិបាកដែរ។
ដោយឡែកនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកស្រី បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយបានប្រកាសជាសាធារណៈថា «សុំបើកបេះបូង»។ បន្ថែមលើនេះ អ្នកស្រី ក៏បានឡាយវីដេអូ បញ្ជាក់បន្ថែមជុំវិញការប្រកាសរបស់ខ្លួនផងដែរ។
នៅក្នុងការឡាយនៅរសៀលថ្ងៃដដែលនេះ អ្នកស្រី បានបញ្ជាក់ដូច្នេះថា រាល់ថ្ងៃខ្លួនមានគ្រប់យ៉ាងអស់ហើយ អាជីវកម្មក៏ខ្លួនមាន លុយក៏ខ្លួនមាន សុភមង្គល បើនិយាយពីកូនវិញ សេរីភាពវិញ ខ្លួនមានទាំងអស់ តែខ្វះម្យ៉ាង ខ្វះស្នេហាពិត។
អ្នកស្រី បន្តថា ខ្លួនរស់នៅក្នុងការកុហក បោកប្រាស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោកប្រាស់។
នៅពេលមានអ្នកខំមិនថា «សុំបេះដូងមួយចំណែកមកចែ» ស្រាប់តែអ្នកស្រីតបថា និយាយទៅ អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោកខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។
ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖