ក្រោយបែកបាក់ជាមួយពូម៉ៅ អស់មួយរយៈកាលកន្លងទៅនោះ ទីបំផុត អ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានប្រកាសបើកបេះដូងរបស់ខ្លួនទទួលយកអ្នកថ្មីហើយ សូម្បីតែអ្នករត់ម៉ូតូឌុប ក៏អ្នកស្រីយកដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកស្រីទ្រី ដាណា បានប្រកាសជាសាធារណៈថា «សុំបើកបេះបូង»។ បន្ថែមលើនេះ អ្នកស្រី ក៏បានឡាយវីដេអូ បញ្ជាក់បន្ថែមជុំវិញការប្រកាសរបស់ខ្លួនផងដែរ។
នៅក្នុងការឡាយនៅរសៀលថ្ងៃដដែលនេះ អ្នកស្រី បានបញ្ជាក់ថា រាល់ថ្ងៃខ្លួនមានគ្រប់យ៉ាងអស់ហើយ អាជីវកម្មក៏ខ្លួនមាន លុយក៏ខ្លួនមាន សុភមង្គល បើនិយាយពីកូនវិញ សេរីភាពវិញ ខ្លួនមានទាំងអស់ តែខ្វះម្យ៉ាង ខ្វះស្នេហាពិត។
អ្នកស្រី បន្តថា ខ្លួនរស់នៅក្នុងការកុហក បោកប្រាស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោកប្រាស់។
នៅពេលមានអ្នកខំមិនថា «សុំបេះដូងមួយចំណែកមកចែ» ស្រាប់តែអ្នកស្រីតបថា និយាយទៅ អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោកខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។
ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ៕