តារាស្រី ផន សុផារី ត្រូវបាន មហាជនជាច្រើន ដឹងឮថា ស្នេហាជាមួយស្វាមី ពិតជា ហែលឆ្លងព្យុះភ្លៀងជាច្រើន ត្រូវបាន ម្តាយឪពុកបំបែក តែអាចតស៊ូកសាងគ្រួសារមួយ សែនសុភមង្គល មានអ្វីគ្រប់យ៉ាងទាំងផ្ទះ ឡាន និងកូនៗជាទីស្រលាញ់ថែមទៀតផង។
ជាមួយគ្នានេះ ថ្មីៗរូបនាង បានបង្ហើបពីជីវិតស្នេហា ដែលជូរចត់ ត្រូវបានឪពុកម្តាយបំបែកមិនឲ្យជួបគ្នា ព្រោះថ្ងៃខែឆ្នាំមិនសូវល្អ ប្រសិនបើ ក្រឡេកទៅ
មើល ឪពុកម្តាយវិញ ជឿជាក់ថា នេះមិនមែនជាកំហុសគាត់ទេ ព្រោះស្រលាញ់កូនស្រី មិនចង់ឲ្យកូនជួបការលំបាក ជួបអ្វីដែលមិនល្អ ដូច្នេះហើយ សុទ្ធចិត្តធ្វើរឿងមួយនេះ។
តែយ៉ាងណាក្តី មហាជនពិតជា សរសើរជាខ្លាំង ពេលរូបនាង បញ្ជាក់ថា ទោះម្តាយឪពុកមិនឲ្យជួបគ្នា តែរូបនាង និងស្វាមី បានរួមដៃគ្នា កសាងអ្វីជារបស់ផ្ទាល់ខ្លួន រហូតដល់អាចទិញផ្ទះមួយតូច មុនពេលរៀបការថែមទៀតផង
ដែលនេះហើយ ជាការយកឈ្នះចិត្តពួកគាត់ មិនមែនជា ការយកចិត្តដែលខុសប្រពៃណី ខុសទំនៀមទម្លាប់ឡើយ គឺបង្ហាញប្រាប់ពួកគាត់ថា ស្នេហារបស់រូបនាង និងស្វាមី មិនមែនជា ស្នេហាភ្លើងចំបើងឡើយ យើងនៅយុវវ័យ តែយើងចេះគិតគូរ ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖