ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាសម្តែង អ្នកនាង ខ្ញុង បាននិយាយពីអារម្មណ៍នៅ ក្នុងចិត្ត ស្របដែលខ្លួនកំពុងតែជួបទុក្ខលំបាក ដោយត្រូវដោះបំណុលដែលខ្លួនជំពាក់គេនាពេលកន្លងមកនេះ។
ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានសរសេររៀបរាប់ពីអារម្មណ៍ពិតៗរបស់ខ្លួនចំពោះនរណាដែលរាប់អានល្អតែពីមុខ អាក្រក់ក្រោយខ្នងថា៖
ក្បិតអីថាពេលនេះខ្ញុំបរាជ័យខ្ញុំពិបាកជំពាក់គេ តែខ្ញុំក៏មិនត្រូវការមនុស្សដូចអ្នកមកស្គាល់ខ្ញុំទៀតដែរ កុំបាច់វៃក្បាលអង្អែលខ្នង មនុស្សដែលស្គាល់តែពេលមានបានដូចអ្នក មិនអាចរកមិត្តល្អ បងប្អូនល្អ អ្នកជិតខាងល្អ មិត្តរួមការងារល្អបានឡើយ
យ៉ាងណាមិញ តារាស្រីរូបនេះ មិនបានបញ្ជាក់អត្ថន័យបន្ថែមថា សំណេរនេះគឺសរសេរទៅ កាន់នរណានោះឡើយ ដោយអ្នកនាងមិនបាននិយាយអ្វីតទៀតនោះដែរ៕
ប្រភពពីkhmerload
សូមចូលទស្សនារូបភាពខាងក្រោម៖