ផ្ទុះពេញបណ្តាញសង្គម!ក្រោយនារីម្នាក់ថាហ៊ិនចាន់នីរ័ត្នមិនទទួលស្គាល់ម្តាយបង្កើតខ្លួនឯង…….(មាន​វិដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តតែងតែគាំទ្រនូវទេពកោសល្យ និងសម្រស់ស្រស់ស្អាត អមដោយស្នាមញញឹមមិនចេះរីងស្ងួតរបស់ពិធីករ និងជាតារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន ។ ប៉ុន្តែនៅពីក្រោយស្នាមញញឹម គឺមានរឿងរ៉ាវគួរឲ្យសង្វេគសម្រាប់ជីវិតរបស់នាង គឺខ្វះភាពកក់ក្ដៅពីឪពុកម្ដាយបង្កើតតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ស្របពេលដែល ហ៊ិន ច័ន្ទនីរ័ត្ន កំពុងចូលរួមសម្ដែងជាតួឯកក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ស្រាប់តែមាននារីម្នាក់អះអាងថា ជាប្អូនស្រីរបស់នាងចេញកកូកកាយបញ្ហាគ្រួសារដោយចោទថា តារាស្រីរូបនេះ បានចាកឆ្ងាយពីក្រុមគ្រួសារសាច់បង្កើត មកសំងំរស់នៅសោយសុខតែម្នាក់ឯង ខណៈឪពុកម្ដាយបង្កើតមានវ័យកាន់តែចាស់ណាស់ទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zeii Pov ថាពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាពមកម្ល៉េះ ពោលកាលពីនាងមានអាយុ៣ឆ្នាំដោយសារតែបញ្ហាជីវភាពលំ​បាក ទើបឪពុកម្ដាយសម្រេចចិត្តធ្វើបែបនេះ ។ តាំងពីពេលនោះ នាងមិនដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបញ្ជាក់ថា អ្វីដែលនាងបានបង្ហោះទៅគឺគ្មានចេតនាចង់ល្បី ឬចង់បានចំណាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់ឱ្យបងស្រីទទួលស្គាល់ការពិត និងគ្រួសារ ព្រោះម្ដាយមានវ័យចំណាស់។ ទោះបីជាយ៉ាងណា បច្ចុប្បន្ននេះជីវភាពគ្រួសារ លែងលំបាកទៀតហើយ គឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្នន៍ ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើត ព្រោះពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសំណេររបស់គណនី Zeii Pov បញ្ជាក់ថា៖” មិនមែនបំពុលចង់ល្បីទេ តែសូមបងបើកភ្នែកមើលម្ដាយយើងផង ហើយគិតមើលម្ដងទៀតថា ម្ដាយយើងគាត់ចំណាស់ប៉ុន្មានហើយ…តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា ជុំវិញបញ្ហានេះនៅមិនទាន់មានការបកស្រាយណាមួយពីពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន នៅឡើទេ នៅលើបណ្ដាញសង្គម។ ដោយឡែក ក៏មិនទាន់អាចទាក់ទងតាមទូរស័ព្ទបាននៅឡើយ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែធ្នូនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានសម្ដែងការអាណិតអាសូរចំពោះពិធីការិនីរូបនេះ ដែលត្រូវបាត់បង់ភាពកក់ក្ដីពីឪពុកម្ដាយបង្កើតតាំងពីតូច ហើយបែរជាធ្លាយរឿងនៅពេលនេះទៅវិញ ស្របពេលនាងកំពុងជួបរឿងសប្បាយចិត្ត បានក្លាយជាតួឯកស្រីក្នុងភាពយន្តបែបប្រវត្តិសាស្ត្រ” កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” ទៅវិញ។ ពួកគេជឿថា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងស្ថិតក្នុងស្ថានភាពពិបាកសម្រេចចិត្តមួយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment