លោកអ្នក បានជ្រាបរួចមកហើយថា អ្នកនាងLove Riya បានដឹកដៃ លោក ហេង គីមហៀង ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយពិធីនេះ រៀបចំឡើងនៅភូមិព្រែករាំង ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ។
នៅយប់ថ្ងៃមង្គលការLove Riyaស្របពេលនាងកំពុងច្រៀង រាំយ៉ាងមានក្ដីសុខជាមួយស្វាមីនោះ, លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានធ្វើការឡាយលក់ផលិតផល ដោយមិនឃើញទៅស៊ីការនោះឡើយ។
ដោយឃើញបែបនេះ ស្រាប់តែអ្នកគាំទ្រម្នាក់ៗ ដែលទស្សនាការឡាយ បានសួរនាំព្រោងព្រាតពីរឿងនេះ ទើបលោកជំទាវក្ដៅចិត្តពេក ក៏និយាយថា ខ្លួនមិនស្គាល់Love Riyaនោះទេ អ្នកណាអង្គុយតែការពេកទេ មានលុយឯណាទៅទេ បុណ្យក៏ដោយ ប្រាប់ញាក់ពេក មានលុយឯណាទៅចូលបុណ្យទេ យកលុយទៅធ្វើបុណ្យជាមួយអ្នកអត់ អ្នកឃ្លាន បានបុណ្យច្រើនជាង។
លោកជំទាវ បន្តថា ឈប់ខំមិនផេកខ្លួនទៀត បើឃើញគេទៅគេថតបង្ហោះហើយ គេឡាយហើយ បើគេមិនទៅមិនបាច់សួរគេទេ គេមានមូលហេតុគេ អ្នកខ្លះគេមិនចូលចិត្ត ក៏គេមិនទៅទៅ អ្នកខ្លះគេមិនហៅ ក៏គេមិនទៅទៅ គ្រាន់តែអញ្ចឹងក៏សួរដែរ។
នៅពេលគេខំមិនថា «បងនិយាយត្រូវទុកលុយជួយអ្នកអត់វិញ» ស្រាប់តែលោកជំទាវ ក៏និយាយបន្តថា ចាស ទុកលុយជួយអ្នកអត់វិញ យកទៅបំផ្លាញអី កម្មវិធីមួយ ទិញរ៉ូប៦០០-៧០០ ខ្លួនមិនចេះពាក់រ៉ូប១០០ដុល្លារចូលកម្មវិធីគេទេ ហើយក៏អត់ចេះខ្ចីរ៉ូបគេពាក់ដែរ។
លោកជំទាវចិត្តធម៌រូបនេះ បានបន្តថា ទៅកម្មវិធីគេមួយៗពាក់រ៉ូបជិត១ពាន់ដុល្លារ ខាតទាំងពេលវេលាធ្វើសក់ ខាតពេលវេលារកស៊ី ចងដៃ៥០០ សុខចិត្តទុក៥០០ទៅជួយអ្នកក្រ។ ថ្ងៃនេះទៅជួយកាកបាទក្រហមអស់១ពាន់ដុល្លារ មិនទាន់បង្ហោះរូបផង។
គួរបញ្ជាក់ថា នៅក្នុងការឡាយកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានរៀបរាប់ថា រាល់ថ្ងៃនេះជួយក្រពើ ក្រពើវាបកមកខាំវិញ ហើយបើ មីក្រពើវាអត់និយាយ ឲ្យវាទៅស្បថគ្រប់កន្លែងវត្ថុសក្ដិសិទ្ធិ ហ៊ានទេ ឡាយស្បថមើល។ បើចង់រួចខ្លួនផុតពីជាប់គុក។
លោកជំទាវបន្តថា មីក្រពើហ្នឹង វាគួរដឹងខ្លួនវាហើយ ហើយចំណុច ដែលខ្លួនហ៊ាននិយាយក្នុងឡាយប៉ុននេះហើយវាគួរដឹងហើយ បើវាមិននិយាយចុះម៉េច អ្នកខំមិនតែស្ករដឹង ហើយកុំនិយាយភាសាអាញីអាឈ្មោលណាមកជាមួយខ្លួន មុខមាត់ខ្លួនប៉ុននេះ ឋានៈប៉ុននេះ ខ្លួនអត់ចេះនិយាយលេងសើចទេ អត់មានត្រចៀកសទេ។
លោកជំទាវបន្តថា បើមិនចេញពីបបូរមាត់អ្នកឯង ហេតុអ្វីបានឮដល់គេ ត្រូវស្ដាប់ឲ្យច្បាស់ ហើយត្រូវរកឲ្យបានសហាស្មន់ខ្លួនមួយណា ធ្ងន់ណាស់ណាកិត្តិយសខ្លួន ងារខ្លួន មីក្រពើឯងអង្គុយនិយាយខ្លួនសហាយស្មន់ជាមួយអ្នកណា ត្រូវស្ដាប់ណា ខ្លួនមានប្ដីត្រឹមត្រូវ មានកូនត្រឹមត្រូវ មិនមែនដូចមីក្រពើឯងទេ។
លោកជំទាវ បញ្ជាក់ទៀតថា កុំនិយាយយកមកពាក់ព័ន្ធជាមួយខ្លួន ហើយកុំនិយាយថាខ្លួនមិត្តភក្ដិអត់ទេ ខុសគ្នាឆ្ងាយណាស់ ចង់ប្រាប់ប៉ុណ្ណឹង។ រឿងរបស់អ្នកឯង តែរឿងរបស់ខ្លួនរាល់ថ្ងៃកំពុងមានក្ដីសុខជាមួយគ្រួសារ ពេលដែលគ្រួសារខ្លួនឮ មានប្រុសចិនឲ្យខ្លួន១០០លានដុល្លារ…។
លោកជំទាវ បន្តទៀតថា នៅសុខៗប្ដីប្រពន្ធ គេទៅនិយាយដើមយើង បញ្ចោរកូនចៅយើង ទាំង ដែលវាមកខ្ចីរ៉ូបយើងឡើងប៉ុស្ដិ៍ បោកយើងហើយសម្អុយឈ្មោះយើង ប្រាប់គេគ្រប់គ្នា។ សួរថា បើវាមិននិយាយ ហេតុអ្វីពាក្យហ្នឹងឮដល់ខ្លួន។ សូម្បីតែមិត្តភក្ដិ គេហៅខ្លួន គោរពខ្លួន គេស្រឡាញ់ខ្លួនជាអាយដល គេហៅខ្លួនបង ក៏មីក្រពើហ្នឹងប្រាប់គេថា «ហៅវាបងធ្វើអី»។
លោកជំទាវបន្តថា ពេលដែលវាត្រូវការយើង និយាយពីថាពួកម៉ាក ពួកម៉ាកជួយលើកលែងទោសឲ្យគ្នា ទាំងដែលពីមុនគ្នានិយាយមិនល្អបំផ្លើសពួកម៉ាកឯង គ្នានឹងតាមពួកម៉ាកឯង។ សួរថា ពេលមានបញ្ហាវាដែលតេ សួរខ្លួនមួយម៉ាត់ទេ ពេលមានបញ្ហាខ្លួនឡាយជំនួសវា គេជេរពេញបណ្ដាញសង្គមស្អប់ពេញហ្នឹងទាំងអស់ តែគេមិនដឹងចិត្តខ្លួនទេ។
លោកជំទាវសង្កត់ធ្ងន់ថា ហើយឆ្ងល់ចេះទៅរួច ចរិតជាងស្រីពេស្យាទៀត ហើយឥឡូវខ្លួនអត់ឲ្យរកអីច្រើនទេ រកអាប្រុសណាឲ្យខ្លួន១០០លានដុល្លារ ហើយសហាយស្មន់ខ្លួន១ណា រកឲ្យបាន ខ្លួនទុកពេល១ខែរកឲ្យបាន បើរកអត់បានត្រៀមឲ្យហើយទៅ។ នៅពេលគេសួរថា ថាឲ្យអ្នកណានោះ លោកជំទាវ បញ្ជាក់ថា ថាឲ្យមីក្រពើ កើតហឺត ល្មោភតណ្ហា អ្នកណាស៊ូជាមួយវាបាន វាយក។
បើទោះក្នុងការរៀបរាប់ជាច្រើនខាងលើនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី មិនបានបញ្ជាក់ឲ្យចំឈ្មោះថា អ្នក ដែលខ្លួនហៅជាក្រពើនោះ ជាអ្នកណាក៏ពិតមែន។ ប៉ុន្តែ វាកើតឡើងស្របពេលដែលអ្នកនាងLove Riya ឡាយយំយែក កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការមានរឿងមិនចេះចប់មិនចេះហើយនោះ។ លុះថ្ងៃមង្គលការLove Riyaលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានប្រកាសជាបើកចំហរថា មិនស្គាល់Love Riyaនោះទេ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖