មុខ​នេះ​បន្តិច​ ស្រាប់​តែ​ Peypey Dy ចេញមុខបញ្ចេញមតិលើរឿង គ្រោះថ្នាក់ចរាចរណ៍របស់ តាប៊ុយ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សាន្ត៖ មុននេះបន្ដិច តារាកំប្លែង Peypey Dy បានបង្ហោះវីដេអូ ធ្វើការបញ្ចេញមតិទៅ លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ពិធីករ តាប៊ុយ នៅ ក្នុងបណ្ដាញសង្គម Tiktok។ នៅ ក្នុងហេតុការណ៍នោះ តាប៊ុយ ជាអ្នកបង្កហេតុ ដោយបើកឡានម៉ាក Range Rover ក្នុងស្ថានភាពស្រវឹង បានបុកជាមួយនឹង រថយន្ដម៉ាក Prius កាលពីយប់មិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ តាប៊ុយ បានឡាយវីដេអូបន្ទោសជនរងគ្រោះទៀតផង ដែលធ្វើឲ្យមានមតិផ្ទុយគ្នាជាច្រើនកើតឡើងនៅ ក្នុងបណ្ដាញសង្គម។ ជាមួយគ្នានេះដែរ មានមតិជាច្រើនចោទប្រកាន់ទៅ ខាងម្ចាស់ឡានថា ទាសំណងថ្លៃ ដល់ទៅ ២០០០ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ Peypey Dy បាននិយាយបញ្ចេញមតិផ្ទាល់ខ្លួនទៅ កាន់ហេតុការណ៍នោះចំៗ ហើយថែមទាំងប្រកាសឲ្យបងប្អូនដែលលេងបណ្ដាញសង្គមជួយស៊ែរតៗគ្នាឲ្យបានឃើញផង។ ទន្ទឹមនឹងនោះ Peypey Dy បានបញ្ចេញមតិថា ជនរងគ្រោះទើបនឹងទិញឡាន Prius ថ្មី កាលពីថ្ងៃទី៤ ខែធ្នូនេះ ហើយដែលគេយោគយល់ដល់តាប៊ុយ មិនប្ដឹងប្ដល់ ដោយគ្រាន់តែឲ្យបង់ថ្លៃជួសជុលរថយន្ដនោះគឺជាសំណាងធំហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​khmerload

សូមទស្សនាវីដេអូរបស់ Peypey Dy ខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment