គេសង្កេតឃើញថា តាំងពីប្រកាសរឿងក្ស័យធុនជំពាក់គេជិត៦០ម៉ឺនដុល្លាររួចមកហើយ អ្នកនាងខ្ញុង និងស្វាមី ពីមួយថ្ងៃទៅមួយថ្ងៃ បានខិតខំខ្លាំងណាស់ក្នុងការលក់ផលិតផលតាមអនឡាញ ក៏ដូចជា ការចាប់ផ្ដើម ការងារសិល្បៈឡើងវិញនោះ។
ជាក់ស្ដែង នៅថ្ងៃមង្គលការអ្នកនាង Love Riyaនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ គេឃើញអ្នកនាងខ្ញុង និងនាយកៃដរ បានបង្ហាញវត្តមានកាត់សក់ក្នុងពិធីដ៏ពិសេសនេះ។ ចំណែក អ្នកនាងខ្ញុង ខ្លួនឯងក៏បានបញ្ជាក់ដែរថា «ថ្ងៃទី 15 ខែ 12 ឆ្នាំ 2021 កាត់សក់បងlove រីយ៉ា»។
នៅក្នុងពិធីកាត់សក់អ្នកនាងLove Riya, អ្នកនាងខ្ញុង បានធ្វើឲ្យគ្រប់គ្នានៅទីនោះ ទប់សំណើចមិនបានឡើយ តាមរយៈពាក្យពេចន៍កំប្លែងៗជាច្រើនរបស់នាង និងស្វាមីនោះ។ ជាពិសេស ពាក្យសម្ដីប៉ុន្មានម៉ាត់របស់អ្នកនាង លើកឡើងចំៗថា «ចង់និយាយថាព្រឹកមិញ ខ្ញុំមកដល់រោង ខ្ញុំភ្ញាក់ព្រឺត ព្រោះខ្ញុំមើលតាម live រហូត កូនក្រមុំរវល់ជាងអ៊ំ អាចារ្យ ទៀត ទម្លាក់លេខទីតាំង ទម្លាក់លេខទីតាំង»។
ទោះយ៉ាងណា ក្រោយញាំងឲ្យគេសប្បាយក្នុងកម្មវិធីនោះហើយ មិនដឹងថា អ្នកនាង បានជួប និងមើលឃើញចរិតរបស់មិត្តភក្ដិរបស់ខ្លួនណាមួយក្នុងពេលនោះ ឬក្នុងក្នុងកន្លែងណាមួយឡើយ ទើបអ្នកនាងបែរជាបង្ហោះសារទាំងខឹងសម្បានោះ។
អ្នកនាងខ្ញុង បានបង្ហោះរូបថត១សន្លឹកភ្ជាប់ជាមួយសារនៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដូច្នេះថា «ត្បិតអីថា ពេលនេះខ្ញុំបរាជ័យ ខ្ញុំអត់ ពិបាក ជំពាក់គេ តែខ្ញុំក៏មិនត្រូវការមនុស្សដូចអ្នកមកស្គាល់ខ្ញុំទៀតដែរ កុំបាច់វៃក្បាលអង្អែលខ្នង មនុស្ស ដែលស្គាល់តែពេលមានបានដូចអ្នក មិនអាចរកមិត្តល្អ បងប្អូនល្អ អ្នកជិតខាងល្អ មិត្តរួមការងារល្អបានឡើយ»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖