ដូចការសន្យា ទីបំផុត នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា បានធ្វើការឡាយបកស្រាយហើយ ក្រោយពីយំហើមភ្នែក អន់ចិត្តរឿង គេមិនឲ្យតម្លៃខ្លួន ខំណែនាំឲ្យស្គាល់គ្នា ចុងក្រោយគេមិនប្រាប់ការនោះ។
នៅក្នុងការឡាយបកស្រាយនេះ ម៉ូលីកា បានរៀបរាប់ថា ថ្ងៃដំបូងខ្លួនបានឆាតជាមួយម្នាក់ស្រីហ្នឹង រឿងរកស៊ី លក់ដី ដោយសារឃើញអត់សូវមានViewsដូចផេករបស់ខ្លួនដែរ ហើយថ្ងៃនោះ គាត់យល់ព្រម រួចក៏ណាត់ខ្លួនទៅញុំាបាយផ្ទះគាត់។
នៅក្នុងការណាត់គ្នាញុំាបាយនេះ មានតែប្ដីខ្លួន ជំនួយការប្ដីខ្លួន និងខ្លួនប៉ុណ្ណោះ ដែលត្រូវទៅផ្ទះគាត់ ដោយពេលនោះណាត់ពេលល្ងាច។ ពេលទៅនោះ ក៏នឹកឃើញ បងខ្លួនធ្លាប់លួចក្រាស់គាត់ ធ្លាប់មានបំណងធ្វើអង្គរក្សរបស់គាត់ ហើយខ្លួនក៏ខលប្រាប់បងខ្លួនអំពីរឿងនេះ។
ពេលនោះខ្លួនក៏ប្រាប់បងប្រុសខ្លួនឲ្យស្លៀកពាក់ដើម្បីទៅជាមួយ តែតាមពិតគាត់អត់មានការងារអីពាក់ព័ន្ធត្រូវទៅជាមួយនោះទេ តែចិត្តរបស់ខ្លួនចង់ ដោយសារឃើញបងប្រុសរបស់ខ្លួនកំពុងតែសេដ។
ពេលពេលនោះ ខាងនោះ គេដល់ម៉ោងឡាយ គេចង់បញ្ឈឺម្នាក់ទៀត ដែលគេទើបឈ្លោះគ្នា ខ្លួនក៏ជំរុញបងរបស់ខ្លួនដើម្បីទាក់ទាញViewពេលបានល្បីយើងលក់ដីជាមួយគ្នាដាច់។ ពេលឡាយហើយ គាត់ក៏បបួលនាងទៅញុំាអីនៅខាងក្រៅ ផឹកស៊ីអីអញ្ចឹងទៅ ពេលផឹកហើយ គេនិយាយរឿងក្នុងចិត្តប្រាប់គ្នាអស់ហើយ ស្អែកឡើងក៏ចាប់ផ្ដើមណាត់គ្នាញុំាអី។
ពេលនោះខាងប្រុសចេះតែរំអុកខ្លួន ឲ្យជួយជូនទៅឲ្យបានញឹកបន្តិចទៅដើម្បីកុំឲ្យខាងនោះគេបែកចិត្ត គេឃើញតែម្ដងគេអត់ស្រឡាញ់ ខ្លួនក៏តាមគេទៅ ហើយខាងស្រីហ្នឹង ក៏ចង់ជួបខាងប្រុសហ្នឹង បបួលខ្លួនដើរលេងរហូត។ ថ្ងៃមួយទៅដើរលេងដល់កំពត។
ពេលទៅកំពតថ្ងៃទី១ គាត់ចង់បានViewsច្រើន ហើយខ្លួនអត់ដឹងធ្វើម៉េច។ គាត់ថា បើបាន១០ខេ គាត់ព្រមទាក់ទងជាមួយបងប្រុសរបស់ខ្លួន៥០ភាគរយ គេហៅថា ផ្ដល់ឱកាសឲ្យ៥០ភាគរយ ដើម្បីទាក់ទងជាមួយគាត់។ ពេលនោះខ្លួនអង្គុយគិតទិញViews Fakeឲ្យគាត់បាន២០ខេ ហើយមុនទិញខ្លួនប្រាប់គាត់ថា ខ្លួននឹងធ្វើឲ្យបាន១០ ១៥ខេ រហូតដល់២០ខេ បើអត់ជឿចាំទៅមើលទៅ។ ទីបំផុតខ្លួនធ្វើឲ្យគាត់បានមែន ដោយសុខចិត្តទិញViews Fake ដោយចំណាយលុយខ្លួនឯងជាង២០០ដុល្លារ (ពេលនោះតែ១៥ខេទេ តែViewsគាត់មានស្រាប់៥ខេ ទាំងអស់១៥ខេ ក៏គាត់ថើបគ្នា១ខ្សឺត។
ថ្ងៃទី២ខ្លួនទិញឲ្យទៀត ហើយខ្លួនចង់ឲ្យផេកខ្លួនឡើងដែរ ក៏ទិញដូចគ្នា ប៉ុន្តែទិញហ្នឹង គេត្រូវឲ្យសែរចូលផេករបស់គាត់ ហើយថ្ងៃនឹងខ្លួនប្រាប់គាត់ហើយថា ថ្ងៃហ្នឹងខ្លួនទិញទៀតហើយ កុំខ្វល់ខ្ញុំធ្វើអីក៏ដោយ មិនបាច់ហាមខ្លួនទេ។ អញ្ចឹងខ្លួនក៏យកផេករបស់ខ្លួន សែរចូលយករបស់គាត់ ដើម្បីCross ផេកគ្នា ដើម្បីទិញViewsទៅ២០ខេ ឲ្យ២០ខេជាមួយគ្នា ប៉ុន្តែពេលហ្នឹងទិញបានតែ១ទេ។
ពេលថ្ងៃទី១ គាត់អត់ដឹងខ្លួនទេ ហើយគាត់ក៏សប្បាយមែនទែន ហើយថ្ងៃទី២ខឹងខ្លួនថា ខ្លួនយកផេករបស់ខ្លួនឯងសែរចូលផេកគាត់ ហើយថ្ងៃនោះគាត់ចេញមកទាំងយប់ ច្រឡោតតោតតូង ខឹង អត់បានប្រាប់ខ្លួនទេ ប្ដីខ្លួនទៅឃាត់ ហើយសួរថាកើតអីគេ។ ពេលនោះគាត់ក៏ថា អន់ចិត្ត ឃើញខ្លួនយកផេកខ្លួនឯង សែរចូលផេកគាត់។
ត្រង់ចំណុចនេះ ម៉ូលីកា បានបញ្ជាក់ថា មុននឹងសែរខ្លួនបានប្រាប់ហើយតើ ហេតុផលខ្លួនទិញViews Fake ដើម្បីឲ្យបានViewsទាំង២នាក់ ប៉ុន្តែវាបានViewsតែម្នាក់។ ចឹងថាខ្លួនលួចហ្វេនរបស់គាត់ លួចភ្ញៀវរបស់គាត់ ហើយក៏រកាំរកូសតាំងពីថ្ងៃនោះមក។
តាំងពីថ្ងៃនោះ រហូតដល់ឥឡូវនេះ ខាងប្រុសគេហៅការខ្លួនដែរ តែបើនៅរឿងរកាំរកូសអញ្ចឹង ខាងប្រុសហៅខ្លួន ខ្លួនទៅកើតអត់? ខ្លួនទៅអត់កើតទេ បើខាងស្រីអត់មានចង់ហៅផងហ្នឹង ហើយខ្លួនបកស្រាយហើយតើថា ថ្ងៃនោះខ្លួនសែរផេកខ្លួនឯងចូលផេករបស់គាត់ដោយសារ ទី១ ខ្លួនទិញViews Fakeចង់ឲ្យចំណេញទាំង២ សែរទៅដើម្បីឲ្យបានCross ទាំង២ វាបានតែ១៕ ដើម្បីកាន់តែជ្រាបច្បាស់នូវរឿងរ៉ាវជាច្រើនទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖