សូមរំលឹកថា កាលពីវេលាម៉ោង២យប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ VJ តា ប៊ុយ បានបើករថយន្តស៊េរីទំនើបម៉ាក Range Rover ក្នុងល្បឿនលឿនជ្រុលបុករថយន្ត Toyota Prius ពីក្រោយ បណ្ដាលឲ្យខូចខាតយ៉ាងដំណាំ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ជុំវិញករណីនេះ បើយោងតាម ម្ចាស់រថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានឲ្យដឹងថា រថយន្តរបស់គាត់ បានឈប់ស្តុប ស្រាប់តែមានរថយន្ត ដែលពាក់ស្លាកលេខ 2BK-8809 មកបុកគូទរថយន្តរបស់គាត់ពីក្រោយពេញទំហឹង។
ម្ចាស់រថយន្តរងគ្រោះ បានបន្តទាំងហួសចិត្តថា បន្ទាប់បង្កគ្រោះថ្នាក់ គាត់ក៏ចុះមកនិយាយដើម្បីសម្រួលគ្នា ប៉ុន្តែ ម្ចាស់រថយន្ត Range Rover ដែលបើកបរដោយ តាប៊ុយ ស្រាប់តែទាញទូរស័ព្ទមកថត រួចបើករថយន្តគេចចេញពីកន្លែងកើតហេតុ ជាហេតុធ្វើឲ្យគាត់បើករថយន្តដេញតាម រហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ទើបអាចឃាត់បានតែម្តង។
ក្រោយមកនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ តាប៊ុយ បានចេញមុខឡាយបកស្រាយ ដោយលោកទទួលស្គាល់កំហុសរឿងបុកគេពីក្រោយ ហើយស្ថិតក្នុងស្ថានភាពស្រវឹងនោះ។ តែរឿងដែលលោកហួសចិត្តនោះ ត្រង់ថា ម្ចាស់រថយន្តព្រុស ធ្វើបុងថ្លៃជួសជុលរថយន្តរហូតដល់ទៅ២២៥០ដុល្លារនោះ។
លោកថា ឡានរបស់លោក សួរខាងការ៉ាស់ គេថា អស់ប្រហែល២ពាន់ជាង។ ឡានលោក Range Rover ផង សួរខាងការ៉ាស់អស់តែប៉ុណ្ណឹង ហើយឯងអាព្រូស ២២៥០ដុល្លារ ហើយសរសេរបុងដៃយកមកឲ្យលោកមើលផ្ញើតាមតេឡេក្រាម។
ក្រោយពីដឹងពីតម្លៃម្ចាស់រថយន្តព្រុសទារសំណាង ពិធីការិនីដ៏ល្បីឈ្មោះ ជីជី បានបង្ហោះសារMentionឲ្យជាងឡានម្នាក់ ដោយលើកជាសំណួរទាំងអស់សំណើចថា «ជាងឡាន Dara Oung យ៉ាងមិច កាប់រឺមិនកាប់ ឯងលក់តែលៀសអត់ដឹងហាងឆេងឡាន»។
ជុំវិញរឿងនេះ ផងដែរ លោកម៉ៃ សុគន្ធ ក៏បានបង្ហោះសារ បញ្ចេញទស្សនៈរបស់ខ្លួនដែរថា «និយាយតាមត្រង់មិនមែនជាអ្នកសិល្បៈនិយាយកាន់ជើងអ្នកសិល្បៈទេ ក៏មិនគាំទ្រDJ តាប៊ុយ ស្រវឹងបុកឡានបុកគេទេ តែ វិក័យបត្រមួយនេះ មើលហើយក្អួតឈាម
មិនដូរអាគុយ2020 បូកABSមួយឈុតទៀតទៅ
ហើយតម្លៃតោនទៀតសោត500$ហួសហេតុ ប្រាប់បានអ្នកដែលមិនមានឡានPrius05ជិះ ទើបគេជឿ ឡាននេះ បើអោយខ្ញុំ១០០០$ ខ្ញុំធ្វើមិនបានដូចដើមទេ ខ្ញុំអោយយកស្បែកជើងវាយក្បាលខ្ញុំ 1000$ សល់ផងសុំបទ វិក្កយបត្រចុកឈាម សូមអានមាត្រាច្បាប់ផងណា ពិន័យម៉េចខ្លះ ហាមមកជេរ ផ្ដេសផ្ដាសប្រាប់អោយហើយ 400000រៀល គឺ 100$ រថយន្តធុនស្រាល 800000រៀល គឺ 200$ រថយន្តធុនធ្ងន់»៕