មហាជន បង្ហាញភាពព្រួយបារម្ភ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹង លោកគ្រូ អេ ភូថង កីឡាប្រដាល់ល្បីឈ្មោះខ្លាំងរបស់កម្ពុជា ដែលបុគ្គលរាល់គ្នា សូម្បីតែមនុស្សមិនចូលចិត្តមើលប្រដាល់ក៏ ស្គាល់លោកគ្រូ ស្ទើរគ្រប់គ្នាដែរនោះ បានជូនពរលោកគ្រូ ឲ្យឆាប់ធូរស្រាលជាហូរហែ។
ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់ ភរិយាលោកគ្រូ អេ ភូថង ដោយផ្ទាល់នោះ រូបគាត់ កំពុងមានជំងឺប្រចាំកាយជាច្រើន ក្នុងនោះ មានជំងឺខ្លាញ់រុំបេះដូង ជំងឺឡើងជាតិអាស៊ីត និងជំងឺលើសជាតិស្ករ មិនតែប៉ុណ្ណោះ ភរិយា
របស់លោកគ្រូ បន្តទៀតថា មកទល់ពេលនេះ លោកគ្រូ មានអាការៈធូរស្រាល មិនធ្ងន់ធ្ងរដូចថ្ងៃដំបូងទេ ដែលរូបគាត់ បានមកដល់មណ្ឌលព្យាបាល អូឡាំពិក កាលពីព្រឹកថ្ងៃអាទិត្យ។
លើសពីនេះទៅទៀត ភរិយាលោកគ្រូ បញ្ជាក់ថា រូបគាត់ក៏ មិនដឹងពី ប្រភពនៃការឆ្លងជំងឺកូវីដរបស់លោកគ្រូឡើយ ដោយសារតែ លោកគ្រូមិនមានអាការៈអ្វីទាំងអស់ ព្រោះដំបូង គាត់ទៅព្យាបាលជំងឺ ដែលឈឺដោយសារតែ
ជំងឺប្រចាំកាយ តែប៉ុណ្ណោះ ដោយរូបលោក មានសភាពហើម ដោយសារតែឡើងជាតិអាស៊ីត ម្យ៉ាងទៀត ការដង្ហក់នេះ គឺគ្រូពេទ្យបញ្ជាក់ថា ប្រហែលជាមានខ្លាញ់រុំបេះដូងច្រើន ព្រោះគាត់ធាត់ខ្លាំង តែមុនពិនិត្យ គ្រូពេទ្យតម្រូវឲ្យ
តេស្តកូវីដ ស្រាប់តែ រកឃើញវិជ្ជមានកូវីដ ចំណែក ភរិយាលោកគ្រូអេ លទ្ធផលអវិជ្ជមាន រីឯ សិស្សលោកគ្រូវិញ ក៏សុវត្ថិភាពទាំងអស់គ្នាដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖