នៅរាត្រីឆ្លងចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម៉ូលីកា បានបង្ហោះសារយ៉ាងវែងអន្លាយ យំហើមភ្នែក បង្ហាញអារម្មណ៍អន់ចិត្តរឿងគេមិនឲ្យតម្លៃខ្លួន ខំជួយគេឲ្យស្គាល់នារីម្នាក់ ចុងក្រោយគេមិនប្រាប់ការខ្លួននោះ។
មិនត្រឹមតែប៉ុណ្ណឹងម៉ូលីកា បានបង្ហោះសារជាច្រើនទៀត។ សារមួយក្នុងចំណោមសារជាច្រើននោះ ម៉ូលីកា បញ្ជាក់ថា ខ្លួនមិនមែនយំដោយសារគេមិនហៅការនោះទេ តែយំស្ដាយទឹកចិត្ត ខំជួយគេ ខំស្រលាញ់គេដូចបងប្រុសបង្កើត ខំជួយគ្រប់វិធីដើម្បីអោយគេបានជួបម្នាក់នោះ បាននៅក្បែរម្នាក់នោះ ចុងក្រោយគេមិនឲ្យតម្លៃខ្លួននោះ។
ទោះយ៉ាងណគេមិនដឹងថា ម៉ូលីកា និយាយសំដៅលើអ្នកណានោះទេ តែវាកើតឡើងចំថ្ងៃមង្គលការរបស់អ្នកនាងLove Riya ហើយកន្លងមក ម៉ូលីកា ត្រូវបានគេដឹងថា នាងចាត់ទុក លោក ហេង គីមហៀង ហៅជា ដូចបងប្រុសអញ្ចឹង ថែមទាំងណែនាំឲ្យស្គាល់គ្នាជាមួយអ្នកនាងLove Riyaរហូតស្រឡាញ់គ្នាឈានដល់ថ្ងៃមង្គលការទៀតផង។
ក្រោយពីម៉ូលីកា និយាយបែបនេះនោះ នៅមុននេះ បន្តិច អ្នកនាងLove Riyaបានឡាយបង្ហាញពីទិដ្ឋភាពក្នុងមង្គលការរបស់ខ្លួន និងឆ្លៀតលក់ផលិតផលផងដែរ។ តែមានអ្នកគាំទ្រជាច្រើនបានសួរនាំជុំវិញរឿងនេះ តែនាង បញ្ជាក់ថា សូមមិនធ្វើការបកស្រាយនោះឡើយ ដោយសារប្ដីមិនឲ្យនិយាយអ្វីទាំងអស់។
ទោះជាយ៉ាងណា Love Riyaនៅតែឆ្លៀតនិយាយរឿងនេះខ្លះៗជុំវិញការមិនប្រាប់ការថា អ្វីដែលគេធ្វើដាក់ខ្លួនម្ដង អត់ប្រកាន់ទេ ២ដងអត់ប្រកាន់ទេ តែចូលដល់៣ដងហើយ ខ្លួនប្រកាន់ហើយ។ ខ្លួនមិនឈ្លោះ ខ្លួនមិនខឹង តែខ្លួនមិនរាប់។ គ្រាន់តែខ្លួនអត់រាប់អ្នក ដែលធ្វើអាក្រក់ដាក់ខ្លួនខុសដែរ?
Love Riyaបញ្ជាក់ទៀតថា ភ្ញៀវណា ដែលខ្លួនអត់ចង់រាប់ ខ្លួនអត់ហៅនោះទេ ហើយភ្ញៀវខ្លះទៀតខ្លួនរាប់ដែរ តែអត់ហៅដោយសារតែខ្លួនធ្វើលឿនពេក ប្រថុចញ៉ុច។ អ្នកខ្លះទៀត ខ្លួនអត់ហៅ ដោយសារធ្វើអាក្រក់ដាក់ខ្លួនច្រើនពេក ធ្វើម្ដងលើកលែងឲ្យ តែ២ដង ៣ដងខ្លួនខឹងហើយ។ មានភ្ញៀវខ្លះទៀត ខ្លួនចង់ហៅដែរ តែអត់បានហៅ ដោយសារគេអត់ឲ្យធ្វើច្រើនតុ។
Love Riyaបញ្ជាក់ទៀតថា កុំនាំសារច្រើនពេក វាមិនដែលសុខៗ បាញ់រូបបង ឱបគ្នាជាមួយអ្នកស្គាល់គ្នា បាញ់ចូលផេកខ្លួន ប្អូនថ្លៃខ្លួនប្រាប់ថា បាញ់ចូលតេឡេក្រាមខ្លួនទៀត ហើយសួរទៅថា អ្នកនេះ អ្នកនោះបាញ់ អ្នកណាស្គាល់លេខខ្លួនផ្ទាល់ដៃ។
អ្នកលក់ផលិតផលតាមអ្នកឡានដ៏ល្បីរូបនេះ បានបន្តទៀតថា អត់ដឹងអ្នកណាមេអណ្ដើក មិនមេអណ្ដើកទេ ចង់ប្រាប់ថា អ្នកណាធ្វើអាក្រក់ដាក់ខ្លួនច្រើនពេក ខ្លួនអត់សប្បាយចិត្តទេ។ Love Riyaបន្តថា ឆ្ងល់អ្នកខ្លះ ធ្វើឆោឡោថ្ងៃគេការ ហើយខ្លួនអត់ហៅភ្ញៀវមួយគំនរ។ ដល់ពេលចឹងម្នាក់ៗ ខំមិនមកសួរ អត់ហៅអ្នកនេះ អត់ហៅអ្នកនោះ ធ្វើឲ្យខ្លួនឡាយលក់អត់កើត។
Love Riyaលើកជាសំណួរថា គាត់មានបំណងអ្វី គាត់គិតអីគាត់ ថ្ងៃមង្គលរបស់គេ គាត់មកធ្វើអញ្ចឹង ហើយបើមានបំណងល្អមែនធ្វើចឹងធ្វើអី បាញ់រូបឲ្យគេបែកគ្នាធ្វើអី។ ធ្វើដាក់ខ្លួន ខ្លួនអត់មាត់ហើយនៅមកនិយាយទៀត។
Love Riyaបន្តថា ខ្លួនអត់ហៅការ ប្រហែលជាគាត់ដឹងខ្លួនគាត់ហើយ ខ្លួនអត់តបតអ្វីច្រើនទេ អ្វីដែលធ្វើដាក់ខ្លួន ខ្លួនអត់និយាយអ្វីទាំងអស់ ខ្លួនសុំអត់និយាយ សុំរស់ឲ្យឆ្ងាយពីមនុស្សដែល ធ្វើអាក្រក់ដាក់ខ្លួន។
Love Riya បញ្ជាក់ច្បាស់ទៀតថា មនុស្សខ្លួនចិត្តធ្ងន់ គេធ្វើដាក់ខ្លួនម្ដង ខ្លួនអត់មាត់ នៅតែញញឹម ខ្លួនញញឹម ២ដងញញឹម ៣ដងញញឹម គ្រាន់តែអត់ហៅគេស៊ីការ ខុសដែរមែន? បន្ថែមលើកនេះLove Riyaបានលើកឡើងពីរឿងគេនិយាយក្នុងទីកតុកថា ប្ដីខ្លួន គីឡូកូនចៅ មិនមែនគីឡូមេទេ ហើយចូលទៅខំមិនគាំទ្រគេទៀត៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖