នៅទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃមង្គលការអ្នកនាងLove Riyaនោះ, អតីតតារាចម្រៀងម៉ូលីកា បែរជាបង្ហោះសារយំហើមភ្នែករឿង ខំទុកគេដូចប្រុស គេមិនប្រាប់ការ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង។
បង្ហោះភ្ជាប់ជាមួយរូបថតយកដៃខ្ទប់ច្រមុះ នៅរាត្រីឆ្លងចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ម៉ូលីកា បានបង្ហាញអារម្មណ៍សោកស្ដាយថា «ខ្ញុំស្ដាយមិត្តភាព ដែលទុកមនុស្សម្នាក់ជាបងប្រុស ចង់អោយគាត់ល្អ ចង់អោយគាត់មាន ចង់អោយគាត់មានឡានជិះ មានមនុស្សស្រីម្នាក់ ដែលប្រាកដ ប៉ុន្តែពេលបានល្អហើយ ពេលមានហើយ ពេលដូចបំណងហើយ បែរជាបងប្រុសម្នាក់នឹងភ្លេចប្អូនហើយ
ប្អូនម្នាក់នេះមិន ដែលចង់បានផលតបស្នងច្រើនទេ គ្រាន់តែចង់អោយបងគិតឡើងវិញថា មុនពេលបានដូចបំណង តើអ្នកណាជាអ្នកជួយជ្រោមជ្រែងអោយទៅស្គាល់គេ ហើយគេ បើមិនបានខ្ញុំក៏គេមិនបានស្គាល់បងដែរ មិននឹកស្មានថាបងទៅជាចឹង
ទោះយើងមិនមែនបងប្អូនបង្កើតក៏ខ្ញុំខំlive ប្រកាសប្រាប់គេថាបងជាបងប្រុសរបស់ខ្ងុំ បងជាមនុស្សល្អ បងមិនចេះផឹកបងមិន ដែលមានសង្សារ បងខ្ញុំល្អណាស់ ទៅណាក៏បបួលទៅ អោយមកគេងនៅផ្ទះជាមួយ បងប្រុសឃ្លានអី ខលមកកម្មង់ បងឃ្លានគោឡើងភ្នំ ខ្ញុំក៏ធ្វើអោយញុំា នេះអីដែលបងតបស្នងមកប្អូនវិញ បងប្លែកណាស់ អ្វីដែលហួសចិត្តបំផុតគឺថ្ងៃជ័យ័បងប្រុស បងប្រុស មិនមកហៅសំបុត្រប្អូនទេគឺខ្លាចអន់ ខ្ញុំអន់ចិត្តណាស់ ធ្លាប់តែយំដោយសារប្ដី តែនេះយំដោយសារអ្នកដ៏ទៃវាឈឺចាប់ណាស់»។
ក្រោយបង្ហោះសារខាងលើនេះរួចមក មានអ្នកខ្លះយល់ច្រឡំថា នាងយំដោយសារគេមិនប្រាប់ការ ទើបម៉ូលីកា បង្ហោះសារមួយទៀត ដោយបញ្ជាក់ច្បាស់ៗថា «ខ្ញុំយំ មិនមែនគេមិនហៅការទេ យល់ តែខ្ញុំយំស្ដាយទឹកចិត្ត ខំជួយគេខំស្រលាញ់គេដូចបងប្រុសបង្កើត ខំជួយគ្រប់វិធីដើម្បីអោយគេបានជួបម្នាក់នោះ បាននៅក្បែរម្នាក់នោះ តែចុងក្រោយគេមិនអោយតម្លៃយើងចឹងសោះ Chhanon – ប្ដីចែកា»។
ទោះម៉ូលីកា មិនបានសរសេរឲ្យចំឈ្មោះថាសំដៅលើអ្នកណាក៏ពិតមែន តែវាកើតឡើងចំថ្ងៃមង្គលការរបស់អ្នកនាងLove Riya ហើយកន្លងមក ម៉ូលីកា ត្រូវបានគេដឹងថា នាងចាត់ទុក លោក ហេង គីមហៀង ហៅជា ដូចបងប្រុសអញ្ចឹង ថែមទាំងណែនាំឲ្យស្គាល់គ្នាជាមួយអ្នកនាងLove Riyaរហូតស្រឡាញ់គ្នាឈានដល់ថ្ងៃមង្គលការទៀតផង៕