ហែកកេរ្តិ៍​គ្មានសល់! ខំ​ទុក​គេ​ដូច​បងប្រុស ណែនាំ​ឲ្យ​ស្គាល់​គ្នា, ថ្ងៃ​មង្គលការ​បែរ​ជា​ធ្វើ​បែប​នេះ, ម៉ូលីកា ឈឺ​ចាប់​ពេក​យំ​ហើម​ភ្នែក រៀបរាប់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ អ្នកនាង​Love Riya និង​លោក ហេង គីម​ហៀ​ង ហៅ​ជា បាន​ដឹក​នាំគ្នា​ចូល​រោងការ តាម​ប្រពៃណី​ខ្មែរ ដោយ​ពិធី​នេះ ធ្វើឡើង​នៅ​ភូមិ​ព្រែ​ករាំង ឃុំ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​ក្រឡេក​មក​មើល​ទំនាក់ទំនង​របស់​ពួកគេ មុន​ឈានដល់​ដល់​ការរៀប​មង្គលការ​ជាមួយគ្នានេះ កើតឡើង​ឡើង​ដោយសារតែ​មានការ​ណែនាំ​ពី​អតីត​តារាចម្រៀង ម៉ូ​លីកា ដែល​ចាត់ទុក​លោក ហេង គីម​ហៀ​ង ដូចជា​បងប្រុស ឲ្យ​ទៅ​ស្គាល់គ្នា​ជាមួយ​អ្នកនាង​Love Riya នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ថ្ងៃ​មង្គលការ​របស់​ពួកគេ​, ​ ម៉ូ​លីកា បែរជា​បង្ហោះ​សារ​យំសោក អន់ចិត្ត​ខ្លាំង​រឿង​គេ​មិន​ឲ្យ​តម្លៃ​ខ្លួន​ ខំ​ចាត់​ទុក​គេ​ដូចជា​បងប្រុស ណែនាំ​ឲ្យ​ស្គាល់​​​គ្នា​ គេ​បែរជា​មិន​ប្រាប់​ការ​នាង​ទៅវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​យកដៃ​ខ្ទប់​ច្រមុះ នៅ​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ ម៉ូ​លីកា បានបង្ហាញ​អារម្មណ៍​សោកស្ដាយ​ថា «​ខ្ញុំ​ស្ដាយ​មិត្តភាព ដែល​ទុក​មនុស្ស​ម្នាក់​ជា​បងប្រុស ចង់អោយ​គាត់​ល្អ ចង់អោយ​គាត់​មាន ចង់អោយ​គាត់​មាន​ឡាន​ជិះ មាន​មនុស្ស​ស្រី​ម្នាក់ ដែល​ប្រាកដ ប៉ុន្តែ​ពេល​បានល្អ​ហើយ ពេល​មាន​ហើយ ពេល​ដូច​បំណង​ហើយ បែរជា​បងប្រុស​ម្នាក់​នឹង​ភ្លេច​ប្អូន​ហើយ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ូ​លីកា បន្តថា «​ប្អូន​ម្នាក់នេះ​មិន ដែល​ចង់បាន​ផល​តបស្នង​ច្រើន​ទេ គ្រាន់តែ​ចង់អោយ​បង​គិត​ឡើងវិញ​ថា មុនពេល​បាន​ដូច​បំណង តើ​អ្នកណា​ជា​អ្នក​ជួយ​ជ្រោមជ្រែង​អោយទៅ​ស្គាល់​គេ ហើយ​គេ បើ​មិនបាន​ខ្ញុំ​ក៏​គេ​មិនបាន​ស្គាល់​បង​ដែរ មិន​នឹកស្មានថា​បង​ទៅជា​ចឹ​ង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​តារាចម្រៀង​នៅ​ផលិតកម្ម​Rock​រូបនេះ ​​​​រៀបរាប់​ទាំង​ឈឺ​ចាប់​ទៀត​ថា «​ទោះ​យើង​មិនមែន​បងប្អូន​បង្កើត​ក៏​ខ្ញុំ​ខំ​live ប្រកាសប្រាប់​គេ​ថា​បង​ជា​បងប្រុស​របស់​ខ្ងុំ បង​ជាម​នុស្ស​ល្អ បង​មិន​ចេះ​ផឹក​បង​មិន ដែលមាន​សង្សារ បង​ខ្ញុំ​ល្អ​ណាស់ ទៅណា​ក៏​បបួល​ទៅ អោយ​មក​គេង​នៅផ្ទះ​ជាមួយ បងប្រុស​ឃ្លាន​អី ខ​ល​ម​ក​កម្មង់ បង​ឃ្លាន​គោឡើងភ្នំ ខ្ញុំ​ក៏​ធ្វើអោយ​​ញុំា នេះ​អី​ដែល​បង​តបស្នង​មក​ប្អូន​វិញ បង​ប្លែក​ណាស់ អ្វីដែល​ហួសចិត្ត​បំផុត​គឺ​ថ្ងៃ​ជ័យ័បងប្រុស បងប្រុស មិន​មក​ហៅ​សំបុត្រ​ប្អូន​ទេ​គឺ​ខ្លា​ចអន់ ខ្ញុំ​អន់ចិត្ត​ណាស់ ធ្លាប់តែ​យំ​ដោយសារ​ប្ដី តែ​នេះ​យំ​ដោយសារ​អ្នក​ដ៏​ទៃ​វា​ឈឺចាប់​ណាស់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ រហូតមកដល់​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​នេះ គេ​មិនទាន់​ឃើញ ហេង គីម​ហៀ​ង ធ្វើការ​បកស្រាយ​បែប​ណា​នៅឡើយ​ទេ ព្រោះ​កំពុងតែ​រវល់​ជាមួយ​នឹង​ថ្ងៃ​ដ៏​ពិសេស​របស់​ខ្លួន​ក្នុងនាម​ជា​កូនកំលោះ​នោះ​។ យើង​សង្ឃឹមថា នឹង​មាន​ការ​បកស្រាយ​ឆាប់ៗ​នេះ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment