ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្រោយពីបែកបាក់ជាមួយអតីតប្ដីនោះ អ្នកនាងLove Riyaក៏មានទំនាក់ទំនងស្នេហាជាមួយលោក ដែន សូនី បានរយៈពេលជាង១ឆ្នាំ មានឈ្មោះត្រឹមជាសង្សារ ក៏បែកគ្នាវិញ កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្រោយបែកគ្នា អ្នកនាងLove Riyaក៏រកឃើញអ្នកស្អំបេះដូង ជាលោកប៉ូលិសរូបសង្ហាមានឈ្មោះ ហេង គីមហៀង ហៅជា ហើយស្គាល់គ្នាបានមួយរយៈយល់ចិត្តយល់ថ្លើមគ្នា ពួកគេក៏សម្រេចដឹកនាំគ្នាចូលរោងការតែម្ដង។
ពួកគេ បានដឹកដៃគ្នាចូលរោងការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ នៅភូមិព្រែករាំង ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ។ នៅថ្ងៃមង្គលការនេះ Love Riyaតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតប្រពៃណី តែរាងអន់កម្ពស់បន្តិច បើធៀបជាមួយលោក ហេង គីមហៀង ជាកូនកំលោះនោះ។
ចំពោះការតុបតែងពិធីរបស់ពួកគេធ្វើឡើងយ៉ាងប្រណីតជាមួយនឹងផ្កាស្រស់ៗ មើលទៅពិតជាទាក់ភ្នែកមហាជនខ្លាំងណាស់ រហូតដល់ហ្វេនៗម្នាក់ៗលាន់មាត់សរសើរទៀតផង។ បន្ថែមលើនេះ ហ្វេនៗក៏បានសរសើរពួកគេថា ពិតជាសក្ដិសមនឹងគ្នាខ្លាំងណាស់ និងជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងទៀតផង។
នៅថ្ងៃដ៏ពិសេសនេះ អ្នកនាងLove Riyaក៏បានឡាយវីដេអូ បង្ហាញទិដ្ឋភាពក្នុងពិធីមង្គលរបស់ខ្លួនឲ្យអ្នកគាំទ្រ បានទស្សនាផងដែរ ហើយឃើញថា អ្នកគាំទ្រ នាង មានការចាប់អារម្មណ៍ខ្លាំង ចូលទស្សនាច្រើនខុសពីធម្មតា ដោយឡាយចប់រយៈពេលត្រឹម៣ម៉ោង អ្នកទស្សនាជិត៤០ម៉ឺនដងទៅហើយ។
គួរបញ្ជាក់ថា អ្នកលក់ឡេដ៏ល្បី អ្នកនាង Love Riya បានរៀបការជាមួយបុរសសង្ហាខ្មែរឥស្លាម លោក ហេន ឌ្រី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ និង បានផ្ដិតមេដៃលែងលះគ្នា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីរស់នៅមិនចុះសម្រុងគ្នានោះ។
ទោះយ៉ាងណា ក្នុងពេលរស់នៅជាមួយគ្នានេះ ពួកគេ មានកូនស្រីម្នាក់ជាដំណក់ឈាមរួមគ្នា ឈ្មោះ សារី រ៉ូហ្សាណា ហៅទែនទែន កើតដោយវះកាត់ នៅវេលាម៉ោង១១និង១១នាទីយប់ ថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩ គិតមកដល់ពេលនេះមានអាយុ២ឆ្នាំហើយ។ បច្ចុប្បន្ន ទែនទែន កំពុងតែរស់នៅយ៉ាងមានភាពកក់ក្ដៅជាមួយអ្នកនាងLove Riya។
ក្រោយលែងលះជាមួយលោកហេន ឌ្រី, អ្នកនាងLove Riyaចាប់ផ្ដើមសាងទំនាក់ទំនងជាមួយលោក ដែន សូនី បានរយៈពេលជាង១ឆ្នាំ ចំណងស្នេហ៍នេះ ត្រូវបានបញ្ចប់ បើទោះ កន្លងមក ពួកគេ ធ្លាប់ថតPre-Weddingស្ទើរតែនឹងចូលរោងការជាមួយគ្នាក៏ដោយចុះ។
បន្ទាប់ពីផ្ដាច់ទំនាក់ទំនងស្នេហាជាមួយលោក ដែន សូនី អ្នកនាង Love Riya ក៏បានរកឃើញអ្នកស្អំបេះដូងថ្មីឈ្មោះ ហេង គីមហៀង ហៅជា ដោយស្គាល់គ្នាបានមួយរយៈ ពួកគេយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ ក៏បានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះតែម្ដង៕ សូមទស្សនាវីដេអូ ក្នុងថ្ងៃមង្គលការរបស់អ្នកនាងLove Riyaខាងក្រោមនេះ ៖