លោកអ្នក បានជ្រាបរួចមកហើយថា VJ តា ប៊ុយ បានបើករថយន្តស៊េរីទំនើបម៉ាក Range Rover លឿនជ្រុលបុករថយន្ត Toyota Prius ពីក្រោយ បណ្ដាលឲ្យខូចខាតយ៉ាងដំណាំ កាលពីវេលាម៉ោង២ យប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ជុំវិញករណីនេះ បើយោងតាម ម្ចាស់រថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានឲ្យដឹងថា រថយន្តរបស់គាត់ បានឈប់ស្តុប ស្រាប់តែមានរថយន្ត ដែលពាក់ស្លាកលេខ 2BK-8809 មកបុកគូទរថយន្តរបស់គាត់ពីក្រោយពេញទំហឹង។
ម្ចាស់រថយន្តរងគ្រោះ បានបន្តទាំងហួសចិត្តថា បន្ទាប់បង្កគ្រោះថ្នាក់ លោកក៏ចុះមកនិយាយដើម្បីសម្រួលគ្នា ប៉ុន្តែ ម្ចាស់រថយន្ត Range Rover ដែលបើកបរដោយ តាប៊ុយ ស្រាប់តែទាញទូរស័ព្ទមកថត រួចបើករថយន្តគេចចេញពីកន្លែងកើតហេតុ ជាហេតុធ្វើឲ្យគាត់បើករថយន្តដេញតាម រហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ទើបអាចឃាត់បានតែម្តង។
បើតាមរយៈវីដេអូ ដែលគេបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងទីកតុកឃើញថា ក្រោយកើតហេតុ VJ តា ប៊ុយដើរមិនត្រង់ផ្លូវផងសង្ស័យស្រវឹងខ្លាំង ត្រូវបានបុរស៣ នាក់ទៀត គ្រាទៅដាក់ក្នុងរថយន្តមួយគ្រឿងទៀត។
ក្រោយពីរឿងនេះកើតឡើង តាប៊ុយ បានចេញមុខឡាយបកស្រាយហើយនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយលោកទទួលស្គាល់កំហុសរឿងបុកគេពីក្រោយ ហើយស្ថិតក្នុងស្ថានភាពស្រវឹងនោះ។ តែរឿងដែលលោកហួសចិត្តនោះ ត្រង់ថា ម្ចាស់រថយន្តព្រុស ធ្វើបុងថ្លៃជួសជុលរថយន្តរហូតដល់ទៅ២២៥០ដុល្លារនោះ។
លោកថា ឡានរបស់លោក សួរខាងការ៉ាស់ គេថា អស់ប្រហែល២ពាន់ជាង។ ឡានលោក Range Rover ផង សួរខាងការ៉ាស់អស់តែប៉ុណ្ណឹង ហើយឯងអាព្រូស ២២៥០ដុល្លារ ហើយសរសេរបុងដៃយកមកឲ្យលោកមើលផ្ញើតាមតេឡេក្រាម៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖