អ្នកលេងបណ្ដាញសង្គម ភាគច្រើនច្បាស់ជាស្គាល់រួចមកហើយនូវលោក សួ វិចិត្រ ដែលជាអ្នកចម្រៀងCoverដ៏ល្បីល្បាញមួយរូបនោះ ហើយពេលថ្មីៗនេះ លោកបានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រខ្លាំងណាស់ តាមរយៈការចូលរួមប្រឡងកម្មវិធី Beat The Bestរបស់ស្ថានីយទូរទស្សន៍ហង្សមាសនោះ។
នៅក្នុងការចូលរួមប្រឡងកម្មវិធីBeat The Best វគ្គ Beat The Judges សប្ដាហទី២ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោក បានលើកយកបទ «កុំឲ្យគេឈឺចាប់ដោយសារបង» ដែលជាសំនៀងដើមរបស់លោកឆាយ វីរៈយុទ្ធ មកបកស្រាយ បានធ្វើគណៈកម្មការទាំង៤ពុះកញ្ជ្រោលជាមួយសមត្ថភាពរបស់លោកខ្លាំងណាស់។
ក្រោយពីសរសើររូបលោក ជាមួយនឹងភាពភ្ញាក់ផ្អើលចំពោះសមត្ថភាពសំឡេងស្រែកច្រៀងយ៉ាងពីរោះនោះ, គណៈកម្មការទាំង៤ មិនគិតយូរ ក៏បានសម្រេចឲ្យលោកឡើងទៅវគ្គបន្ត ជាមួយនឹងអារម្មណ៍រំភើបឥតឧបមា។
ចំពោះអ្នកទស្សនាវិញ ក៏មិនខុសពីគណៈកម្មការប៉ុន្មាននោះដែរ រហូតដល់អ្នកខ្លះហ៊ានទាយទុកមុនថា សួ វិចិត្រ នឹងក្លាយជាម្ចាស់ពានទៀតផង។ បន្ថែមលើនេះ មានអ្នកគាំទ្រម្នាក់ ដែលជាបុគ្គលល្បីគួរសមក្នុងបណ្ដាញសង្គមទីកតុក រឿងវែកញែកបញ្ហាផ្សេងៗផងនោះ ថែមទាំងធ្វើការប្រៀបធៀបសំឡេង វិចត្រ ជាមួយសំឡេងម្ចាស់ដើមទៀតផង។
គណនីទីកតុកឈ្មោះ «មនុស្ស ZERO» បានកាត់វីដេអូរបស់ សួ វិចត្រ ពេលប្រឡងនោះ យកមកបង្ហោះក្នុងអាខោនរបស់ខ្លួន ហើយសរសេរអក្សរពីលើវីដេអូនោះថា «សួ វិចិត្រ ស្រែកដាច់.កចោល គណៈកម្មការឡើងព្រឺសម្បុរ, ឆាយ វីរៈយុទ្ធ អែបកៀន»។
តាមរយៈការប្រៀបធៀបនេះ ទាំងអ្នកសរសើរពីសមត្ថភាពរបស់សួ វិចិត្រ ក៏ទប់ចិត្តមិនជាប់ បានបញ្ចេញមតិធ្វើការប្រតិកម្មព្រោងព្រាត ដោយពួកគេលើកឡើងថា វិចិត្រ ច្រៀងពីរោះហើយ តែ មិនគួរយកមកប្រៀបធៀបជាមួយសំឡេងម្ចាស់ដើមនោះឡើយ។
ជាក់ស្ដែងក្នុងចំណោមមតិប្រមាណ៤ពាន់នោះ ពួកគេ លើកឡើងស្រដៀងៗគ្នាបែបនេះថា «កុំបង្អាប់ម្ចាស់ដើម បើចង់សរសើរ ក៏សរសើរទៅ តែឆាយ វីរៈយុទ្ធ មនោសញ្ចេតនាជាង, បងឆាយ វីរៈយុទ្ធ មានភាពផ្អែមជាង ថ្នមជាង ប៉ុន្តែអាចថាពីរោះម្យ៉ាងម្នាក់, ពីរោះ តែកុំប្រៀបធៀបនឹងម្ចាស់ដើម, គាត់ពីរោះមែន តែឲ្យតម្លៃម្ចាស់ដើមផង, សំឡេងគាត់ល្អ តែម្ចាស់ដើមរឹតតែល្អ ប្រូយើងត្រូវលើកទាំងអស់គ្នាទើបត្រូវ,
ឆាយ វីរៈយុទ្ធ ច្រៀងពីរោះជាងឆ្ងាយណាស់ ទាំងស្រែក ទឹកដម ប្រៀបមិនបានគាត់ទេ, ដឹងស្ដាប់ម៉េចឲ្យអាយដល់ យុទ្ធខ្ញុំ អៀបកៀនទេ ស្ដាប់ទៅគ្មានមនោសញ្ចេតនា ជ្រាលជ្រៅឲ្យដល់កម្រិតមួយ ដែលអាចស្ដាប់ហើយឈឺចាប់បានទេ កុំប្រៀបធៀបល្អជាង,
កុំធៀបនឹងវីរៈយុទ្ធ សំឡេងគេមានទឹកដមជាង ចិត្រ សំឡេងស្រែកបាន តែសំឡេងស្ងួតបន្តិច បើចិត្តលើកពានឆ្លងកាត់ការបង្រៀនបន្ថែមដឹងតែអែមហ្មង គាំទ្រចិត្រ, ឆាយ វីរៈយុទ្ធអែបកៀន ចាំនិយាយចឹងធ្វើអី, មិនដែលចោលសោះវប្បធម៌ប្រៀបធៀបហ្នឹង, ច្រៀងពីរោះ តែសរសេរថា ឆាយ វីរយៈយុទ្ធ អែបកៀន រាងលើសបន្តិច»។
ឆ្លើយតបទៅនឹងមតិរិះគន់នេះ «មនុស្ស ZERO» ដែលគេស្គាល់ច្រើនតាមរយៈការវែកញែករឿងសង្គមនោះ បានលើកឡើងថា «បាទសុំទោស តែសរសេរចឹង ព្រោះតែចង់បានចំណាប់អារម្មណ៍ទេ ខ្ញុំដឹងឆាយ វីរៈយុទ្ធ The best»៕ ដើម្បីកាន់តែជ្រាបច្បាស់សូមមើលខំមិន តាមស្ក្រីនសត និងទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖