មួយរយៈចុងក្រោយនេះ លោក ផាត់ ហ៊ន ហៅពូហ៊ន ស្លៀកពាក់រហែកៗរបៀបដូចជាកំពូលអ្នកសុំទាន ជាមួយការ នឹងកាយវិការដូចជាមនុស្សវិកលចរិត ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ជាពិសេសអ្នកសារព័ត៌មានដូចគ្នា ធ្វើការរិះគន់ជាហូរហែ ដោយអ្នកខ្លះៗដៀលចំៗ ខ្លះទៀត បង្ហោះសារដៀមដាមផ្លែផ្កា ជាដើម។
ក្រោយពីមានការរិះគន់ជាច្រើននោះ ពូ ហ៊ន ក៏បានធ្វើការឡាយបកស្រាយរួចហើយ ហើយនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកថែមទាំងបង្ហោះរូបថតយ៉ាងកម្សត់ អមដោយសារលើកជាសំណួរថា «ខ្ញុំមានប្រពន្ធ មានកូន ត្រូវការឱ្យខ្ញុំរកលុយចិញ្ចឹម គ្រាន់តែខ្ញុំរកលុយដើម្បីចិញ្ចឹមប្រពន្ធកូនក្រៅម៉ោងព័ត៌មានខ្ញុំខុសដែរមែន ឬប្រសិនជាខុសខ្ញុំសូមអភ័យទោសដល់បងប្អូនផង»។
ងាកមក លោកផែង វណ្ណៈ ដែលកន្លងមកធ្លាប់បង្ហោះសារលើកជាសំណួរទៅកាន់ពូ ហ៊ន ពាក់ព័ន្ធទង្វើមិនសមរម្យនោះ នៅថ្ងៃល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះសារទាំងអស់សំណើចទៀតថា «តាមពិតអាហន ធ្វើឆ្កួតធ្វើជាត្រឹមត្រូវហើយ ព្រោះមនុស្សភាគច្រើនចូលចិត្តតាមដានរឿងឆ្កួតៗអញ្ចឹង តែបើនិយាយអំពីច្បាប់ អំពីប្រយោជន៍សង្គម សុខចិត្តអូសរំលង»។
ស្របពេលមនុស្សមួយចំនួនយល់ថា ពូហ៊ន ឆ្កួតៗនោះ ងាកមកលោក សាន្ត ប៊ុនធឿន ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួរូបនោះ បានទម្លាយថា ពូហ៊ន អ្នកកាសែត KH Plus News មនុស្សដែលទើសមួយចំនួនថា គាត់ឆ្កួត ប៉ុន្តែលោកថា ពូហ៊ន រកបានយ៉ាងតិច១ខែ៣ពាន់ដុល្លារពីក្លាហ្សេ ក្នុង១ខែ។
លោកបន្តថា ពូហ៊ន អត់ឆ្កួតទេ ព្រោះសម័យនេះ គេត្រូវរកលុយអញ្ចឹង ហើយលោកក៏សរសើរពូហ៊ន ថាមនុស្សBusiness ឆ្លាត។ ភាពឆ្លាតនេះ ដោយលោកបញ្ជាក់ថា ពីមុន ដើរសុំគេធ្វើកាសែត គ្មានអ្នកយកផង ឥឡូវវិវឌ្ឍខ្លួនឯងក្លាយជាចាងហ្វាង ហើយមានអាជ្ញាប័ណ្ណត្រឹមត្រូវ រហូតដល់មានកូនចៅប្រើ។
លោកបន្ថែមថា មនុស្ស ដែលគេចេះដឹង គេដឹងថា ការធ្វើបែបនេះ កម្សាន្តទេ។ លោកថា ធ្វើជាមនុស្ស យើងត្រូវបើកចិត្តឲ្យទូលាយ ធ្វើជាមនុស្សកុំសូវទើសគ្រប់រឿងពេក អ្នកខ្លះទើសគេ និយាយៗមកជាន់ដានតែខ្លួនឯង៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖