ចប់បាត់​! ខេមរៈ សិរីមន្ត ចេញ​បទ​ចម្រៀង​ខ្មែរ ច្រៀង​លាយ​ថៃ អង់គ្លេស​, មានការ​យល់ឃើញ​ផ្ទុយគ្នា​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​រសជាតិ​ប្លែក​ទៀតហើយ ខណៈ​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ប្រទេស​កម្ពុជា លោក​ខេមរៈ សិរីមន្ត បាន​ចេញ​ចម្រៀង​មួយ​បទ ច្រៀង​ជា​ភាសា​ខ្មែរ លាយ​ភាសា​ថៃ និងអង់គ្លេស​ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នេះ មាន​ចំណងជើង​ថា «​នឹក​បង​ខ្លះ​ទេ – คิดถึงฉันไหม?» និពន្ធ​ទំនុកច្រៀង និង Melody៖ THO MEET, និពន្ធ​បទ​ភ្លេង និង សម្រួល​តន្ត្រី​៖ THO MEET, ដឹកនាំ​សម្ដែង​៖ លោកស្រី គួ​យ ផល្លី​, ថត​ដោយ​៖ ឃុន រស្មី​, រៀបចំ​ការផលិត​៖ ឡុង ស៊ីណា​, កាត់ត និង​កែ​ព័ណ៌​៖ ROGERS​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្រៀង​មួយ​បទ​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​មាន​ចំនួន​ពេញចិត្ត បាន​បញ្ចេញមតិ​សរសើរ​មិន​ដាច់​ពី​មាត់​ថា មាន​រសជាតិ​ប្លែក​, ពីរោះ ជាដើម​នោះ​។ ខណៈ មួយចំនួនទៀត បាន​សម្ដែង​ការមិន​ពេញចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្នក​ពេញចិត្ត បាន​លើក​សរសើរ​ដូច្នេះ​ថា «​ប្លែក​រហូត​ពីមួយ​បទ​ទៅ​១​បទ ពីរោះ​ណាស់ idol , ចាក់​ដោត​ទៀតហើយ​, ពីរោះ​ម្យ៉ាង​រសជាតិ​ថ្មី​ទាំង​បង​មន្ត​ទាំង​ហង្ស មាស​។​, Wow មួយ​បទ​នេះ​ពិតជា​ពីរោះ​ខ្លាំង​idol ច្រៀង​៣​ភាសា​ពិតជា​ប្លែក​មែនទែន​មង​, វ៉ា​វ បង​មន្ត​ច្រៀង​បី​ភាសា ភាសា​ខ្មែរ អង់គ្លេស ថៃ កប់​សារី​ម៉​ង ពិតជា​ពីរោះ​មែន​សម​សរសើរ​, រសជាតិ​ថ្មី​ពីរោះ​​ប្លែក​អារម្មណ៍​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នក​មិន​ពេញចិត្ត​វិញ បាន​លើក​ឡើង​ថា «​កំពុង​មាន​បញ្ហា​ជាមួយ​ថៃ​ផង​មក​ច្រៀង​លាយ​ថៃ​អី​ណា សុំ​អត់​យល់​, ទំនុក​បែប​ខ្មែរ​ទាំងអស់​ទៅ​វា​ថី​, គេ​ពុង​មើល​ងាយ​ខ្មែរ​ផង ឥឡូ​វ​មក​ច្រៀង​ភាសា​ថៃ​ទៀត​, អាសូរ​ដែរ​​ ​តារា​ថៃ​ល្បីៗ​គេ​មិន​ដែរ​យក​ភាសាយើង​ទៅ​ច្រៀង ឬ​​ដាក់​ចំណង​ជើង​សោះ​។​, បទ​ពីរោះ តែ​មិនគួរ​ច្រៀង​ជា​ភាសា​ថៃ​លាយ​ជាមួយ​ទេ​»៕ សូម​ទស្សនា​បទ​ចម្រៀង​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment