ដូចការសង្ស័យមែន! កំពុង​ស្រឡាញ់គ្នាសុខៗ ស្រាប់តែ សង្សារ នាយ ចឺម បង្ហោះសារបែបនេះ ដល់សួរនាំ ទើបដឹងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងស្នេហ៍របស់តារាចម្រៀងមាឌល្អិតចិត្តធំ តែសម្បូរបន្ដស្នេហ៍ លោក សុខ មេសា ហៅ នាយ​ចឺម ជា​មួយ​នឹង​សង្សារ​​ក្រោយដែលគេស្គាល់ថា ជាស្រីស្រស់ សេង សុឃីម បច្ចុប្បន្ន​​កំ​ពុង​ល្អូក​ល្អិនជាមួយគ្នាកាន់តែខ្លាំង និងហ៊ាន​បើកជំហរ​ភាពស្និត​ស្នាលជាមួយគ្នា​​ជាង​ពី​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាប្រចាំ​ នាយចឺម និងគូស្នេហ៍ តែងតែព្យាយាមរិតបន្តឹង​ចំណងស្នេហ៍​របស់​​ពួកគេឱ្យ​កាន់​តែ​មានភាពរឹងមាំ និងបានគង់វង្សយូរអង្វែង តាមរយៈការបង្ហាញរូបភាពស្និតស្នាល និង​ភា​សាផ្អែម​ល្ហែម​​នៅ​​លើ​បណ្ដាញ​​​សង្គម ខណៈដែលទំនាក់ទំនងអ្នកទាំងពីរ​ក៏​ចាស់​​ខែចាស់ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងដូច្នោះក្ដី គូស្នេហ៍មួយគូនេះមិនដែលនឹកនា ឬបង្ហើបពីគម្រោង​ចូល​រោង​​​​ការ​​ឡើយ ហើយពាក់​ព័ន្ធនឹងករណីនេះ នាយចឺម ដែលជាម្ចាស់បទ «ថ្លៃទឹកដោះ» ក៏ធ្លាប់ឱ្យសារព័ត៌មាន​ក្នុង​ស្រុក​ដឹងថា ពួក​គេ​កំពុងតែ​ត្រូវ​ការប្រើ​ពេលវេលា ដើម្បី​មើលចិត្ត​គ្នា​បន្តិចទៀត​សិន ហើយ​រឿង​រៀប​ការនៅមិនទាន់​គិត​នៅឡើយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា តារាចម្រៀងដែលបាន​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង លោក សុខ មេសា ហៅ​នាយ​​​ចឺម​ ក្រោយពីផ្ដាច់និស្ស័យស្នេហ៍ជាមួយអតីតសង្សារ គឺស្រីស្អាត ហ្វាហ្វា ក៏បានចាប់ផ្ដើមជីវិត​ថ្មីជាមួយនឹងអ្នកមេម៉ាចាយរាងកូនមួយអ្នកនាង សេង សុឃីម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបច្ចុប្បន្ន នាយចឺម និង ស្រីស្រស់ សេង សុឃីម បាននិងកំពុងកសាងអនុស្សាវរីយ៍ និង​ភាព​​ផ្អែមល្ហែម ល្អូកល្អិនជាមួយគ្នា ដើម្បីស្វែងយល់ចិត្តឱ្យកាន់តែច្បាស់ មុនឈានដល់ថ្ងៃ​ចូល​រោង​ជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា ជារឿយៗកន្លងមក គេតែងឃើញភាគីខាងស្រីបង្ហោះសារលើបណ្ដាញសង្គមបង្ហាញពីការអាក់អន់ស្រពន់ចិត្ត ដែលធ្វើឲ្យអ្នកគាំទ្រពិបាកកំណត់ថា សំណេរសំដៅទៅកាន់នាយ ចឺម ជាគូស្នេហ៍ ឬក៏នរណាម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ សង្សារនាយចឺម បានបង្ហោះសារបែបនេះថា «កុំធ្វើរឿងឲ្យនាងអស់ភាពអំណត់ ព្រោះនាងនឹងមិនស្រណោះអ្នកបន្ទិចឡើយនៅពេលដែលនាងឆ្អែតខ្លាំង ហើយកុំបន្ទោសមនុស្សស្រីថា នាងចិត្តដាច់ »។ នៅពេលមានគេសួរកើតអីនោះ អ្នកនាង សេង សុខឃីម ឆ្លើយថា «អត់អីផងបង អ្នកកាន់page postដើម្បីបានភាពទាក់ទាញ »៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment