ប្រិយមិត្ត បានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ ពូ ហ៊ន ដែលជាអ្នកសារព័ត៌មានដ៏ក្លាហានមួយរូប បានចុះទៅចែករង្វាន់ដល់អតីតជនរបស់ស្រាបៀមួយនៅតាមបណ្ដាខេត្តមួយចំនួន ហើយក្នុងពេលនោះ គេឃើញពូហ៊ន ឡាយវីដេអូ ដើរតួជាកំពូលអ្នកសុំទាន ជាមួយនឹងការស្លៀកពាក់ខោអាវ ដែលគាត់កាត់ឲ្យរហែកជាចម្រៀកៗនោះ។
ទង្វើរបស់ពូហ៊ន ត្រូវបានមតិជាច្រើនធ្វើការរិះគន់ ដោយសារតែប៉ះពាល់ដល់កិត្តិយសរបស់អ្នកសារព័ត៌មាន ធ្វើអញ្ចឹងទៅដូចមនុស្សឆ្កួត ជាដើមនោះ។ ក្នុងនោះ លោក ផែង វណ្ណៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នោះ ក៏បានលើកជាសំណួរថា «មកពីខាងណាសូមបងប្អូនជួយប្រាប់ផង លឺថាអ្នកកាសែត? បើអ្នកកាសែតមែន តើនៅអង្គភាពណា?»។
ក្រោយពីលោក ផែង វណ្ណៈ និងមតិជាច្រើនធ្វើការរិះគន់ រួចមក ស្រាប់តែ ពូ ហ៊ន ឆ្លើយតបទៅវិញយ៉ាងចាស់ដៃ ដោយស្នើកុំឲ្យបងប្អូន តែៗស្ករតាមគេ ហើយថាការខំមិនរិះគន់លោកនោះ ជាការរើសអាង។ លោកថា ស្មានតែលោកស្លៀកពាក់ប៉ុណ្ណឹង មានប្រជាពលរដ្ឋក្រីក្រស្លៀកពាក់យ៉ាប់ជាងលោកទៀត ដើរដេកតាមវាល តាមស្រែ អត់មានមុងចងផង។ លោកថា លោកឆ្កួតមែន តែមិនបានរើសអើងអ្នកណាទេ ម៉ោងព័ត៌មាន ធ្វើព័ត៌មាន ម៉ោងរកលុយ គឺរកលុយ។
ពូហ៊ន បានបន្តថា លោកផែង វណ្ណៈ ចង់រើសអើងលោក ក៏រើសអើងទៅលោកមិនខឹងទេ បើសិនជាមានព័ត៌មានអ្នកមាន រើសអាងអ្នកក្រ អ្នកព័ត៌មានល្បីរើសអាងអ្នកព័ត៌មានជជុះ រើសអើងចុះ។ លោកបន្តថា លោកផែង វណ្ណៈ ធ្វើយូរហើយ ហ្វេនរបស់គាត់រាប់លាននាក់ចូលមើល ចុះផេករបស់លោកប៉ុន្មាននាក់? លោកតូច បើចង់សួររកមុខលោក ដើម្បីរិះគន់លោក បើរិះគន់ក្នុងន័យស្ថាបនាលោកទទួលយក តែបើចង់វាយលោកសម្លាប់ចោល មុននឹងដាច់ខ្យល់ក៏ចឹកពងបន្តិចដែរ។
បន្ទាប់ពីពូហ៊ន ឡាយឆ្លើយតបខ្លាំងៗនោះ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ និពន្ធនាយកសារព័ត៌មាន CPC NEWS ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Chhaya Neat» បានបង្ហោះសារ ផ្ដល់ជាយោបល់ថា «ពូ ហ៊ន អើយ បើជ្រុលជាខុសហើយ សុំទោសជាសាធារណៈទៅ កុំនៅខ្លាំងធ្វើអ្វី បំណងល្អ ពីអ្នករួមអាជីពដូចគ្នា»។
ក្រោយមកនៅរសៀលថ្ងៃដដែល និពន្ធនាយកសារព័ត៌មាន CPC NEWS បានបង្ហោះសារមួយទៀត ដោយបញ្ជាក់ច្បាស់ៗថា «ក្រសួងព័ត៌មាន នឹងដកអាជ្ញាប័ណ្ណរបស់ពូ ហ៊នប្រភពផ្តល់មកខ្ញុំ អាចទុកចិត្តបាន»។
ក្រោយប្រភពខាងលើបញ្ជាក់ច្បាស់ៗដូច្នេះរួចមក ស្រាប់តែនៅយប់ថ្ងៃដដែលនោះ ពូ ហ៊ន បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងទំព័រហ្វេសប៊ុក«KH Plus News» ក្នុងនោះមានរូបជាមួយកូនៗ ផងដែរ មើលទៅគួរឲ្យអាណិត និងកម្សត់ខ្លាំងណាស់។
បង្ហោះជាមួយរូបថតទាំងនោះ ពូហ៊ន បានរៀបរាប់យ៉ាងកម្សត់ថា «ខ្ញុំមានប្រពន្ធ មានកូន ត្រូវការឱ្យខ្ញុំរកលុយចិញ្ចឹម គ្រាន់តែខ្ញុំរកលុយដើម្បីចិញ្ចឹមប្រពន្ធកូនក្រៅម៉ោងព័ត៌មានខ្ញុំខុសដែរមែន ឬប្រសិនជាខុសខ្ញុំសូមអភ័យទោសដល់បងប្អូនផង»។ ទោះយ៉ាងណា ក្រោយបង្ហោះរួច ស្រាប់តែសារនោះត្រូវបានលុបចោលវិញ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖