សោកស្ដាយ! ក្រោយ​ស្លៀកពាក់​បែប​នេះ, ប្រភព​គួរ​ឲ្យ​ទុកចិត្ត​មួយ ទម្លាយ​ដំណឹង​អាក្រក់​សម្រាប់​ពូ ហ៊ន​មួយ​ថា ​ក្រសួង​ព័ត៌មាន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈ​ចុងក្រោយ​នេះ ពូ ហ៊​ន ដែលជា​អ្នកសារព័ត៌មាន​ដ៏​ក្លាហាន​មួយរូប បាន​ចុះទៅ​ចែក​រង្វាន់​ដល់​អតីតជន​របស់​ស្រា​បៀ​មួយ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ហើយ​ក្នុងពេលនោះ គេ​ឃើញ​ពូ​ហ៊​ន ឡាយ​វីដេអូ ដើរតួ​ជា​កំពូល​អ្នកសុំទាន ជាមួយ​នឹង​ការ​ស្លៀកពាក់​ខោអាវ ដែល​គាត់​កាត់​ឲ្យ​រហែក​ជា​ចម្រៀក​ៗ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើ​ទង្វើ​បែបនេះ ត្រូវបាន​មតិ​ជាច្រើន​ធ្វើការ​រិះគន់ ដោយសារតែ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកសារព័ត៌មាន ធ្វើ​អញ្ចឹង​ទៅ​ដូច​មនុស្ស​ឆ្កួត នោះ​។ ក្នុងនោះ លោក ផែង វណ្ណៈ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១​នោះ ក៏បាន​លើក​ជា​សំណួរ​ថា «​មកពី​ខាង​ណា​សូម​បងប្អូន​ជួយ​ប្រាប់​ផង លឺ​ថា​អ្នកកាសែត? បើ​អ្នកកាសែត​មែន តើ​នៅ​អង្គភាព​ណា?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោក ផែង វណ្ណៈ និង​មតិ​ជាច្រើន​ធ្វើការ​រិះគន់ រួចមក ស្រាប់តែ ពូ ហ៊​ន ឆ្លើយតប​ទៅវិញ​យ៉ាង​ចាស់ដៃ ដោយ​ស្នើ​កុំ​ឲ្យ​បងប្អូន តែៗ​ស្ករ​តាម​គេ ហើយ​ថា​ការ​ខំ​មិន​រិះគន់​លោក​នោះ ជាការ​រើស​អាង​។ លោក​ថា ស្មានតែ​លោក​ស្លៀកពាក់​ប៉ុណ្ណឹង មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លៀកពាក់​យ៉ាប់​ជាង​លោក​ទៀត ដើរ​ដេក​តាម​វាល តាម​ស្រែ អត់​មាន​មុង​ចង​ផង​។ លោក​ថា លោក​ឆ្កួត​មែន តែ​មិនបាន​រើសអើង​អ្នកណា​ទេ ម៉ោង​ព័ត៌មាន ធ្វើ​ព័ត៌មាន ម៉ោង​រកលុយ គឺ​រកលុយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ហ៊​ន បាន​បន្តថា លោក​ផែង វណ្ណៈ ចង់​រើសអើង​លោក ក៏​រើសអើង​ទៅ​លោក​មិន​ខឹង​ទេ បើសិន​ជាមាន​ព័ត៌មាន​អ្នកមាន រើស​អាង​អ្នកក្រ អ្នកព័ត៌មាន​ល្បី​រើស​អាង​អ្នក​ព័ត៌មាន​ជជុះ រើសអើង​ចុះ​។ លោក​បន្តថា លោក​ផែង វណ្ណៈ ធ្វើ​យូរហើយ ហ្វេ​ន​របស់គាត់​រាប់លាន​នាក់​ចូល​មើល ចុះ​ផេ​ក​របស់លោក​ប៉ុន្មាន​នាក់​? លោក​តូច បើ​ចង់​សួររក​មុខ​លោក ដើម្បី​រិះគន់​លោក បើ​រិះគន់​ក្នុងន័យ​ស្ថាបនា​លោក​ទទួលយក តែបើ​ចង់វាយ​លោក​សម្លាប់ចោល មុននឹង​ដាច់ខ្យល់​ក៏​ចឹក​ពង​បន្តិច​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ពូ​ហ៊​ន ឡាយ​ឆ្លើយតប​ខ្លាំងៗ​នោះ នៅ​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១​នេះ និពន្ធ​នាយក​សារព័ត៌មាន CPC NEWS ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Chhaya Neat» បាន​បង្ហោះ​សារ ផ្ដល់​ជា​យោបល់​ថា «​ពូ ហ៊​ន អើយ បើ​ជ្រុល​ជា​ខុស​ហើយ សុំទោស​ជា​សាធារណៈ​ទៅ កុំ​នៅ​ខ្លាំង​ធ្វើ​អ្វី បំណងល្អ ពី​អ្នក​រួម​អាជីព​ដូចគ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក​នៅ​រសៀល​ថ្ងៃ​ដដែល និពន្ធ​នាយក​សារព័ត៌មាន CPC NEWS បាន​បង្ហោះ​សារ​មួយទៀត ដោយ​បញ្ជាក់​ច្បាស់ៗ​ថា «​ក្រសួង​ព័ត៌មាន នឹង​ដក​អាជ្ញាប័ណ្ណ​របស់​ពូ ហ៊​ន​ប្រភព​ផ្តល់​មក​ខ្ញុំ អាច​ទុកចិត្តបាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា មុននឹង បង្ហោះ​សារ​ផ្ដល់​យោបល់ និង​បញ្ជាក់​ច្បាស់ៗ​ដូចខាងលើ​នេះ និពន្ធ​នាយក​សារព័ត៌មាន CPC NEWS ក៏បាន​បង្ហោះ​សារ​បញ្ចេញ​ទស្សនៈ​ជុំវិញ​ទង្វើ​របស់​ពូ​ហ៊​ន​ថា «​ក្រុមហ៊ុន ស្រា​បៀរ ហ៊ាន​ចំណាយលុយ​ជាច្រើន​និង​យុទ្ធសាស្ត្រ​ថ្មីៗ ប្លែកៗ​ដើម្បី​លក់​ស្រា​បៀរ​អោយ​កាន់តែ​ដាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ ក្នុងនាម​យើង​ជា​អ្នកសារព័ត៌មាន ទោះបី​ដើម្បី​ជីវភាព​ក៏ដោយ ក៏ត្រូវរ​កដោយ​សេចក្តីថ្លៃថ្នូរ​និង​កិត្តិយស ផងដែរ ខ្ញុំ​ដឹងថា ជីវិត​ជា​អ្នកសារព័ត៌មាន មិន​ធូរធារ​នោះទេ តែ​កិត្តិយស មានតម្លៃ​ថ្លៃ​ជាង​លុយ​ដែល​បានមកពី​ការជួយ​ផ្សាយ​ពី​ស្រា​បៀរ នេះ​ច្រើនណាស់​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment