ពេលមានមិនចេះថែ! ក្រោយ​យំយែក​អស់ចិត្ត​រឿង​ប្ដី​មាន​ជន​ទី​៣, Tynin បង្ហោះ​សារ​ដាស់តឿន​សតិ​បុរស​គ្រប់រូប​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រឿងរ៉ាវ​របស់​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ Tynin​យំយែក​រឿង​ប្ដី​មាន​ស្រី​ថ្មី ដែល​គេ​និយម​ហៅថា​ ជា​ជន​ទី​៣​នោះ បាន​អង្រួន​បណ្ដាញ​សង្គម​ខ្លាំង​ណាស់ រហូត​ម្នាក់ៗ​លើក​យក​ធ្វើជា​ប្រធានបទ​ក្នុង​ការ​ជជែក​វែកញែក​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឡាយ​យំយែក​រួចមក​, កាលពី​ពេល​ថ្មីៗ​នេះ ស្វាមី​របស់​អ្នកនាង ប្រើប្រាស់ គណនី​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ​«Darat Tiv» ក៏បាន​ធ្វើការ​ឡាយ​បកស្រាយ​រឿងរ៉ាវ ដែល​បាន​កើតឡើង ផង​ដែរ​។ ដោយ​ឃើញ​បែបនេះ Tynin​កើតទុក្ខ​មិន​ខុស​ចិត្ត ក៏បាន​ឡាយ​បកស្រាយ​វិញ ដោយ​នៅ​ដើម​ឡាយ​នោះ នាង បាន​រៀបរាប់​ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​សួស្ដី​អ្នក​ទាំង​អស់​គ្នា មុននឹង​នេះ ខ្ញុំ​ចង់​និយាយ​១​ម៉ាត់ ២​ម៉ាត់ ដោយសារតែ ខ្ញុំ​ខ្លាច​អ្នក​ទាំងអស់គ្នា និយាយថា ពេលដែល​ខ្ញុំ​នៅ​ជាមួយគ្នា ខ្ញុំ​សប្បាយ​អរ​តែ​២​នាក់ ដល់ពេល​ឈ្លោះ​គ្នា បែក​គ្នា ខ្ញុំ​យកមក​និយាយ​ជា​សាធារណៈ មិនមែន​ខ្ញុំ​យកមក​និយាយ​ជា​សាធារណៈ​ទេ ខ្ញុំ​ត្រូវការ ការពារ​កិត្តិយស​ខ្ញុំ​ដែរ ព្រោះ​គាត់​និយាយ​បង្កាច់បង្ខូច​ខ្ញុំ​អីចឹង ចឹ​ង​ខ្ញុំ​ត្រូវការពារ​កិត្តិយស​របស់ខ្ញុំ ខ្ញុំ​ត្រូវការ​បកស្រាយ​រឿង​ដែល​កើតឡើង​ដូចគ្នា​…»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ផងដែរ Tynin បាន បកស្រាយ​ពី​ដើមចម​ឈាន​ទៅដល់​ការបែកបាក់​ជាមួយ​ស្វាមី ក្នុងនោះ​នាង បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រឿង​ប្ដី​មាន​ស្រី ពេល​នាង​កំពុង​កូនខ្ចី​ទៀតផង​។ ទោះ​យ៉ាងណា នាង បាន​អស់ចិត្ត​ជាមួយ​ស្វាមី​ទៅ​ហើយ ហើយ​អ្វីៗ​ក៏​ឈាន​ដល់​ផ្លូវបំបែក​រួចទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១​នេះ Tynin ដាស់តឿន​សតិ​បុរស​គ្រប់រូប​ថា «​នៅ​ពេល​នាង​ជា​កម្មសិទ្ធិ​របស់​អ្នក តែ​អ្នក​បែរជា​សម្លឹង​មើល​អ្ន​ក​ដទៃ .​ទោះ​នាង​ធ្វើ​មិន​ដឹង ក៏​អ្នក​គួរ​ដឹង​ថា​ ​នាង​នៅមាន​ជម្រើស …. ចាំ​ទុក​ថា មុន​នាង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​អ្នក អ្នក​ក៏​ធ្លាប់ជា​ជម្រើស​របស់​នាង …. ជ្រើស​ខុស​អាច​រើស​ម្តងទៀត សម័យនេះ​គេ​មិន​រស់​ជា​ក្របី​ទេ …សារ​ដាស់តឿន​សតិ​បុរស​គ្រប់រូប​»៕ សម្រាប់​ប្រិយមិត្ត មិនទាន់បាន​ស្ដាប់​ការបកស្រាយ​របស់​Tynin សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment