ដូចដែលមហាជន បានជ្រាបរួចមហើយថា ក្រោយពីលែងលះជាមួយអតីតប្ដីមុននោះ អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះអ្នកនាងLove Riya បានទំនាក់ទំនងស្នេហាជាមួយលោកដែន សូនី បានប្រមាណ១ឆ្នាំជាង ចំណងស្នេហ៍នេះក៏បានកាត់ផ្ដាច់ ហើយអ្នកនាងក៏បន្តមានស្នេហាជាមួយលោកប៉ូលិសម្នាក់ រហូតមដល់ពេលនេះ។
ប្រការ ដែលអ្នកនាង ផ្លាស់ប្ដូរគូកំណាន់ដូចដូរខោអាវនេះ បានធ្វើឲ្យអ្នកគាំទ្រ នាងមួយចំនួនហាក់មិនពេញចិត្តនោះទេ រហូតអ្នកខ្លះប្រើសម្ដីមិនសមរម្យលើនាងទៀតផង ខណៈមួយចំនួនទៀត ក៏បានយល់ផ្ទុយពីនេះ ដោយគិតថា គ្មានមនុស្សស្រីណាម្នាក់ចង់បែបនេះនោះទេ តែដោយសាររកអ្នករស់នៅជាមួយគ្នាយូរអង្វែងអត់ទាន់ឃើញ។
ចំពោះអ្នកនាងLove Riyaក៏ចាប់អារម្មណ៍ចំពោះខ្លួនឯង ដែលមានគូស្នេហ៍ច្រើននេះផងដែរ ហើយនាងក៏បានឡាយវីដេអូ កាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ដូច្នេះថា បាតដៃរបស់ខ្លួន ក្រដាសកាត់ជា៤ ជា៥អត់ជាប់គ្នាទេ។ អញ្ចឹងបាតដៃខ្លួន និស្ស័យមិនមែនប្ដី១ បាតដៃកម្ម មិនចង់មាន មិនចង់ជួប្ដីច្រើនទេ តែបាតដៃខ្លួន គេឲ្យសញ្ញាមកអញ្ចឹង ទោះយើងមិនចង់បែកក៏ដោយ។
អ្នកនាង បន្តថា សូម្បីជាមួយគូស្នេហ៍ថ្មីខ្លួន ក៏គេមើលឲ្យដែរ គេថាសូម្បីតែប្ដីយើងការនឹងក៏ដោយ បើថាមិនស្រួលបែកគ្នាទៀត គ្រាន់តែបែកក្នុងលក្ខណៈយូរអង្វែង មិនមែនថ្មីៗ តែខ្លួនមិនជឿទាំងស្រុងនោះទេ គ្រាន់តែប្រាប់បងប្អូនប៉ុណ្ណោះ ដោយសារដៃរបស់ខ្លួនគឺអញ្ចឹង អត់មានស្អីទប់ទេ។
នៅពេលគេខំមិនថា «មកពីចិត្តស្រីទេ» Love Riyaក៏បានបញ្ជាក់ថា ខ្លួនអត់ដឹងដែរ ដោយសារគេមើលទៅអញ្ចឹង។ ជាមួយគ្នានេះ នាងក៏និយាយពាក់ព័ន្ធនឹងការកស៊ីថា និស្ស័យរបស់ខ្លួន រកស៊ីឡើងចុះ បើឡើងដូចប៉េងប៉ោងអញ្ចឹងហៅស្ទុយ ដល់ពេលគេចាក់ធ្លាក់ដល់ដី ហើយបានឡើងទៅទៀត។ ឡើងៗកប់ពពក បើធ្លាក់ ធ្លាក់ដល់បាតដី។
នៅពេលឮអ្នកនាង និយាយបែបនេះ អ្នកគាំទ្រមួយម្នាក់ បានខំមិនថា «កុំបែកគ្នាជាមួយបងជាអី នៅជាមួយគ្នាមួយជីវិតទៅ»នោះ ស្រាប់តែLove Riyaតបទៀតថា មិនអីទេ គេមើលបាតដៃខ្លួនព្រឹកមិញ ហើយខ្លួនចេះតែស្ដាប់លេងៗ ហើយប្រាប់លេងៗទៅ មានទៅបែកគ្នាអី៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖