អ្នកគាំទ្រ អ្នកលក់ផលិតផលតាមអនឡាញដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Tynin ច្បាស់ជាធ្លាប់ដឹងរួចមកហើយថា កន្លងមករូបនាង និងប្ដី តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។
ទោះយ៉ាងណា ថ្មីៗនេះ ស្រាប់តែ Tynin ឡាយវីដេអូ រៀបរាប់ទាំងទឹកភ្នែក រឿងប្ដីមានស្រី ពេលខ្លួនកំពុងតែកូនខ្ចី ធ្វើឲ្យអ្នកគាំទ្រ និងអ្នកបានឃើញវីដេអូនេះ ហើយ ពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់ ហើយក៏ចាប់ផ្ដើមតាមដានសាច់រឿងរបស់នាងដូចរឿងភាគអញ្ចឹង។
នៅក្នុងវីដេអូមួយ ដែលគេថតចេញពីឡាយនាង យកទៅបង្ហោះក្នុងបណ្ដាញសង្គមទីកតុក កាលពីពេលថ្មីៗនេះ Tynin បានរៀបរាប់ទាំងទឹកភ្នែកថា ហេតុអ្វី ប្ដីរបស់ខ្លួនអត់ស្រឡាញ់ខ្លួនអញ្ចឹង ទៅសរសើរស្រីផ្សេងរហូតចឹង ចុះខ្លួនអត់ស្អាតកន្លែងណា? ខ្លួនទៅកែសម្ផស្សរហូត ដើម្បីឲ្យប្ដីស្រឡាញ់ រហូតភ្លេចស្រឡាញ់ខ្លួនឯង។
ស្ត្រីដ៏ស្រស់ស្អាតរូបនេះ បានបន្តថា នាងសួរខ្លួនឯងរហូតថា ខ្លួនខ្វះខាតកន្លែងណា អត់មានកន្លែងណាល្អ បានគេអត់ស្រឡាញ់ អត់យកចិត្តទុកដាក់ ម៉េចបានគេមានពេល ទៅឆ្លើយឆ្លងលែបខាយជាមួយស្រីផ្សេង ហេតុអ្វីអត់មានសម្រាប់ខ្លួនអញ្ចឹង? សួរខ្លួនឯងរហូត ទាំងអត់ដឹងថា ការពិត មិនមែនមកពីខ្លួនឡើយ មកពីគេអត់ចេះគ្រប់គ្រាន់។
លើសពីនេះទៀត កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ Tynin បានឡាយវីដេអូ ទម្លាយរឿងគ្រួសាររបស់ខ្លួនកាន់តែលម្អិតថែមទៀត ពីដើមចម ដែលឈានដល់ការបែកបាក់គ្នា ក្នុងនោះ នាងក៏បានរៀបរាប់ទាំងទឹកភ្នែកម្ដងទៀត រឿងប្ដីមានស្រី ពេលរូបនាងកំពុងតែកូនខ្ចី ដោយមិនខ្វីមើលថែនាង ហើយថែមទាំងស្ដីឲ្យថែមទៀតនោះ។
ក្រឡេកមកមើលស្វាមីរបស់អ្នកនាង ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Darat Tiv» ក៏បានធ្វើការឡាយបកស្រាយផងដែរ។ ប្រការនេះហើយ ទើបធ្វើឲ្យពួកគេទាំង២នាក់ មានអ្នកតាមដានរៀងខ្លួនក្នុងពេលទន្ទឹមគ្នានោះ ដោយអ្នកមើលខាងTyninភាគច្រើនកាន់ជើងខាងTynin។ ចំណែកមួយចំនួនទៀត ដែលស្ដាប់ការបកស្រាយខាងប្ដីនាង ហើយយល់ពីអារម្មណ៍មនុស្សប្រុសដូចគ្នានោះ ក៏បានកាន់ជើងខាងDarat Tivផងដែរ។
ចំពោះ Tynin ក្រោយពីបានឡាយបកស្រាយ និងទម្លាយរឿងគ្រួសាររបស់ខ្លួនឈានដល់ការបែកបាក់គ្នាយ៉ាងលម្អិតលាយលំជាមួយទឹកភ្នែកហើយនោះ នៅយប់ថ្ងៃដដែល នាងក៏បានបង្ហោះសារទម្លាយអារម្មណ៍ ខ្មាសគេថា «លាក់មកយូរហើយ មកហែកហួរនៅថ្ងៃនេះ…ខ្ញុំខ្មាសគេណាស់»។
អ្នកគាំទ្រ ក្រោយឃើញនាងបង្ហាញអារម្មណ៍បែបនោះ ក៏នាំគ្នាបញ្ចេញមតិព្រោងព្រាត ក្នុងនោះ ពួកគេ លើកឡើងថា «កុំទៅស្តាយ មនុស្ស ដែលមិនច្បាស់លាស់ជាមួយយើង [មនុស្សប្រុស*សម្ដីស្រីនេះ ពិនដោះសាណាស់ ….ច្រើនហេតុច្រើនផល] ចឹងហើយចុងក្រោយឈឺចាប់តែខ្លួនឯង, Be strong sis. ទាល់តែអ្នកជួបផ្ទាល់បានយល់អារម្មណ៍មួយនេះច្បាស់… ប្តីមិនខ្វល់មិនយកចិត្តទុកដាក់ ប្រងើយកន្តើយ,
ប្អូនស្រីមិនបាច់លាក់វាយូរពេកទេ….ដកវាចេញ ឃ្លាវាចេញ…មានតែមនុស្សស្រីទើបយល់ពីអារម្មណ៍…ទាំងអស់នេះ, ក្ដីសុខក្លែងក្លាយ គិតម្នាក់ឯងធ្វើម្នាក់ឯងគ្រប់បែបយ៉ាង…ចុងក្រោយគ្មានតម្លៃស្មើនឹងស្រីខូចម្នាក់ផង កើតជាមនុស្សស្រីម្នាក់រឹងមាំពេកក៏ខុសដែរ,
បើជាខ្ញុំ! ខ្ញុំមិនយំអោយអ្នកណាឃើញដាច់ខាត ព្រោះតម្លៃរបស់ខ្ញុំវាថ្លៃជាងម្នាក់ប្រុសឆ្ងាយណាស់ ហេតុអីបានខ្ញុំនិយាយចឹង 1 រកលុយចាយខ្លួនឯង 2 មានសម្ថតភាពបង្កើត Brand ខ្លួនឯង 3 អ្វីគ្រប់យ៉ាងទិញខ្លួនឯង 4 ស្អាតឆ្លាត មានលុយ ហេតុអីត្រូវ LIVE យំស្រែកទាមទារគេមកវិញ បើគេអ្នកខុសនឹង? យកពេលយំស្រែកនឹងទៅ មើលកូន ដើរផឹ,កស៊ីវិញល្អជាងយំអោយគេអាណិត មនុស្សប្រុសបើយើងនៅសាំ នៅយំនឹង គេមិននៅជិតយើងទេ គេធុញ ធ្វើមិនខ្វល់ពីគេ រឹងមាំ បើចង់បានមេអំបៅ មិនបាច់ហត់ដេញចាប់ទេ ខំថែមសួនអោយតែល្អទៅ មេអំបៅហោះមកឯង នេះជាគំនិតខ្ញុំទេ,
មិនកាន់ជើងខាងណាទេ តែសុំនិយាយអារម្មណ៍ពិតមួយចុះ មនុស្សស្រីមិនមែនជាក្រុមមនុស្សដែលសុទ្ធតែម៉ាញែកដាក់ប្តីទេ តែមនុស្សស្រីចង់បានណាស់ការយកចិត្តពីប្តី ប្តីខ្លះតែប្រពន្ធស៊ីបាយនៅក៏មិនដែលសួរ មានតែក្តីសុខខ្លួនឯង មិនដែលហ៊ានផុសរូបជុំគ្នាទេអាងអីយកលេសថា ផុសច្រើនគេធុញ ទាំងមិនដែលផុសសោះ ខ្លាចពួកមីពស់វែកញ៉ែមិនបាន ចុះបើចឹងដដែលយកប្រពន្ធមករកងាប់អី នៅខ្លួនមួយទៅ?
ចង់បានគ្រួសារ ចង់បានប្រពន្ធកូន តែទង្វើ0 គ្មានសកម្មភាពជាប្តី យកសុខតែខ្លួនឯង ខ្លះវិញកាលនៅសង្សារដូចស្ករ ដល់រៀបការហើយដូចខ្វិត បើសាបវិញសាបដូចទឹកទន្លេ ស្អប់ជាងគេអាស្រលាញ់ពី100 ដល់0 នឹង បំផ្លាញក្តីសុខគេ បើដឹងថាខ្លួនឯងមិនអាចផ្តល់ស្នាមញញឹមអោយគេចឹង មិនទុកអោយអ្នកផ្សេងទេ យកមកចោល ប្រៀបដូចទិញរបស់អីមួយមិនប្រើទុកចោលគ្មានតម្លៃ. មើលមកថាប្រពន្ធនឹងវាអន់ មិនសមអោយតម្លៃឬយ៉ាងម៉េច?»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖