លោកអ្នកបានជ្រាបរួចមកហើយថា ព្រះនាងតូច ជេនណា គឺជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ អ្នកអង្គម្ចាស់ ត្រូវបានគេស្គាល់ជាទូទៅថាជា “ព្រះនាងតូច នរោត្តម ជេនណា”។
ស្ថិតក្នុងព្រះជន្ម៩វស្សា ព្រះនាងតូច ជេនណា អាចនិយាយបាន៥ ភាសា មានទេពកោសល្យខាងច្រៀង រាំ និងសម្តែង ហើយក្នុងពេលបច្ចុប្បន្ននេះ អ្នកអង្គម្ចាស់ក៏កំពុងរៀននូវរបាំអប្សរាផងដែរ។
ភាសាទាំង៥ ដែលព្រះនាងតូច អាចនិយាយបាននោះ រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស ចិន ថៃ បារាំង ដែលនេះគឺជាសមត្ថភាពដ៏ពិសេសមួយ ដែលមនុស្សភាគច្រើនពិបាកធ្វើបាន។ ជាក់ស្ដែង នៅថ្ងៃនេះ ព្រះនាងតូច បានCoverចម្រៀងមួយបទ របស់ថៃផ្ទុះការសរសើរពេញបណ្ដាញសង្គមហ្វេសប៊ុក។
បទនោះ មានចំណងជើងថា « คู่กัด Ku Gat » ម្ចាស់ដើមគឺលោក Bird (Thongchai McIntyre)។ ក្រោយព្រះនាងតូចយកមកCoverចេញជាMVត្រឹមរយៈពេល៤ម៉ោងប៉ុណ្ណោះ មានអ្នកចែករំលែកបន្តរហូតដល់ជិត១ម៉ឺនដង និងបញ្ចេញមតិជិត១ពាន់។
ក្នុងចំណោមមតិដ៏ច្រើននេះ ពួកគេ បានលើកសរសើរដូច្នេះថា «ពិតជាពីរោះណាស់ អាយដល់ ព្រះនាង តូច, ពីរោះណាស់លោកអើយidolតូច, ពីរោះណាស់ព្រះនាងតូច, ពិតជាពូកែមែនម្ចាស់ស្ត្រីរបស់ខ្ញុំព្រះនាងតូច»។
ទន្ទឹមនឹងការសរសើរនេះ ក៏មានមតិមួយចំនួនទៀតលើកជាសំណូមពរថា «សូមកុំយកបទពួកសៀមយកមក Cover បែបនេះអីវាអាចធ្វើអាប់អោនកិត្តិយសដល់ប្រទេសជាតិខ្មែរផងដែរ, សូមបញ្ឈប់ការ cover ចម្រៀងបរទេសទៀតទៅ, ចូលចិត្តព្រះនាង តែអត់ចូលចិត្តត្រង់ដែលយកបទគេCoverចឹងទេ»៕ សូមទស្សនាបទចម្រៀងCoverនោះ ខាងក្រោមនេះ ទាំងអស់គ្នា ៖