កាន់​តែ​ក្ដៅ​គគុក​ ! សារី សុវត្តី ដាក់ពាក្យប្ដឹង ម៉ានីតា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងគំរាមថានឹង…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ បវរកញ្ញា Miss World Cambodia កញ្ញា សារី សុវត្តី បានសម្រេចដាក់ពាក្យប្ដឹងកញ្ញា ម៉ានីតា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងគំរាមថានឹងសម្លាប់។ នេះបើយោងតាមលិខិតកោះហៅដែលចេញដោយមន្ត្រីនគរបាលយុត្តិធម៌កាលពីពេលថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមលិខិតដដែលបានកំណត់កញ្ញា ស័ត សុខកញ្ញា ហៅ ម៉ានីតា ចូលទៅបំភ្លឺនៅនាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២១ ដើម្បីបំភ្លឺជុំវិញបណ្តឹងរបស់កញ្ញា សារី សុវត្តី  ក្នុងករណី បរិហាកេរិ៍្តជាធារណៈ និងគំរាមថានឹងសម្លាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញនូវរឿងនេះ កញ្ញា ម៉ានីតា បានថ្លែងប្រាប់ សារព័ត៌មាន “តារាញូស៍” ថា នាងនឹងចូលខ្លួនទៅបំភ្លឺតាមការកំណត់ដោយអះអាងថា នាងពុំបានធ្វើទង្វើរដូចការចោទប្រកាន់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ម៉ានីតា បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសុំច្រានចោលនូវពាក្យបណ្តឹងដែល សារី សុវត្តី   ចោទប្រកាន់ថា ខ្ញុំបាន បរិហាកេរ្តិ៍ជាធារណៈ និងំរាមថានឹងសម្លាប់។ ខ្ញុំអត់ទទួលទេ ដោយខ្ញុំអត់បាននិយាយ អត់បានធ្វើអីទាំងអស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា វិវាទផ្ដើមពីស្នេហាត្រីកោណរវាងបវរកញ្ញា Miss World Cambodia ជាមួយតារាសម្ដែងបុរសសង្ហា សន ពិសិដ្ឋ និងកញ្ញា ម៉ានីតា បានកើតឡើងជាយូរមកហើយតាំងពីជាងមួយឆ្នាំមុនមកម្ល៉េះ។ ទើបតែមួយរយៈចុងក្រោយប៉ុណ្ណោះ ដែលរឿងនេះហាក់កាន់តែឡើងកំដៅ ខណៈភាគី សារី សុវត្តី បានចូលរួមក្នុងកម្មវិធី Miss World Cambodia​ ជាពិសេសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងមកកាន់ តារាញូស៍ កាលពីពេលថ្មីនេះ សារី សុវត្តី បានគួសបញ្ជាក់ថា មិនមែនសុខៗនាងនឹកឃើញដាក់ពាក្យប្ដឹង ម៉ានីតា នោះទេ ព្រោះនាងមានការមមាញឹកយ៉ាងខ្លាំង។ ប៉ុន្តែរឿងមានដើមចម ដែលនាងចាំបាច់ត្រូវដាក់ពាក្យប្ដឹង។ បវរកញ្ញារូបនេះអះអាងថា នាងមិនបានដណ្ដើមប្ដីរបស់ ម៉ានីតា គឺលោក សន ពិសិដ្ឋ នោះទេ គ្រាន់តែមានទំនាក់ទំនងជាសង្សារនាពេលកន្លងមក ខណៈខាងប្រុសបានបញ្ជាក់ថា បានដាច់ស្រឡះជាមួយ ម៉ានីតា ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ភាគីលោក សន ពិសិដ្ឋ ក៏បានគួសបញ្ជាក់នាពេលកន្លងមកដែរថា សារី សុវត្តី មិនបានដណ្ដើមប្ដីរបស់នរណានោះទេ។ លោកគ្មានភរិយាឡើយ បន្ទាប់ពីចែកផ្លូវតាមផ្លូវច្បាប់ជាមួយភរិយាមុន លោករស់នៅក្នុងជីវភាពជាពោះម៉ាយកូនមួយ មិនដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល ជាមួយនារីណាម្នាក់ឡើយ។​ ដូច្នេះពាក្យថា “ដណ្ដើមប្ដីគេ” មិនត្រឹមត្រូវឡើយ៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment