ភ្នំពេញ៖ បើទោះបីជាបញ្ហាកូវីដ១៩ នៅ មិនទាន់ធូរស្បើយនៅ ឡើយក៏ដោយ ប៉ុន្តែកាលពីយប់មិញនេះ លោក អុឹម ជីវ៉ា បានរៀបចំធ្វើកម្មវិធីខួបកំណើតរបស់ខ្លួនយ៉ាងអធិកអធម ដោយមានការគោរពតាមការណែនាំ និងអនុវត្តវិធានការកាពារបានល្អផងដែរ។
ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ក្នុងកម្មវិធីដដែលរបស់ អុឹម ជីវ៉ា ក៏បានអញ្ជើញភ្ញៀវកិត្តិយសដែលសុទ្ធតែជាអ្នកមានមុខមានមាត់ក្នុងសង្គម និងអ្នកជោគជ័យមានឈ្មោះល្បីក្នុងវិស័យលក់អនឡាញ ពិសេសក៏មានវត្តមានតារាអ្នកសិល្បៈល្បីៗជាច្រើន។
ដោយក្នុងនោះ យើងឃើញមានតារាសម្ដែងនិងតារាចម្រៀងល្បីៗដូចជាលោក នៅ ស៊ីនឿន កញ្ញា ពៅ លីដា លោក ពៅ ពិសិដ្ឋ បញ្ញា សិទ្ធ ម៉ាដូណា ឌួង ហ្សូរីដា អ៊ុន សុធា ព្រមទាំងតារាល្បីៗមួយចំនួនទៀត បានធ្វើខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហាមកចូលរួមអបអរយ៉ាងសប្បាយរីករាយ និងនិយាយពាក្យជូនពរទៅ កាន់តារាប្រុសរូបនេះក្នុងថ្ងៃពិសេសជាច្រើនហូរហែផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖