លេងចុកៗម៉ង​! ឃើញ​ខ្មែរ​មួយ​ចំនួន​ដៀមដាម Miss Grand​ប្រទេស​គេ​, Peypey Dy ទ្រាំ​អត់​បាន ដៀល​កប់​ៗ​មាត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា ក្នុងអំឡុង កម្មវិធី​Miss Grand International 2021​កំពុង​ដំណើរការ​ប្រកួត​ប្រជែង​ស្វែងរក​ម្ចាស់​ជ័យ​លាភី​នោះ​, មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ជា​ជនជាតិ​ខ្មែរ​មួយ​ចំនួន បាន​នាំគ្នា​ខំ​មិន ដៀមដាម​ផ្លែផ្កា ទៅកាន់​Miss Grand​របស់​ប្រទេស​វៀតណាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការនេះ បានធ្វើ​ឲ្យ​មានការ​ប៉ះ​ពារ​ពាក្យសម្ដី​ទៅមក រវាង​អ្នកគាំទ្រ​ប្រទេស​របស់គេ ជាមួយ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​នៃ​ប្រទេស​របស់​យើង​នោះ រហូតដល់ មានការ​រាលដាល​ដល់​បវរកញ្ញា តំណាង​ប្រទេស​យើង​ទៅទៀត ​ពី​សំណាក់​អ្នកគាំទ្រ​វៀតណាម​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្នកគាំទ្រ​វៀតណាម​ក៏បាន​សុំទោស​បវរកញ្ញា​របស់​ប្រទេស​យើង​រួចហើយ​។ ជាក់ស្ដែង សំណេរ​សុំទោស​របស់​អ្នកគាំទ្រ​វៀតណាម ដែល​បង្ហោះ​បន្ត​ដោយ​កញ្ញា ប៉ូ​គីម​ថេ​ង សុទ្ធ​ធីតា នោះ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ៖ «​សួស្ដី​អ្នកគាំទ្រ​កម្ពុជា​។ ក្នុងនាម​អ្នកគាំទ្រ​វៀតណាម ខ្ញុំ​សូម​អភ័យទោស​ដោយស្មោះ​ចំពោះ Miss Grand Cambodia​។ ក្នុងអំឡុងពេល​ប្រលង​មាន​ច្រើនដង ដែល​ខ្ញុំ​គាំទ្រ​អ្នកតំណាង​ប្រទេស​របស់​អ្នក ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​ដោយសារ​ខ្ញុំ​ចូលចិត្ត​ភាពទន់ភ្លន់រ​បស់​នាង​។ ជំនួស​ឱ្យ​ប្រទេស​ទាំងពីរ​បង្កជម្លោះ​ជាមួយគ្នា​ទៅវិញទៅមក ចូរ​រក្សា​ទំនាក់ទំនង​ល្អ​រវាង​វៀតណាម និង​កម្ពុជា ។ កុំ​បំផ្លាញ​វា​។ ខ្ញុំ​ស្រលាញ់​អ្នកខ្លាំង​ណាស់​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​Peypey Dy មិនដឹងថា ចង់​សំដៅ​ទៅលើ​បញ្ហា​ខាងលើ ឬ​យ៉ាងណា​នោះទេ ស្រាប់តែ​នៅមុននេះ​បន្តិច លោក បាន​បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​ថា «​ខ្មែរ​យើង​មួយចំនួន អត់​ចោល​សោះ អា​មាយា​ទ ដៀល SHARE​ដៀមដាម មើលងាយ សើចចំអក MISS​គេ​ហ្នឹង​ហ្មង ផ្តោតអារម្មណ៍ គាំទ្រ​តែ​MISS​ឯង​អត់​បាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាល់តែ​សើចយំ​គេ​បាន​អស់ចិត្ត បេក្ខភាព​គេ​ស្រលាញ់ រាប់អាន​គ្នា​ណាស់​មក​យ៉ាប់ គឺ​យ៉ាប់​នឹង​គណកម្មការ​តាម​SOCIAL MEDIA​មួយចំនួន​ហ្នឹងឯង​នែ​!!! មុននឹង​គេ​អោយ​បេក្ខភាព​ទៅ គេ​មើលឃើញ​ពី​សមត្ថភាព​របស់​បុគ្គល​ហ្នឹង​រួចហើយ មិនមែន​ចាប់​ដាក់​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​លើកឡើង​របស់​Peypey Dy មានការ​បញ្ចេញមតិ​ថា «​ដៀល​គេ​សើច​គេ​ប្រជាជន​គេ​ខឹង ដល់​គេ​ដៀល​វិញ​ថា​គេ​គេ​រើស,អើង​, គិតតែ​Miss​ខ្លួនឯង​ទៅ​អត់​ទេ មើល​តែ​កាល​Miss grand ថា​Vietnam ឡើង​ហុយ​ដី ពេល​គេ​ជាប់​លេខ​1 គេ​សើច​យើង​មិន​ស្ទើរ​ទេ ចឹ​ង​គិតតែ​queen​យើង​បាន កុំ​ថា​ឲ្យ​គេ​អី​, កណ្តាល​មុខតែ​ម្តង​បង​, គាំទ្រ​បង​និយាយ​ត្រូវចិត្ត »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹកថា ការប្រកួត​កម្មវិធី Miss Grand International 2021 វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទ​៤ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ ដែល​ម្ចាស់​ជយ​លាភី ​បាន​ទៅលើ​បវរកញ្ញា​វៀតណាម នាង Nguyen Thúc Thuy Tiên ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ ក៏មាន​ការ​ចំអក​ឡកឡឺយ និង​ការប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រទាំងសងខាង។ កន្លងមក ប៉ូ​គីម​ថេ​ង សុ​ត​ធីតា បាន​សូម​អង្វរ​ចិត្ត​អ្នកគាំទ្រ​មួយ​ក្រុម​តូច កុំ​មានចិត្ត​បង្ក​រកា​រលាប​ពណ៌​គ្នា​ទៀត​ព្រោះ Miss Grand Cambodia បាន​បំពេញ​តួនាទី​ជូន​ប្រទេសជាតិ​អស់ពី​លទ្ធភាព​ហើយ រហូត​ឡើងដល់ TOP 10។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមិទ្ធផល​នេះ កើតឡើង​មកពី​ការដែល​ខ្មែរ​សាមគ្គី​គ្នា ជួយ​គ្នា​រួមទាំង​បណ្ដា​អ្នកគាំទ្រ​ពី​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក ហើយ​យើង​គួរតែ​សប្បាយ​ចិត្តនឹង​សាទរ​ចំពោះ​លទ្ធផល​មួយ​នេះ​។​ ប៉ូ​គីម​ថេ​ង សុ​ត​ធីតា បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ ហើយ​សូម​សំណូមពរ​បញ្ចប់រឿង​ដែល​មិន​សប្បាយចិត្ត​ព្រោះ​រឿង​ដែល​កើតឡើង​គឺជា​ការ​យល់ច្រឡំ​នោះទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment