ក្រោយពី ទំនាស់ រវាងលោក ជា ចាន់តុលា និង កញ្ញា ស៊ាន ធារី ត្រូវបានដោះស្រាយបញ្ចប់ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រោមការសម្របសម្រួលរបស់ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ នោះ, កវីនិពន្ធ សុខជំនោរ បាននឹកឃើញចម្រៀង១បទ។
ចម្រៀងនោះ មានចំណងជើងថា «ឲ្យគេមកថែអូន» របស់ផលិតកម្មភ្លេងរីខដស៍ និពន្ធទំនុកច្រៀង ដោយលោក សុខជំនោរ, សម្រួលតន្ត្រីដោយ សម ប៉ឺទី ច្រៀងដោយ លោក ដួង វីរៈសិទ្ធ។ ចម្រៀងនេះ ចេញតាំងពីពេល លោក ដួង វីរៈ សិទ្ធ និង សុខ ជំនោរ ជ្រកកោនក្រោមទ្រនំផលិតកម្មហង្សមាសមកម្ល៉េះ។
ទោះយ៉ាងណា ស្របពេលទំនាស់រវាងលោក ជា ចាន់តុលា និង កញ្ញា ស៊ាន ធារី ត្រូវបានបញ្ចប់នោះ កវីរ និពន្ធ សុខជំនោរ ក៏នឹកឃើញចម្រៀងមួយបទនេះ ហើយក៏កាត់តបញ្ចូលរូបថតពួកគេទាំង២ចូល ដោយសារត្រូវសាច់រឿងពេកនោះ។
បង្ហោះភ្ជាប់ជាមួយចម្រៀង១បទនេះ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោក សុខ ជំនោរ បានរៀបរាប់ដូច្នេះថា «តាមសារព័ត៌មាន រឿងរ៉ាវស្នេហាមួយគូដែលកក្រើកបណ្តាញសង្គមរហូតមានបណ្តឹងដល់តុលាការ ត្រូវបានបញ្ចប់នៅថ្ងៃនេះ»។
កវីនិពន្ធដ៏ល្បីរូបនេះ បានបន្តថា «សំណេររបស់ប្អូន ជា ចាន់តុលា លើគណនីហ្វេសប៊ុករបស់ខ្លួន ទីបញ្ចប់នៅតែមានជំហររក្សាតម្លៃជាមនុស្សប្រុស ដែលគួរឲ្យសរសើរ។ រឿងរ៉ាវស្នេហាមួយគូនេះ ស្រាប់តែធ្វើឲ្យខ្ញុំនឹកឃើញនូវចម្រៀងមួយបទដែលខ្ញុំបាននិពន្ធទំនុកច្រៀងកាលពី ប្រហែល៦ឆ្នាំមុន… ឲ្យគេមកថែអូន…(របស់ផលិតកម្មភ្លេងរីខដស៍)»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «បទចម្រៀងត្រូវសាច់រឿងគាត់ណាស់លោកពូអើយ, មេដាក់មួយបទនេះចុកណាស់មេ សុំប៉ាវកាហ្វេមេម្តង, មិនខ្វះទេមនុស្សស្រីស្អាត ហើយចរិតល្អប្អូនប្រុស៕ នៅនឹកគេចឹងនាំខាងស្រីបានចិត្ត, ពីរោះហើយមានន័យ,Sadណាស់បងប្រុស,សូមតស៊ូដើរទៅមុខ ជូនពរពិភពលោកមានសុខសាន្ត
សូមគោរព និងកោតសរសើរទឹកចិត្តដ៏ល្អរបស់ប្អូនណាស់ បន្តិចទៀត ប្អូននឹងបំភ្លេចអ្វីៗជុំវិញរឿងអតីតកាលមិនល្អទៅតាមពេលវេលាហើយ ជូនពរអោយប្អូនឆាប់បានជួបអ្នកថ្មីមកព្យា.បាលបេះដូង, ស្តាប់បទនឹងហើយរំជួលចិត្តណាស់,ស្ដាប់ហើយ យំអត់ដឹងខ្លួន, បទនឹង ដូចសាច់រឿងគាត់ណាស់
ជួបត្រឹមជាតិនេះល្មមគ្រប់គ្រាន់ហើយអូន បំភ្លេចអតីតកាល ហើយក៏សាងជីវិតថ្មីជាមួយមនុស្សដែលស្រលាញ់អូនពិតប្រាកដ មានមនុស្សជាច្រើនចាំផ្តល់ជាកម្លាំងចិត្តឲ្យអូនណាតុលា រឹងមាំឡើង កុំស្តាប់បទមនោសញ្ចេតនាច្រើនពេក ព្រោះនឹងធ្វើឲ្យអូននៅនឹកស្រណោះគេ ធ្វើឲ្យអតីតកាលនៅវិលវល់ពិបាកបំភ្លេច ស៊ូស៊ូប្អូនប្រុស»៕