តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាស ឡុង លីងគ័ង កំពុងតែត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមស្ញប់ស្ញែងយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានធ្វើសកម្មភាពដ៏ប្រពៃមួយ ទៅដល់អ្នកក្រខ្សត់ជាច្រើននាក់នៅគំនរសំរាម ខណៈដែលធ្វើដំណើរបំពេញបេសកកម្មរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ ។
ដោយបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន តារាវ័យក្មេងតែចិត្តពោពេញដោយក្ដីសណ្ដោស ឡុង លីងគ័ង បានសរសេរឱ្យដឹងថា «អូនមកថតរឿងថ្មី ហើយឆ្លៀតចូលរួមជួយពួកគាត់ខ្លះ សូមអគុណនូវទឹកចិត្តបងប្អូន ដែលបានចូលរួមជួយដល់ក្មេងៗចាស់ៗនៅគំនរសំរាម» ។
មិនតែប៉ុណ្ណោះ ឡុង លីងគ័ង ក៏បានថ្លែងអំណរគុណដល់សប្បុរសជនមួយចំនួន ដែលបានទិញជាសំភារៈចែកដល់អ្នកដែលក្រខ្សត់ ហើយរបស់ដែលសល់ខ្លះទៀត រូបគេទុកជួយដល់អ្នកក្រខ្សត់បន្ត ។
ដូចគ្នាក្នុងឱកាសនោះដែរ តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មហង្សមាសរូបនេះ ក៏បានជូនពរពុកម៉ែបងប្អូនមានសុខភាពល្អ សំណាងល្អ រកទទួលទានមានបាន ជៀសផុតពីជំងឺកូវីត១៩ទាំងអស់គ្នា ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖